បញ្ហាបេះដូងផ្សេងទៀត

បញ្ហា​បេះដូង​ផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​បេះដូង ​ផ្សេង​ទៀត បូករួម​ទាំង​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាបេះដូងផ្សេងទៀត

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ

ការ​ហាត់​ប្រាណ​ អាច​ជួយ​ឲ្យ​គ្នា​យើង​មាន​សុខភាព​ល្អ និង​មាន​រាងកាយ​សមសួន ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ពី​ហានិភ័យ​មួយ​ចំនួន​ដែល​អាច​កើត​មាន​ឡើង​នៅ​អំឡុង​ពេល​ហាត់​ប្រាណ​ដូច​គ្នា តួ​យ៉ាង​ដូចជា​​អាការៈ​គាំង​បេះដូង​។ ជាក់ស្តែង មាន​ករណី​ស្លាប់​ជា​ច្រើន​ដោយ​សារ​តែ​បញ្ហា​គាំង​បេះដូង​អំឡុង​ពេល​ហាត់​ប្រាណ ដូច្នេះ តើ​កត្តា​អ្វី​ខ្លះ​ដែល​​ជា​ដើម​ចង​​ប៉ះពាល់​ដល់​សុខភាព​បេះដូង? ១. មិន​កម្តៅ​សាច់​ដុំ ពិត​ណាស់​ ការ​មិន​កម្តៅ​សាច់ដុំ ​នៅ​មុន​ពេល​ធ្វើ​លំហាត់​ប្រាណ អាច​បង្ក​ជា​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ ហើយ​យើង​ក៏​មិន​ត្រូវ​ចាប់ផ្តើម​លើក​ទម្ងន់​ភ្លាម​ៗ​ដែរ ​នៅ​ពេល​​ទៅ​ដល់​ក្លឹប​ហាត់​ប្រាណ​ភ្លាម។ ប្រសិនបើ​យើង​កម្តៅ​សាច់ដុំ​​បាន​ល្អ នៅ​មុន​ពេល​ហាត់​ប្រាណ នោះ​នឹង​អាច​ជួយ​បង្កើន​ចង្វាក់​បេះដូង និង​លំហូរ​ឈាម​ទៅ​កាន់​សាច់ដុំ។ ផ្ទុយ​ទៅ​វិញ បើ​យើង​មិន​កម្តៅ​សាច់ដុំ​ទេ​នោះ យើង​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​រង​របួស ក៏​ដូចជា​អាការៈ​គាំង​បេះដូង​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. បញ្ចប់​ដោយ​ការ​ហាត់ប្រាណ​ងាយ​ៗ​រយៈពេល​ខ្លី ប្រសិនបើ​យើង​មិន​ធ្វើ​លំហាត់​ប្រាណ​ងាយ​ៗ​រយៈពេល​ខ្លី ក្រោយ​បញ្ចប់​វគ្គ​ហាត់ប្រាណ​នីមួយ​ៗ​ទេ​នោះ វា​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​រាងកាយ។ ពិត​ណាស់​ ការ​ធ្វើ​លំហាត់​ប្រាណ​​ងាយ​ៗ អាច​ជួយ​​ឲ្យ​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​ថយ​ចុះ ស្រប​ពេល​ដែល​ការ​រំលង​ទម្លាប់​មួយ​នេះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​កំណក​ឈាម​ និង​បណ្តាល​ឲ្យ​មាន​បញ្ហា​គាំង​បេះដូង។ ៣. មិន​ញ៉ាំ​ទឹក​គ្រប់គ្រាន់ កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ អាច​​នាំ​ឲ្យ​យើង​​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ដែល​​អាច​បណ្តាល​ឲ្យ​បេះដូង​ធ្វើការ​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន​ និង​បង្កើន​ហានិភ័យ​នៃ​ការ​គាំង​បេះដូង។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ នៅ​មុន​ពេល​ អំឡុង​ពេល​ និង​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ​រួច។ ៤. ហាត់​ប្រាណ​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ ការ​ហាត់​ប្រាណ​ភ្លាម​ៗ ក្រោយ​ញ៉ាំ​អាហារ​រួច អាច​បណ្តាល​ឲ្យ​យើង​ប្រឈម​នឹង​ការ​គាំង​បេះដូង​ខ្ពស់។ យោង​តាម​ក្រុម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​ហាត់ប្រាណ​លឿន​ពេក​ ក្រោយ​ញ៉ាំ​អាហារ​ អាច​បង្វែរ​​លំហូរ​ឈាម​ចេញ​ពី​ក្រពះ​ទៅ​កាន់​សាច់ដុំ​របស់​យើង​ ដែល​បង្ក​ជា​បញ្ហា​ពិបាក​រំលាយ​អាហារ […]

ស្វែងរក បញ្ហាបេះដូងផ្សេងទៀត

បញ្ហាបេះដូងផ្សេងទៀត

ចូលចិត្តញ៉ាំប្រៃអាច​ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង

អំបិលជាជាតិរ៉ែមួយប្រភេទដែលរាងកាយយើងត្រូវការជាប្រចាំផងដែរ ព្រោះវាមានតួនាទី ជួយរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ ជួយបំពេញមុខងារប្រព័ន្ធប្រសាទ និង ជំនួយសាច់ដុំ។ ក៏ប៉ុន្ដែប្រសិនបើយើងញ៉ាំអំបិលច្រើន នោះវានឹងបណ្ដាលឲ្យប៉ះពាល់ដល់បេះដូងវិញដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោកវេជ្ជបណ្ឌិត Dr. Laffin នៃមន្ទីពេទ្យ Cleveland បានលើកឡើងថា ការញ៉ាំអំបិលច្រើន ឬអាហារដែលមានជាតិប្រៃខ្លាំង អាចប្រឈមឲ្យកើតមានបញ្ហាចាល់ជាតិទឹកក្នុងរាងកាយ ក៏ជាផ្នែកមួយវិវត្ដទៅរកការលើសសម្ពាធឈាម។ ការលើសសម្ពាធឈាម អាចជាហានិភ័យខ្ពស់កើតជំងឺគាំងបេះដូង ខ្សោយបេះដូង និង គ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ដូច្នេះគួរតែកាត់បន្ថយទម្លាប់ការញ៉ាំប្រៃ ញ៉ាំកាន់តែតិច កាន់តែល្អ។ វេជ្ជបណ្ឌិតបានណែរនាំទៀតថា សម្រាប់អ្នកដែលមានសុខភាពធម្មតា ការញ៉ាំអំបិលអាចកំណត់នៅក្រោម ២ ៣០០ មិល្លីក្រាមក្នុងមួយថ្ងៃ។ ចំណែកអ្នកមានសុខភាពប្រឈមកើតជំងឺលើសឈាម ឬអ្នកមានជំងឺបេះដូងស្រាប់ អាចកាត់បន្ថយនៅក្រោម ១ ៥០០ មិល្លីក្រាម ក្នុងមួយថ្ងៃ។ អ្នកជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ប្រឈមគ្រោះថ្នាក់ប្រសិនបើមិនអាចកាត់បន្ថយការញ៉ាំប្រៃ ឲ្យនៅកម្រិតទាបបំផុតទៅ​តាម​កា​រ​ណែ​នាំ​របស់​គ្រូពេទ្យ​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង […]


បញ្ហាបេះដូងផ្សេងទៀត

ដឹងអត់? ងូតទឹកក្ដៅឧណ្ហៗ អាចការពារពីជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល

ការសិក្សាមួយបានបង្ហាញថា ការងូតទឹកក្ដៅឧណ្ហៗមានអត្ថប្រយោជន៍ដល់សុខភាព ក្នុងនោះអាចជួយការពារពីជំងឺបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ការសិក្សានេះធ្វើឡើង និងដឹកនាំដោយលោកវេជ្ជបណ្ឌិត Hiroyasu Iso សាស្ដ្រាចារ្យ និង អ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Osaka នៃប្រទេសជប៉ុន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លទ្ធផលនៃការសិក្សាបានបញ្ជាក់ថា ទម្លាប់នៃការងូតទឹកជាប្រចាំគឺជារឿងល្អមួយផ្នែក ហើយបើបានងូតទឹកក្ដៅទៀត នោះកាន់តែមានប្រយោជន៍ខ្លាំងដល់សុខភាពបេះដូង មុខងារសរសៃឈាម និងការពារពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ការសិក្សានេះធ្វើឡើងទៅលើប្រជាជនជប៉ុនចំនួន ៣០ ០០០ នាក់ ដោយតាមដានពីទម្លាប់នៃការងូតទឹក និង ឱកាសនៃការប្រឈមកើតជំងឺសរសៃឈាមបេះដូងរបស់ពួកគេ ប្រើប្រាស់ពេលវេលារហូតដល់ទៅ ២០ឆ្នាំ។ លទ្ធផលបង្ហាញថា ការងូតទឹកក្ដៅយ៉ាងហោច ចន្លោះពី ៣ ទៅ ៥ដង ក្នុងមួយសប្ដាហ៍ អាចជួយកាត់បន្ថយហានិភ័យកើតជំងឺបេះដូង ២៨% និង កាត់បន្ថយគ្រោះថ្នាក់សរសៃឈាមខួរក្បាល ២៦%។ [embed-health-tool-heart-rate] ហេតុអ្វីការងូតទឹកក្ដៅអាចជួយការពារពីជំងឺបេះដូង និង គ្រោះថ្នាក់សរសៃឈាមខួរក្បាល? ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការងូតទឹកក្ដៅឧណ្ហៗ អាចជួយដល់បេះដូង ព្រោះកម្ដៅភាយចេញពីទឹកអាចជួយបង្កើនដំណើរការចង្វាក់បេះដូង និង ជួយជំរុញមុខងារសរសៃឈាម ដែលជាផ្នែកមួយជួយឲ្យបេះដូងច្របាច់ឈាមរត់សព្វពេញរាងកាយបានល្អ។ ម្យ៉ាងវិញទៀត ការងូតទឹកក្ដៅ […]


បញ្ហាបេះដូងផ្សេងទៀត

បញ្ហា​សុខភាពទាំងនេះ ក៏​អាច​បណ្ដាល​ឲ្យ​ចុកទ្រូង​បានដែរ

ចុកទ្រូងគឺជាអាការៈមួយ ដែលភាគច្រើនគេតែងសង្ស័យថា អាចជារោគសញ្ញានៃជំងឺបេះដូង ក្នុងនោះមានដូច​ជា ខ្សោយបេះដូង គាំងបេះដូង និងការរលាកសរសៃឈាមបេះដូងជាដើម ប៉ុន្ដែមិនដូច្នោះទាំងអស់នោះទេ អា​ការៈ​ចុកទ្រូងខ្លះក៏បណ្ដាលមកពីបញ្ហាសុខភាពផ្សេងក្រៅពីបេះដូងផងដែរ។ ខាងក្រោមគឺជាបញ្ហាសុខភាពដែលបណ្ដាលឲ្យចុកទ្រូងបាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.បញ្ហាប្រព័ន្ធរំលាយអាហារ ប្រព័ន្ធរំលាយអាហារ បើមានបញ្ហាត្រង់ផ្នែកណាមួយ ក៏អាចបណ្ដាលអ្នកជំងឺមានអាការៈចុកទ្រូងបានដែរ។ ការចុកក្រហាយទ្រូង ក៏អាចបណ្ដាល​ពីការកើនឡើងអាស៊ីតក្រពះ ដែលច្រាលចេញពីក្រពះចូលទៅក្នុងបំពង់អាហារ។ កត្ដានេះអាចបណ្ដាលឲ្យអ្នកជំងឹមានអាការៈក្រហល់ក្រហាយ នៅផ្នែកខាងក្រោមនៃឆ្អឹងទ្រូង។ មួយ​វិញ​ទៀត ភាពមិនប្រក្រតីនៃការបញ្ជូនអាហារពីបំពង់អាហារ ចូលក្នុងក្រពះ អាចបណ្ដាលឲ្យអ្នកជំងឺពិបាកលេបអាហារ ហើយថែមទាំងអាចបណ្ដាលឲ្យចុកទ្រូង។ ដូច​គ្នា​ដែរ ការរលាកលំពែង ក្រួសក្នុងថង់ទឹកប្រមាត់ ឬការរលាកនៃថង់ទឹកប្រមាត់ ក៏ជាមូលហេតុមួយអាចបណ្តាលឲ្យឈឺពោះហើយអាចរាលដាលដល់ទ្រូង។     ២.បញ្ហាសាច់ដុំ និងឆ្អឹង ប្រភេទនៃការឈឺទ្រូងមួយចំនួនក៏មានពាក់ព័ន្ធនឹងការរងរបួស និង បញ្ហាផ្សេងទៀតដែលប៉ះពាល់ដល់រចនាសម្ព័ន្ធជញ្ជាំងទ្រូង។ តួយ៉ាងការរលាកឆ្អឺងជំនី ពិសេសឆ្អឹងជំនីខ្ចីតែម្ដង នៅពេលមានការរលាក គឺអាចធ្វើឲ្យអ្នកជំងឺប្រឈមនឹងការចុកទ្រូង។ ដូច​គ្នា​ដែរ ការរបួសឆ្អឹងជំនីរដោយការបាក់ ឬ ស្រាំ ក៏អាចបណ្តាលឲ្យឈឺទ្រូង ហើយ​អ្នកដែល​មានអាការៈឈឺ ចុករួយសាច់ដុំរ៉ាំរៃ ក៏អាចបណ្ដាលឲ្យឈឺទ្រូងដូច​គ្នា​។​ [embed-health-tool-bmr] ៣.បញ្ហាសួត បញ្ហា​សួត​ទាំង​នេះ ក៏​អាច​បណ្ដាល​ឲ្យ​មាន​អាការៈចុកទ្រូង​ផង​ដែរ​៖ ដុំកំណកឈាមក្នុងសួត រលាកសួត ក្អករាំរ៉ៃ កណ្ដាស់ ក៏បណ្ដាលឲ្យចុកទ្រូង ជំងឺបូសសួត មានជំងឺស្វិតសាច់សួត លើសសម្ពាធឈាមក្នុងសរសៃឈាមសួត ចុកទ្រូងក្រោយពេលហាត់ប្រាណ តើពេលណាគួរទៅជួបគ្រូពេទ្យ? ការចុកចាប់នៅបរិវេណទ្រូងភ្លាមៗយើងមិនអាចសន្និដ្ឋានបានថា […]


បញ្ហាបេះដូងផ្សេងទៀត

សារជាតិចិញ្ចឹមសំខាន់៤ប្រភេទ ផ្ដល់អត្ថប្រយោជន៍ខ្លាំងដល់បេះដូង

យើងបានដឹងខ្លះហើយថាសុខភាពបេះដូង និង សរសៃឈាមត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមកមិនអាចខ្វះបាន ហើយការទទួលទានអាហាររាល់ថ្ងៃ យើងមិនបានចាប់អារម្មណ៍ទេថា តើមានសារជាតិចិញ្ចឹមសំខាន់ៗអ្វីខ្លះដែលជួយ​ដល់ សរសៃឈាម និង បេះដូងរបស់យើងដែរ។ ដូច្នេះថ្ងៃនេះយើងមកស្គាល់ពីសារជាតិសំខាន់​៤​ប្រភេទ​ដែលបេះដូង និងសរសៃឈាមរបស់យើងត្រូវការមិនអាចខ្វះបាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. វីតាមីន D វីតាមីន D ជាសារធាតុខ្លាញ់រលាយ មានមុខងារសំខាន់ជួយទៅដល់ប្រព័ន្ធរំលាយអាហារ ក្នុងការបំបែក និងចាប់​យកសារធាតុសំខាន់ៗ ដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និង សារធាតុសំខាន់ជាច្រើនផ្សេងទៀតពីអាហារ។ ការ​ថយចុះបរិមាណវីតាមីន D ក្នុងឈាមអាចបណ្ដាលឲ្យកើតជំងឺគាំងបេះដូង និង លើសឈាមផងដែរ។ យើងអាចស្វែង​រកវីតាមីន D មាន​នៅ​ក្នុង ថ្លើមសត្វ ស៊ុតផ្នែកក្រហម សាច់ក្រហម ខ្លាញ់ត្រី និង ត្រីទឹកប្រៃ។ ២.វីតាមីន B វីតាមីន B មានមុខងារជួយទប់ស្កាត់ការកើនឡើងកម្រិត homocysteine ក្នុងសរសៃឈាម។ Homocysteine គឺជាអាស៊ីតអាមីណូមួយប្រភេទ ដែលមាននៅក្នុងសរសៃឈាម ប្រសិនបើបរិមាណ homocysteine កើនឡើងខ្ពស់នឹង​ប៉ះពាល់ដល់សរសៃឈាម […]


បញ្ហាបេះដូងផ្សេងទៀត

គួរដឹង! គេងមិនគ្រប់គ្រាន់អាចប៉ះពាល់សុខភាពបេះដូង

ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងយ៉ាងច្រើន ដូចជា អស់កម្លាំង វិលមុខ ស្រវាំងភ្នែក ថយចុះការចងចាំ​ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចប៉ះពាល់ទៅដល់សុខភាពបេះដូងផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាមធ្យមការគេងឲ្យគ្រប់គ្រាន់ចន្លោះពី ៧ ទៅ៩ម៉ោងក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យ និងចន្លោះពី ៧ទៅ​៨ម៉ោងសម្រាប់មនុស្សចាស់វ័យ​ចាប់ពី៦០ឆ្នាំឡើងទៅ។ ដូច្នេះប្រសិនបើយើងមិនអាចគ្រប់គ្រងការគេងបានល្អនោះទេ នឹងប្រឈមមានជំងឺបេះដូងតាមរយៈបញ្ហាសុខភាពមួយ​ចំនួន​។​ ១.ការឡើងសម្ពាធឈាម ការគេងមិនគ្រប់គ្រាន់គឺជាកត្ដាប្រឈមធ្វើឲ្យសម្ពាធឈាមកើនឡើង ក្នុងនោះក៏ជាមូលហេតុចម្បងបំផុតធ្វើឲ្យប៉ះពាល់សុខភាពបេះដូងផងដែរ។ ការឡើងសម្ពាធឈាមញឹកញាប់នឹងបណ្ដាលឲ្យយើងប្រឈមកើតជំងឺបេះដូងដូចជា ខ្សោយបេះដូង គាំងបេះដូង អាចប្រឈមការគ្រោះថ្នាក់សរសៃឈាមខួរក្បាលផងដែរ។ ២.ការឡើងជាតិស្ករ យោងតាមការសិក្សាបានបង្ហាញថា អ្នកមានបញ្ហាគេងមិនលក់ គេងមិនគ្រប់គ្រាន់រយៈពេលយូរ ធ្វើឲ្យ​ប្រឈមនឹងការឡើងជាតិស្ករ ហើយងាយវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២​ផង​ដែរ។ សម្រាប់​អ្នក​មានជំងឺទឹកនោមផ្អែមប្រភេទ២  ប្រសិន​មិនបានគ្រប់គ្រងកម្រិត​ជាតិ​ស្ករ​ឲ្យបានល្អ ងាយនឹងបង្កឲ្យប៉ះពាល់ទៅដល់សុខ​ភាព​បេះដូង។ ៣.ការកើតស្ដ្រេស ការគេងមិនគ្រប់គ្រាន់ក៏អាចបណ្ដាលឲ្យប៉ះពាល់ផ្នែកសុខភាពផ្លូវចិត្ដផងដែរ។ តួយ៉ាង អាច​ធ្វើ​ឲ្យយើង​កើតអារម្មណ៍មួម៉ៅ ឆេវ​ឆៅ ឆាប់ខឹង និងកើតស្រ្ដេស។ ការកើតស្ដ្រេសអាចបណ្ដាលឲ្យថយចុះកម្រិតកូលេស្ដេ​រ៉ូលល្អក្នុងឈាម ដែលជាកត្ដាចំបងធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង។ ៤.ការថយចុះម៉ាញ៉េស្យូម តាមការសិក្សាបានបង្ហាញថា ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យថយចុះបរិមាណម៉ាញ៉េស្យូមក្នុងឈាមបានដែរ។ ការថយចុះបរិមាណម៉ាញ៉េស្យូមក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង។ ព្រោះម៉ាញ៉េស្យូមមានមុខ​ងារ​ជួយ​គ្រប់គ្រងចរន្ដឈាម និង គ្រប់ក្រងចង្វាក់បេះដូងឲ្យដំណើរប្រក្រតី។ ប្រសិនជាខ្វះសារធាតុមួយនេះ​នឹងប្រឈមការកើតជំងឺខ្សោយបេះដូង។ ៥.ការឡើងគីឡូ ការគេងមិនគ្រប់គ្រាន់ក៏ប្រឈមនឹងការឡើងគីឡូ ព្រោះបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយដែលជំរុញឲ្យឃ្លានញ៉ាំច្រើន សំខាន់ប្រភេទអាហារផ្អែមៗមានកម្រិតជាតិស្ករខ្ពស់។ ក្នុងករណីដែលយើង​កើតជំងឺធាត់ កើតឡើងជាតិខ្លាញ់ក្នុងឈាមក៏ជាសញ្ញាវិវត្ដទៅរកការកើតជំងឺ​បេះ​ដូង​លឿន ពិសេសជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម​បេះ​ដូង​។ ដូច្នេះការគេងមិនគ្រប់គ្រាន់ ក៏ជា​កត្ដា​ចម្បងប៉ះពាល់សុខភាពបេះដូង។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង […]


បញ្ហាបេះដូងផ្សេងទៀត

កត្តាទាំងនេះហើយធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូងនោះ

ជំងឺគាំងបេះដូង ក្រិនសរសៃឈាមបេះដូង ស្ទះសរសៃឈាមបេះដូង ឬខ្សោយបេះដូងជា​ដើម​ កន្លងមកយើងតែងគិតថាបញ្ហាទាំងនេះតែងតែកើត​ឡើងដោយសារវ័យ​ ឬប្រវត្ដិគ្រួសារមានជំងឺនេះ។​ ប៉ុន្ដែមិនដូច្នោះទាំងស្រុងទេ សកម្មភាពរស់នៅប្រចាំថ្ងៃមួយចំនួន ក៏អាចបណ្ដាលឲ្យយើងងាយប្រឈម​ជំងឺទាំងនេះមុនវ័យបានដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ការគ្រប់គ្រងរបបអាហារ ការទទួលទានអាហារដែលមានជាតិខ្លាញ់មិនល្អ គឺជាមូលហេតុសំខាន់​​បំផុតផ្សារភ្ជាប់ទៅនឹងជំងឺបេះដូង លើសពីនេះក៏បណ្ដាលឲ្យកើតជំងឺក្រិនសរសៃឈាមផង​ដែរ​។ ក្រៅ​ពីនេះ ប្រភេទអាហារដែលប្រៃ​ខ្លាំង ឬ​អំបិល​ច្រើន​ក៏ជាកត្ដាបង្កឲ្យ​កើន​ឡើងសម្ពាធឈាមដែរ​។ ២.មិនសូវ​បញ្ចេញញើស​ ការមិនបានធ្វើសកម្មភាពរាងកាយគ្រប់គ្រាន់អាចនាំឱ្យកើតជំងឺបេះដូង។ មិនត្រឹមតែប៉ុណ្ណោះ ក៏ប្រឈម​ហានិ​ភ័យ កើតជំងឺធាត់ សម្ពាធឈាមឡើងខ្ពស់ កូលេស្តេរ៉ូលខ្ពស់ និងជំងឺទឹកនោមផ្អែម។ ដូច្នេះការមាន សកម្មភាពរាងកាយ​ទៀងទាត់អាចបន្ថយហានិភ័យនៃជំងឺបេះដូងបាន។ ៣.ការផឹកគ្រឿង​ស្រវឹង​ ជាក់ស្ដែងការផឹកស្រាច្រើនពេកអាចបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់ ហើយក៏ងាយនឹងវិវត្ដទៅជាជំងឺបេះដូងបាន។ ការផឹកស្រា ធ្វើឲ្យសារធាតុខ្លាញ់ triglyceridesកើតឡើងក្នុងឈាម ងាយប៉ះពាល់ដល់បេះដូង។ ជាទូទៅការផឹកស្រាមិនត្រូវបានហាមឃាត់ទាំងស្រុងនោះទេ គេអាចកំណត់ទៅតាមលក្ខខណ្ឌសុខភាព ដូចជា ស្ត្រីមិនគួរផឹកលើសពី ២ កែវចំណុះ៣៣០មិល្លីលីត្រ ក្នុងមួយថ្ងៃ និងបុរសមិនគួរផឹកលើសពី ៣ កែវក្នុងមួយថ្ងៃ។ [embed-health-tool-heart-rate] ៤.ការជក់បារី បារីមានសារធាតុនីកូទីនអាចបំផ្លាញបេះដូង និងសរសៃឈាមក្នុងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ ជាតិកាបូនម៉ូណូអុកស៊ីតពីផ្សែងបារី នឹង​កាត់បន្ថយបរិមាណអុកស៊ីសែនក្នុងឈាម។ ផលប៉ះពាល់ពីផ្សែងបារី សូម្បីតែអ្នកនៅជុំវិញខ្លួនមិនបានជក់ ក៏ប្រឈមហានិភ័យនៃជំងឺបេះដូងបានដែរ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ […]


បញ្ហាបេះដូងផ្សេងទៀត

ខ្សោយបេះដូង ខូចតម្រងនោម អាចមកពីប៉ោងសរសៃឈាមអាអក

សរសៃ​អាអក​​ជា​សរសៃ​ឈាម​ធំ​បំផុត​ក្នុង​រាងកាយ​ ហើយ​នៅ​ពេល​ដែល​ជញ្ជាំង​អាអក​ចុះ​ខ្សោយ​ និង​បោង​ ​​​សរសៃ​ឈាម​អាច​នឹង​លេច​ធ្លាយ​ ហើយ​​ជួនកាល​អាច​ផ្ទុះ​បែក​​តែ​ម្ដង។ បញ្ហា​ប៉ោង​សរសៃ​អាអក​នេះ អាច​បណ្ដាល​ឲ្យ​​កើត​ជំងឺ​ខ្សោយ​បេះដូង ខូច​តម្រង​នោម​ ក៏​ដូចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ថែម​ទៀត​ផង​។ ប៉ោង​សរសៃ​អាអក​មាន​ប៉ុន្មាន​ប្រភេទ និង​កើត​ឡើង​ដោយ​សារ​អ្វី? ​​ទីតាំង​នៃ​ការ​ប៉ោង​សរសៃ​អាអក​ត្រូវ​​បាន​បែងចែក​ជា​៣​ផ្នែក​ មួយ​ផ្នែក​នៅ​ក្នុង​ប្រហោង​បេះដូង​ដែល​ហៅថាAscending aorta មួយ​ផ្នែក​នៅ​ក្នុង​ទ្រូង​ហៅ​ថាArch និង​descending aorta និង​មួយ​ទៀត​នៅ​ក្នុង​ពោះ ដែល​ហៅ​ថាAbdominal aortic aneurysm។ ការ​ប៉ោង​សរសៃ​អាអក​កើត​ឡើង​ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ដូចជា​លើស​សម្ពាធ​ឈាម​ ជក់​បារី ការ​ឆ្លង​មេរោគ​ កូលេស្តេរ៉ូល​ខ្ពស់​ និង​ការ​រង​របួស​ភ្លាម​ៗ។ ទន្ទឹម​នឹង​នេះ​ដែរ វិបត្តិ​ហ្សែន​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​សរសៃ​អាអក​ចុះ​ខ្សោយ​ ព្រម​ទាំង​បណ្ដាល​ឲ្យ​ប៉ោង​សរសៃ​អាអក​ផង​ដែរ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា​នៃ​ការ​ប៉ោង​សរសៃ​អាអក ការ​ប៉ោង​សរសៃ​អាអក​ អាច​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ដូចជា​ វិល​មុខ ចង្វាក់​បេះដូង​លោត​ញាប់​ ឈឺ​ទ្រូង ឈឺ​ពោះ ពិបាក​ដកដង្ហើម ហើម​​មុខ និង​ដៃ ព្រម​ទាំង​ពិបាក​លេប​អាហារ។ [embed-health-tool-heart-rate] ចុះ​បើ​យើង​មិន​ព្យាបាល​បញ្ហា​ប៉ោង​សរសៃ​អាអក? ​​សរសៃ​អាអក​​ដែល​ប៉ោង​ធំ​ទៅ​ៗ អាច​​នឹង​ដាច់​រហែក​​នៅ​ក្នុង​ជញ្ជាំង​សរសៃ​ឈាម​ ដែល​នាំ​ឲ្យ​សរសៃ​ឈាម​រួម​តូច និង​រាំងស្ទះ​លំហូរ​​ឈាម​ពី​បេះដូង និង​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​រាងកាយ។ សម្ពាធ​ឈាម​ដែល​កើន​ឡើង​នៅ​ក្នុង​ជញ្ជាំង​សរសៃ​ឈាម​ ក៏​អាច​​បណ្ដាល​ឲ្យ​ដាច់​រហែក​សរសៃ​អាអក​ដូច​គ្នា។ អត្ថបទគួរអាន៖ គន្លឹះសំខាន់ៗ ​រក្សា​សម្ពាធឈាម​ឲ្យ​នៅ​កម្រិត​ល្អចំពោះសុខភាព ​ខ្ទឹម​ស​មានអត្ថប្រយោជន៍ដល់បេះដូង សម្ពាធឈាម និង​ឆ្អឹង សម្ពាធឈាមខ្ពស់ប៉ះពាល់​សុខភាព […]


បញ្ហាបេះដូងផ្សេងទៀត

បើគិតទៅតាមវ័យ ចង្វាក់បេះដូងល្អលោតប៉ុន្មានដងក្នុងមួយនាទី?

