តិចនិកការពារជំងឺភ្នែកឡើងបាយ
ដើម្បីការពារជំងឺភ្នែកឡើងបាយដែលបង្កដោយមូលហេតុផ្សេងៗក្រៅអំពីភាពចាស់គឺ៖
– មិនត្រូវមានប៉ះទង្គិច ឬមានរបួសផ្ទាល់ទៅលើគ្រាប់ភ្នែក
– ត្រូវពាក់របាំងការពារ ឬវ៉ែនតាការពារភ្នែករាល់ពេលធ្វើការងារណាដែលអាចបង្កគ្រោះថ្នាក់ទៅលើភ្នែក
– ត្រូវពាក់មូក និងវែនតាការពារកាំរស្មីព្រះអាទិត្យ
– មិនត្រូវប្រើប្រាស់ថ្នាំភ្នែកដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ល។
មន្ទីរពេទ្យ កាល់ម៉ែត បានបញ្ជាក់ឲ្យដឹងថា កាលណាភ្នែកទាំងគូមានបញ្ហា វាអាចបណ្ដាលឲ្យយើងប្រឈមនឹងការងងឹតភ្នែកបន្តិចម្តងៗ បើមិនយកចិត្តទុកដាក់។ ដូចនេះ ប្រសិនបើភ្នែកមានភាពមិនស្រួល ឬឈឺចាប់នានា គួរទៅពិនិត្យឲ្យបានត្រឹមត្រូវ ព្រោះបើមានករណីឈឺមែន អាចធ្វើការព្យាបាលបានលឿន។