brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ទាំងនេះជាពពួកអាហារល្អៗជួយឲ្យភ្នែកមានសុខភាពល្អ

ភ្នែកគឺជាសរីរាង្គយ៉ាងសំខាន់ជួយឲ្យយើងអាចមើលឃើញនូវអ្វីៗគ្រប់យ៉ាងជុំវិញខ្លួន។ ហេតុនេះហើយ ការថែទាំភ្នែកឲ្យបានល្អ គឺជាកាតព្វកិច្ចដែលយើងមិនអាចរំលងបាន ពិសេសត្រូវស្គាល់ពីពពួកសារជាតិចិញ្ចឹមក្នុងរបបអាហារ ដែលយើងគួរញ៉ាំជាប្រចាំតែម្ដង។

ទាំងនេះជាពពួកអាហារល្អៗជួយឲ្យភ្នែកមានសុខភាពល្អ

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

១.វីតាមីន A

វីតាមីន A ដើរតួយ៉ាងសំខាន់ ជួយឲ្យភ្នែកមើលឃើញភ្លឺច្បាស់ល្អ ពិសេសជួយឲ្យស្រទាប់ករនេ ដែលជាស្រទាប់សថ្លាផ្នែកខាងក្រៅភ្នែក មានសុខភាពល្អស្រស់ថ្លា។ មិនតែប៉ុណ្ណោះវីតាមីន A ក៏ជួយការពារភ្នែកពីជំងឺខ្វាក់មាន់បានផងដែរ។ យើងអាចស្វែងរក វីតាមីន A បាននៅក្នុងអាហារដូចជា ស្វាយទុំ ល្ពៅ ទំលាប់ ដំឡូងជ្វា ក្រូច ស៊ុតផ្នែកពណ៌លឿង ថ្លើមសត្វ ខ្លាញ់ត្រី និង​ការ៉ុតជាដើម។

២.វីតាមីន B

ពពួកវីតាមីន B ក្នុងនោះមាន B1, B6, B12 និង ហ្វូលីកអាស៊ីតជួយការពារពីជំងឺបាត់បង់កំហើញតាមវ័យ។ ព្រោះវីតាមីននេះ អាចជួយកាត់បន្ថយបរិមាណ អាស៊ីត homocysteine ក្នុងសរសៃឈាមភ្នែកដែលបង្ក​ជា​ការប្រឈមកើនជំងឺនេះពេលចាស់ទៅ។

ការកើនឡើងកម្រិតអាស៊ីត homocysteine ក្នុងសរសៃឈាម បណ្ដាលឲ្យប៉ះពាល់ដល់ស្រទាប់រ៉េទីនក្នុងភ្នែក ទើបធ្វើឲ្យយើងចុះខ្សោយការមើល​ឃើញ មិនអាចមើលឃើញច្បាស់។ ការសិក្សាបានបង្ហាញថា ស្ដ្រីដែលខ្វះវីតាមីន B ប្រ​ឈម​ជំងឺបាត់បង់គំហើញតាមវ័យ ៥០% បើធៀបនឹងស្ដ្រីដែលទទួលបានវីតាមីន B គ្រាប់គ្រាន់។ យើងអាចរកបាន វីតាមីន B ក្នុងអាហារដូចជា ផ្លែក្រូច សណ្ដែកសៀង សណ្ដែកដី ស្ពៃពួយឡេង និងសាច់មាន់។

៣.វិតាមីន C

វីតាមីន C មានអត្ថប្រយោជន៍ជួយការពារពីអុកស៊ីតកម្ម អាចជួយឲ្យយើងជៀសផុតពីជំងឺទឹកដក់បាតភ្នែកពេលវ័យចំណាស់។ ការសិក្សាបានបង្ហាញថាក្នុងមួយថ្ងៃ រាងកាយគួរទទួលបានវីតាមីន C យ៉ាងតិច ១៤០ មិល្លីក្រាម និងច្រើនបំផុត ៥០០មិល្លីក្រាម ដែល​អាចជួយការពារពីជំងឺទឹកដក់បាតភ្នែកពេលចាស់ទៅ។ ប៉ុន្តែ​ក្នុងករណីលើសពី ៥០០មិល្លីក្រាម អាចបង្កឲ្យប៉ះពាល់ដល់សុខភាពភ្នែកវិញ ពិសេសម្រាប់ក្រុមមនុស្សដែលជក់បារី និង អ្នកមានបញ្ហាលើសទម្ងន់។

អត្ថបទគួរអាន៖

៤.អាស៊ីតខ្លាញ់ អូមេហ្គា៣

អាស៊ីតខ្លាញ់អូមេហ្គា ៣ មានអត្ថប្រយោជន៍ជួយប្រឆាំងអុកស៊ីតកម្ម និង ការពារពីការរលាកផ្សេងៗ ពិសេសការពារ ពីជំងឺភ្នែកស្ងួត ជំងឺភ្នែកក្រហម និង អាការៈចុករួយភ្នែកបានផងដែរ។ យើងអាចស្វែរកសារធាតុនេះមាននៅក្នុង ស៊ុត សាច់ត្រីសាម៉ុន ខ្លាញ់ត្រី ផ្លែប៊ឺ និង គ្រាប់ធញ្ញជាតិ។

អាលែកហ្ស៊ីភ្នែក

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 13/01/2023