​ចង្វាក់​បេះដូង ជា​រង្វាស់​នៃ​ល្បឿន​លោត​របស់​បេះដូង និង​អាច​បង្ហាញ​ពី​ស្ថានភាព​សុខភាព​​របស់​យើង​​ផង​ដែរ​។ គ្នា​យើង​​ក៏​អាច​វាស់​ចង្វាក់​បេះដូង​ដោយ​ខ្លួន​ឯង​​ ដោយ​ប្រើ​ម្រាម​ដៃ​កណ្ដាល និង​ម្រាម​ដៃ​ចង្អុល​ស្ទាប​​ ក៏​ដូចជា​កំណត់​ទីតាំង​ជីពចរ​នៅ​​តំបន់​​ខាង​ក្រោម​នេះ៖ ក​ដៃ​ ផ្នែក​ខាង​ក្នុង​នៃ​​គន្លាក់​ដៃ​ បាត​ជើង ផ្នែក​ម្ខាង​នៃ​ក ក​ដៃ​ជា​កន្លែង​ដែល​ងាយ​ស្រួល​ពិនិត្យ​ចង្វាក់​បេះដូង​ជាង​គេ។ នៅ​ពេល​ដែល​​​ដាក់​ដៃ​នៅ​លើ​ក​ដៃ យើង​ត្រូវ​កំណត់​រយៈពេល​៦០​វិនាទី​​នៅ​លើ​ទូរស័ព្ទ ឬ​ឧបករណ៍​កំណត់​នាទី​ផ្សេង​ទៀត និង​ចាប់ផ្ដើម​រាប់​ចង្វាក់​បេះដូង​លោត ដើម្បី​បាន​ដឹង​ពី​ចង្វាក់​បេះដូង​​លោត​ក្នុង​មួយ​នាទី។ ចង្វាក់​បេះដូង​ធម្មតា យោង​តាម​សមាគម​បេះដូង​អាមេរិក បាន​​បង្ហាញ​ថា៖ - ចង្វាក់​បេះដូង​សម្រាប់​មនុស្ស​ពេញ​វ័យ​ អាច​នៅ​ចន្លោះ​ពី​៦០​ ទៅ​១០០​ដង​ក្នុង​មួយ​នាទី។​​ - ចង្វាក់​បេះដូង​សម្រាប់​ក្មេងអាយុ​ពី​៦ ទៅ​១៥​ឆ្នាំ នៅ​ចន្លោះ​ពី​៧០​ ទៅ​១០០​ក្នុង​មួយ​នាទី។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង្វាក់​បេះដូង​ដែល​មាន​សុខភាព​ល្អ​ទៅ​តាម​វ័យ​ ​ចង្វាក់​បេះដូង​​របស់​យើង​ម្នាក់​ៗ​មាន​ភាព​ខុស​គ្នា​ អាស្រ័យ​លើ​វ័យ​ និង​សកម្មភាព​រាងកាយ។ ខាង​ក្រោម​នេះ ជា​ចង្វាក់​បេះដូង​ប្រក្រតី​ទៅ​តាម​វ័យ​៖ - ពី​អាយុ​០ ទៅ​៥ខែ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ១០០ ទៅ​១៦០ - ពី​អាយុ​៦ ទៅ​១២ខែ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៩០ ទៅ​១៥០ - ពី​អាយុ​១ ទៅ​៣​ឆ្នាំ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៨០ ទៅ​១៤០ - ពី​អាយុ​៣ ទៅ​៥​ឆ្នាំ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៨០ ទៅ​១២០ - ពី​អាយុ​៦ […]


បញ្ហាបេះដូងផ្សេងទៀត

បេះដូងមានមុខងារអ្វីខ្លះ? ធ្វើម៉េចទើបបេះដូងមានសុខភាពល្អ?

​បេះដូង​ជា​សរីរាង្គ​សំខាន់​មួយ​នៃ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ​​ដែល​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​ពាសពេញ​រាងកាយ។ សរីរាង្គ​មួយ​នេះ​ ដំណើរការ​ជាមួយ​ប្រព័ន្ធ​រាងកាយ​ផ្សេង​ទៀត​ ដើម្បី​គ្រប់គ្រង​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​។ ប្រវត្តិ​គ្រួសារ ប្រវត្តិ​សុខភាព​ផ្ទាល់​ខ្លួន​ និង​បែបបទ​រស់នៅ​ សុទ្ធ​តែ​អាច​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​បេះដូង។ បេះដូង​ជា​អ្វី​? ​បេះដូង​របស់​យើង​មាន​ផ្នែក​សំខាន់​ៗ​ចំនួន​៤​ថត ដែលបង្កើតឡើង​ពី​សាច់ដុំ​ និង​ដំណើរការ​ដោយ​ចរន្ត​អគ្គិសនី ហើយ​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​ដឹកនាំ​មុខងារ​របស់​បេះដូង។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ មុខងារ​បេះដូង​មាន​អ្វី​ខ្លះ? មុខងារ​សំខាន់​របស់​បេះដូង​ គឺ​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​ពាសពេញ​រាងកាយ​ និង​ គ្រប់គ្រង​ចង្វាក់​ និង​ល្បឿន​នៃ​​ចង្វាក់​បេះដូង រក្សា​សម្ពាធ​ឈាម។ ​បេះដូង​យើង​ដំណើរការ​ជាមួយ​នឹង​សរីរាង្គ​ផ្សេង​ទៀត​យ៉ាង​ដូចម្ដេច? បេះដូង​​ដំណើរការ​ជាមួយ​ប្រព័ន្ធ​រាងកាយ​ផ្សេង​ទៀត ដើម្បី​គ្រប់គ្រង​ចង្វាក់​បេះដូង និង​មុខងារ​រាងកាយ​ដទៃ​ទៀត​។ ប្រព័ន្ធ​សំខាន់​ៗ​មាន​ដូចជា​៖ ប្រព័ន្ធ​ប្រសាទ៖ ប្រព័ន្ធ​ប្រសាទ​ជួយ​គ្រប់គ្រង​ចង្វាក់​បេះដូង ដោយ​បញ្ជូន​សញ្ញា​ទៅ​កាន់​បេះដូង​ឲ្យ​លោត​យឺត​អំឡុង​ពេល​សម្រាក និង​លោត​ញាប់​នៅ​ពេល​ស្រ្តេស។ ប្រព័ន្ធ​អង់ដូគ្រីន៖ ប្រព័ន្ធ​អង់ដូគ្រីន​​បញ្ចេញ​​អ័រម៉ូន​ ហើយ​អ័រម៉ូន​ទាំង​នេះ​ នឹង​បញ្ជូន​សញ្ញា​ឲ្យ​សរសៃ​ឈាម​របស់​យើង​រួម​តូច ឬ​សម្រាក។ ចំណែក​អ័រម៉ូន​ពី​ក្រពេញ​ទីរ៉ូអ៊ីត​អាច​បញ្ជា​ឲ្យ​បេះដូង​លោត​លឿន​ ឬ​យឺត​ជាង​មុន​បាន​ផង​ដែរ។ [embed-health-tool-heart-rate] ​​បេះដូង​របស់​យើង​ស្ថិត​នៅ​កន្លែង​ណា​? បេះដូង​ស្ថិត​នៅ​ចំ​ពី​​មុខ​ទ្រូង​ និង​នៅ​ត្រង់​ផ្នែក​ខាង​ឆ្វេង​នៃ​ឆ្អឹង​ទ្រូង។ ជា​ទូទៅ បេះដូង​របស់​មនុស្ស​ពេញ​វ័យ​​មាន​ទំហំ​ប៉ុន​២​​​ក្ដាប់​ដៃ ​ ​ចំណែក​​បេះដូង​របស់​ក្មេង​ៗ​មាន​ទំហំ​ប្រហែល​១​​ក្ដាប់​ដៃ​។ ជាមធ្យម​ បេះដូង​មាន​ទម្ងន់​ប្រហែល​៣០០ក្រាម​ និង​មាន​ភាព​ខុស​គ្នា​អាស្រ័យ​លើ​រាងកាយ​ និង​ភេទ។​​​ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ […]


