ភ្នែកឡើងបាយ

ជំងឺភ្នែកឡើងបាយ – ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​ភ្នែកឡើងបាយ​មើល​មិន​ច្បាស់​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ភ្នែកឡើងបាយ

ភ្នែកឡើងបាយផ្ដល់ផលពិបាកច្រើនយ៉ាង តែអាចការពារបាន

ក្នុង​ចំណោម​បញ្ហា​ភ្នែក​ជា​ច្រើន ភ្នែក​ឡើង​បាយ ក៏​អាច​ផ្ដល់​ផល​ពិបាក​ច្រើន​ដល់​យើង​ដែរ បើ​សិន​ទទួល​ការ​ព្យាបាល​មិន​ទាន់​ពេល។ ភ្នែក​ឡើង​បាយ កើត​នៅ​លើ​កែវ​ភ្នែក​ដែល​ស្ថិត​នៅ​ក្រោយ​កូន​ក្រមុំ ដោយ​កែវ​ភ្នែក​ដែល​មាន​ភាព​ថ្លា​ច្បាស់ ប្រែ​ជា​ស្រអាប់ ឬ​ឡើង​ពណ៌​ស ជា​ហេតុ​ធ្វើ​ឲ្យ​គំហើញ​មាន​ការ​ថយ​ចុះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត។​ ប្រសិន​បើ​ភ្នែក​កើត​ជំងឺ​ឡើង​បាយ​នេះ អ្នក​ជំងឺ​អាច​មាន​អាការៈ មើល​មិន​សូវ​ច្បាស់​នៅ​ក្នុង​ម្លប់ ឬ​ពេល​រសៀល មើល​ឃើញ​បែក​ផ្សែង ស្រវាំង​ភ្នែក​ជាង​ធម្មតា​ពេល​ស្ថិត​នៅ​ក្រោម​ពន្លឺ​ខ្លាំង។ល។ លើស​ពី​នេះ ដូច​នឹង​ជំងឺ​ផ្សេង​ទៀត​ដែរ​ ជំងឺ​ភ្នែក​ឡើង​បាយ​នេះ​ក៏​មាន​ផល​ពិបាក​ដល់​អ្នក​ជំងឺ និង​វិធី​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​នេះ​ផង​ដែរ​ដូច​ជា៖ ផល​ពិបាកនៃជំងឺភ្នែកឡើងបាយ ក្នុង​ករណី​មិន​បាន​ទទួល​បាន​ការ​ព្យាបាល​ឲ្យ​ត្រឹម​ត្រូវ ហើយ​ទុក​ឲ្យ​បាយ​ភ្នែក​ទុំ​ខ្លាំង​ពេក អ្នក​ជំងឺ​អាច៖ – ងងឹត​ភ្នែក​ទាំង​ស្រុង – រលាក​ឈឺ​ចុក​ចាប់​ក្នុង​ភ្នែក និង​ឈឺ​ក្បាល​ខ្លាំង ក្នុង​ករណី​មាន​ការ​ឡើង​នូវ​សម្ពាធ​ទឹក​ក្នុង​ភ្នែក ឬ​កើត​ជា​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​ដែល​បង្ក​ដោយ​បាយ​ភ្នែក។ – រលាក​បាត​ភ្នែក ឬ​របើក​បាត​ភ្នែក ក្នុង​ករណី​មាន​ការ​ដាច់​ធ្លាក់​កែវ​ភ្នែក ដែល​មាន​ឡើង​បាយ​ទៅ​ក្នុង​ផ្នែក​ខាង​ក្រោយ​នៃ​ភ្នែក។ តិចនិក​ការពារជំងឺភ្នែកឡើងបាយ ដើម្បី​ការពារ​ជំងឺ​ភ្នែក​ឡើង​បាយ​ដែល​បង្ក​ដោយ​មូល​ហេតុ​ផ្សេងៗ​ក្រៅ​អំពី​ភាព​ចាស់​គឺ៖ – មិន​ត្រូវ​មាន​ប៉ះ​ទង្គិច ឬ​មាន​របួស​ផ្ទាល់​ទៅ​លើ​គ្រាប់​ភ្នែក – ត្រូវ​ពាក់​របាំង​ការពារ ឬ​វ៉ែន​តា​ការពារ​ភ្នែក​រាល់​ពេល​ធ្វើ​ការងារ​ណា​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ទៅ​លើ​ភ្នែក – ត្រូវ​ពាក់​មូក និង​វែន​តា​ការពារ​កាំ​រស្មី​ព្រះ​អាទិត្យ – មិន​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ភ្នែក​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។ល។ មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាល​ណា​ភ្នែក​ទាំង​គូ​មាន​បញ្ហា វា​អាច​បណ្ដាល​ឲ្យ​យើង​ប្រឈម​នឹង​ការ​ងងឹត​ភ្នែក​បន្តិច​ម្តង​ៗ បើ​មិន​យក​ចិត្ត​ទុក​ដាក់។ ដូច​នេះ ប្រសិន​បើ​ភ្នែក​មាន​ភាព​មិន​ស្រួល ឬ​ឈឺ​ចាប់​នានា គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​បើ​មាន​ករណី​ឈឺ​មែន អាច​ធ្វើ​ការ​ព្យាបាល​បាន​លឿន។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស