backup og meta

ជំងឺភ្នែកក្រហមបង្កឡើងដោយសារអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 10, 2023

    ជំងឺភ្នែកក្រហមបង្កឡើងដោយសារអ្វី?

    គ្នា​យើង​ទំនងជា​​ធ្លាប់​កើត​ជំងឺ​ភ្នែក​ក្រហម​​មិន​ខាន តើដឹងទេថា​ជំងឺនេះ​បង្កឡើង​ដោយ​សារអ្វី?​​ ជំងឺ​ភ្នែក​ក្រហម​​​​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ពីរ​យ៉ាង​ គឺ​បាក់តេរី​ និង​វីរុស ប៉ុន្តែ​ក៏​អាច​បង្ក​មក​ពី​មូលហេតុ​ផ្សេង​ទៀត ដូចជា​អាលែកហ្ស៊ី របួស​ភ្នែក​ និង​ប្រតិកម្ម​ជាមួយ​ថ្នាំ​ជាដើម។

    គ្នា​យើង​ក៏​ប្រហែលជា​ដឹង​ហើយ​ថា​ជំងឺ​ភ្នែក​ក្រហម គឺ​ជា​ជំងឺ​ដែល​ងាយ​ចម្លង​ទៅ​មនុស្ស​ម្នាក់​ទៀត​ខ្លាំង​ណាស់​ ជាពិសេស​សមាជិក​គ្រួសាររស់​នៅ​ផ្ទះ​តែ​មួយ។ ក្នុង​ចំណោម​នោះ​ មាន ៣៥៥០ ភាគរយ អាច​បង្ក​ឲ្យ​មាន​ផល​វិបាក ពិសេស​ជំងឺ​ភ្នែក​ក្រហម បង្ក​ដោយ​វីរុស អាច​បង្ក​ជា​បញ្ហា​ផ្សេង​ទៀត​ដូចជា៖

    គំហើញ​ធ្លាក់​ចុះ ចាញ់​​ពន្លឺ ដោយសារ​មេរោគ​ជ្រៀត​ចូល​ដល់​ស្រទាប់​កោសិកា​ភ្នែក

    ចេញ​ទឹក​ភ្នែក​រ៉ាំ​រ៉ៃ

    – ​ពិការ​ភ្នែក​ដោយ​សារ​ខូច​កោសិកា​សន្ធាន​គ្រាប់​ភ្នែក។

    រោគសញ្ញា​នៃ​ជំងឺ​ភ្នែក​ក្រហម​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេមាន​ដូច​ជា​៖

    • ភ្នែក​ឡើង​ក្រហម​
    • ហើម​ និង​ក្រហម​ត្របក​ភ្នែក
    • រមាស់​ភ្នែក
    • ក្រហាយភ្នែក
    • ហូរ​ទឹក​ភ្នែក
    • ស្អិត​ត្របក​ភ្នែក
    • ទើស​ភ្នែក​ ដូច​មាន​វត្ថុ​អ្វី​មួយ​ក្នុង​ភ្នែក​។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ជំងឺ​ភ្នែក​ក្រហម​អាច​បណ្ដាល​មកពី​កត្តា​​ប្រ​ឈម​មួយ​ចំនួន​ដូច​ជា៖

    • រស់​នៅ​ជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ​កើត​​ជំងឺ​ភ្នែក​ក្រហម
    • កត្តា​បរិស្ថាន​
    • ប្រឈម​សារធាតុ​បង្ក​ឲ្យ​អាលែកហ្ស៊ី
    • ហែល​ទឹកអាង​ជុំ​គ្នា
    • ប្រើ​ឡេនពាក់ភ្នែក
    • ដាក់​គ្រាប់​ភ្នែក​សប្បនិមិ្មត

    ភ្នែកក្រហម

    ប្រភេទ​បាក់តេរី​ជា​ច្រើនដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ភ្នែក​ក្រហម ដូចជា​​ បាក់តេរី ស្តាភីឡូកូក (Staphylococcus) ស្ត្រេបតូកូកូស (Streptococcus)​ អេម៉ូភីលី ​(Haemophilus)និង​ ក្លាមីឌៀ​ត្រាកូម៉ាទីស (chlamydia trachomatis) ​ជាដើម​។ ​មេរោគ​ដែល​បង្ក​ឲ្យ​មាន​ជំងឺប្រមេះ​ទឹក​បាយ​ ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ភ្នែក​ក្រហម​ដែរ​។

    សម្រាប់​គ្នា​យើង​មាន​កូន​តូច​គួរ​ដឹង​ថា​ជំងឺ​ភ្នែក​ក្រហម​ចំពោះ​ទារក​ទើប​កើត​ ក៏​មាន​អត្រា​ខ្ពស់​ដូច​គ្នា ​ដែល​ភាគច្រើន​កើត​ចំពោះ​ទារក​សម្រាល​តាម​ធម្មជាតិ និង​មាន​ម្តាយ​ផ្ទុក​​ជំងឺ​កាម​រោគ​។

    ដើម្បី​ការ​ពារ​ និង​គ្រប់​គ្រង​ជំងឺ​ភ្នែក​ក្រហមបាន​​យើង​ត្រូវ​ចេះ​ថែរក្សា​ភ្នែក​របស់​យើង​ដោយ​ត្រូវលាង​សម្អាត​​ដៃ​នឹង​សាប៊ូ​ ឬ​ជែល​សម្លាប់​មេរោគ ​មុន​នឹង​ប៉ះ​ភ្នែក​ដែល​ឈឺ។ ដូច​គ្នា​ដែរ​យើងមិន​ត្រូវ​ញី​ភ្នែក​មិន​ឈឺ​ បន្ទាប់​ពី​ប៉ះ​ភ្នែក​ឈឺ​ហើយ​នោះ​ទេ និង​មិន​ត្រូវ​ប្រើ​កន្សែង​ និង​កើយ​ខ្នើយ​រួម​គ្នា​ផង​ដែរ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ជំងឺ​ភ្នែក​ក្រហម​អាច​បណ្ដាល​មកពី​កត្តា​​ប្រ​ឈម​មួយ​ចំនួន​ដូច​ជា៖
    • រស់​នៅ​ជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ​កើត​​ជំងឺ​ភ្នែក​ក្រហម
    • កត្តា​បរិស្ថាន​
    • ប្រឈម​សារធាតុ​បង្ក​ឲ្យ​អាលែកហ្ស៊ី
    • ហែល​ទឹកអាង​ជុំ​គ្នា
    • ប្រើ​ឡេនពាក់ភ្នែក
    • ដាក់​គ្រាប់​ភ្នែក​សប្បនិមិ្មត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 10, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម