backup og meta

បាញ់ឡាស៊ែបំបាត់ភ្នែកមីញ៉ូប ឬLasik មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 02, 2023

    បាញ់ឡាស៊ែបំបាត់ភ្នែកមីញ៉ូប ឬLasik មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ធ្លាប់​ឮពី​ការ​បាញ់​ឡាស៊ែ​បំបាត់​បញ្ហា​ភ្នែក​មីញ៉ូប ឬ​ការ​ធ្វើ​Lasik​មិន​ខាន​ ហើយ​​​ក៏​មាន​ចម្ងល់​​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ផង​ដែរ​។ ពិត​ណាស់​ ​Lasik​ ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​អាច​ជួយ​ឲ្យ​យើង​មើល​ឃើញ​ច្បាស់​ ដោយ​មិន​ចាំបាច់​ប្រើ​Contact lenses ឬ​វ៉ែន​តា​​តទៅ​ទៀត​​ឡើយ​ ពីព្រោះ​ការ​បាញ់​ឡាស៊ែ​នេះ អាច​ផ្លាស់​ប្ដូរ​ទ្រង់ទ្រាយ​កញ្ចក់​​ភ្នែក​​ជា​រៀង​រហូត។ យ៉ាង​ណា​មិញ តើ​ការ​ព្យាបាល​ភ្នែក​ប្រភេទ​នេះ មាន​គុណប្រយោជន៍ និង​គុណ​វិបត្តិ​អ្វី​ខ្លះ?

    គុណប្រយោជន៍

    ១. ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់

    ក្រោយ​បាញ់​ឡាស៊ែ​រយៈពេល​៣​ខែ យើង​អាច​ទទួល​បាន​ប្រសិទ្ធភាព​​ជា​រៀង​រហូត។ ជា​ទូទៅ អ្នក​ជំងឺ​មិន​ចាំបាច់​​ធ្វើ​ការ​តាម​ដាន​បន្ត​​ទៀត​ឡើយ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ​ ក្នុង​ករណី​ដែល​មាន​បញ្ហា​មើល​មិន​ច្បាស់ ដោយ​កត្តា​ជំងឺ និង​វ័យ​ចំណាស់។

    ២. ទទួល​បាន​លទ្ធផល​ឆាប់​រហ័ស និង​ជា​សះស្បើយ​លឿន

    ជា​ទូទៅ ការ​ព្យាបាល​ដោយ​ការ​បាញ់​ឡាស៊ែ​នេះ ត្រូវការ​រយៈពេល​តែ​មួយ​នាទី​ប៉ុណ្ណោះ​សម្រាប់​ភ្នែក​ម្ខាង ហើយ​អ្នក​ជំងឺ​ភាគច្រើន​អាច​មើល​ច្បាស់​ភ្លាម​ៗ ក្រោយ​​ធ្វើ​ការ​បាញ់​ឡាស៊ែរ​រួច។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៣. មិន​ត្រូវការ​ប្រើ​​វ៉ែនតា ឬ​Contact lenses

    ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​ក៏​​មិន​ចាំបាច់​ពាក់​វ៉ែនតា ឬContact lenses ​ត​ទៅ​ទៀត​ដែរ​​ ព្រម​ទាំង​អាច​ទទួល​បាន​រូបរាង​ និង​ស្ទីល​ថ្មី​ដែល​ខ្លួន​ចង់​បាន​ថែម​ទៀត​ផង។​​

    ​​​​​​​៤. កាន់​តែ​ជឿជាក់​លើ​ខ្លួន​ឯង

    ក្រោយ​ធ្វើ​Lasik​​រួច អ្នក​ជំងឺ​ជា​ច្រើន​កាន់​តែ​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ខ្លាំង​ជាង​មុន​ ព្រម​ទាំង​ចាប់ផ្តើម​ចូលរួម​ក្នុង​សកម្មភាព​កីឡា​ ​ឬ​សកម្មភាព​លំហែ​ថ្មីៗ។

    ​កត្តា​ហានិភ័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​​បាញ់​ឡាស៊ែ​ភ្នែក

    ១. ជំងឺ​ភ្នែក​ស្ងួត

    ជាមួយ​គ្នា​នេះ ក្រោយ​បាញ់​ឡាស៊ែ ភ្នែក​របស់​យើង​មិន​អាច​ផលិត​ទឹក​ភ្នែក​គ្រប់គ្រាន់​ដើម្បី​ផ្តល់​សំណើម​ដល់​ភ្នែក​បាន​ឡើយ ដូច្នេះ​ហើយ​ យើង​ត្រូវការ​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ជា​ប្រចាំ​។

    ២. កាត់បន្ថយ​សមត្ថភាព​ក្នុង​​មើល​ឃើញ​វត្ថុ​តូច​ៗ​បាន​ច្បាស់

    ​​បន្ថែម​ពី​នេះ យើង​អាច​នឹង​ពិបាក​ក្នុង​ការ​មើល​ឃើញ​នៅ​ពេល​មាន​​ពន្លឺ​ខ្សោយ​ ដូចជា​នៅ​ពេល​យប់​ជា​ដើម​​។ ទោះ​បី​ជា​អាច​មើល​ឃើញ​ច្បាស់​​​អំឡុង​ពេល​ធ្វើ​តេស្ដ​ក៏​ដោយ​ ប៉ុន្តែ​​​យើង​អាច​នឹង​​មើល​ឃើញ​វត្ថុ​អ្វី​មួយ​រាង​ព្រឹល​​​ដូច​គ្នា ប្រសិនបើ​គ្មាន​ពន្លឺ​គ្រប់គ្រាន់។

    ​​​ថ្វី​ត្បិត​តែ​ការ​បាញ់​ឡាស៊ែ​បំបាត់​ភ្នែក​មីញ៉ូប​នេះ មាន​ប្រសិទ្ធភាព​ខ្ពស់​ក៏​ពិត​មែន​ ប៉ុន្តែ​ក៏​អាច​មាន​ហានិភ័យ​មួយ​ចំនួន​ដែរ។ ដូច្នេះ​ហើយ គ្នា​យើង​ដែល​ចង់​ទទួល​ការ​ធ្វើ​Lasik​នេះ គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ដិតដល់​ ព្រម​ទាំង​​ធ្វើ​ការ​ពិនិត្យ​​ វាយ​តម្លៃ និង​ធ្វើ​តេស្ត​​ភ្នែក​ជា​មុន​សិន មុន​នឹង​ចាប់ផ្តើម​ព្យាបាល​នេះ។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 02, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម