គ្នាយើងមានឆ្ងល់អត់ ហេតុអីបានភ្នែកមនុស្សយើង មានអ្នកខ្លះស្រលៀងភ្នែក ដែលចាស់ៗចំណាំហៅថា ភ្នែកកែកនោះ? អ្នកមានភ្នែកស្រដៀងអាចមើលឃើញច្បាស់ទេ? ចុះអាចព្យាបាលជាអត់?
គ្នាយើងមានឆ្ងល់អត់ ហេតុអីបានភ្នែកមនុស្សយើង មានអ្នកខ្លះស្រលៀងភ្នែក ដែលចាស់ៗចំណាំហៅថា ភ្នែកកែកនោះ? អ្នកមានភ្នែកស្រដៀងអាចមើលឃើញច្បាស់ទេ? ចុះអាចព្យាបាលជាអត់?

ជំងឺភ្នែកស្រលៀងកើតឡើងដោយសារសាច់ដុំភ្នែកមិនប្រក្រតី ទៅជាទាញគ្រាប់ផ្នែកម្ខាងឲ្យចូល ឬចេញខុសទិស ពេលសម្លឹងម្តងៗភ្នែកមិនអាចសម្លឹងមកត្រង់បានទេ ពេលខ្លះមើលឃើញរូបភាពបែកជា២។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឲ្យដឹងថា ជំងឺភ្នែកស្រលៀង អាចកើតមានទាំងលើកូនក្មេង និងមនុស្សធំ ចំពោះមូលហេតុវិញអាចមកពីកត្តាច្រើនយ៉ាងដូចជា៖
– ស្រដៀងពីកំណើត
– មានជំងឺទាក់ទងនឹងខួរក្បាល ធ្វើឲ្យទាញសរសៃភ្នែក
– មានជំងឺពកក
– មិនព្យាបាលភ្នែកម្ញ៉ួប (ម្ញ៉ូបបជិត ឬម្ញ៉ូបឆ្ងាយ)
– ដុះសាច់ក្នុងបាតភ្នែក
– ខ្សោយសាច់ដុំភ្នែក។
អត្ថបទពាក់ព័ន្ធ៖
ជំងឺភ្នែកស្រលៀងមិនអាចព្យាបាលឲ្យល្អ ១០០% ដូចដើមនោះទេ ការព្យាបាលគ្រាន់តែអាចកាត់បន្ថយកម្រិតស្រលៀងនៃភ្នែក ធ្វើឲ្យភ្នែកមើលឃើញច្បាស់ជាងមុន ដោយការវះកាត់បន្ធូរ ឬបន្តឹងសាច់ដុំភ្នែក។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Strabismus (Misaligned Eyes, Crossed Eyes, or Wall Eyes) – https://www.umkelloggeye.org/conditions-treatments/strabismus
What Is Adult Strabismus? – https://www.aao.org/eye-health/diseases/what-is-strabismus
Strabismus – https://kidshealth.org/en/kids/strabismus.html
កំណែប្រែបច្ចុប្បន្ន
12/01/2022
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