បញ្ហាបេះដូងផ្សេងទៀត

ស្រីៗកើតជំងឺEndometriosis ងាយប្រឈមគ្រោះថ្នាក់សរសៃឈាមខួរក្បាល

​ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​សមាគម​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​អាមេរិក លើក​ឡើង​ថា ​ស្ត្រី​ដែល​មាន​ជំងឺ​Endometriosis ​អាច​មាន​ហានិភ័យ​ខ្ពស់​​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ជាង​​អ្នក​ដែល​គ្មាន​​ជំងឺ​មួយ​នេះ ​។ ជំងឺ Endometriosis គឺ​ជា​ស្ថានភាព​ទូទៅ​មួយ​ដែល​កើត​មាន​នៅ​ពេល​ជាលិកា​ស្រដៀង​ទៅ​នឹង​ជាលិកា​នៅ​ជញ្ជាំង​ស្បូន​ចាប់ផ្ដើម​ដុះ​នៅ​កន្លែង​ផ្សេង​ដូចជា​នៅ​អូវែ ឬ​ពោះវៀន​ជាដើម។ ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា​ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម កម្រិត​ឈឺ​ពោះ​ពេល​មាន​រដូវ​ខុស​ពី​ធម្មតា មាន​ការ​ឈឺចាប់​ពេល​រួម​ភេទ ទល់លាមក និង​ពិបាក​ក្នុង​ការ​មាន​កូន។ [embed-health-tool-ovulation] ជំងឺ​Endometriosis ប៉ះពាល់​ដល់​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​នៅ​សហរដ្ឋ​អាមេរិក​ប្រហែល​ជា​១០% ហើយ​ជំងឺ​នេះ​ អាច​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ដូចជា​គាំង​បេះដូង សម្ពាធ​ឈាម​ខ្ពស់​ និង​កូលេស្តេរ៉ូល​ខ្ពស់។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ជាក់ស្ដែង​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​ពី​ទំនាក់ទំនង​រវាង​ជំងឺEndometriosis ​និង​ការវិវត្តនៃ​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ក្នុង​ចំណោម​ស្ត្រី​ដែល​​ចុះ​ឈ្មោះ​ក្នុង​ការ​សិក្សា​​ចំនួន​១១២ ០៥៦​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​២៥​ឆ្នាំ​ ដល់​៤២​ឆ្នាំ​​ក្នុង​ឆ្នាំ​១៩៨៩ និង​បញ្ចប់​នៅ​ឆ្នាំ​២០១៧។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វិភាគ​ទិន្នន័យ​​ជា​រៀង​រាល់​២​ឆ្នាំ​ម្ដង ដោយ​ផ្ដោត​លើ​​កត្តា​ហានិភ័យ​មួយ​ចំនួន​ ​ដែល​រួម​មាន​ការ​ញ៉ាំ​គ្រឿង​ស្រវឹង សន្ទស្សន៍​ម៉ាស​រាងកាយ​ ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ ការ​ជក់​បារី​ របប​អាហារ​ សកម្មភាព​រាងកាយ​ និង​ការ​ប្រើប្រាស់​ថ្នាំ​អាស្ពីរីន។ ព្រម​ទាំង​ស្រាវជ្រាវ​ថា​តើ​ទំនាក់ទំនង​រវាង​ជំងឺEndometriosis និង​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេង​​ៗ​​ដូចជា​ សម្ពាធ​ឈាម​ខ្ពស់​ កូលេស្តេរ៉ូល​ខ្ពស់​ ការ​កាត់យក​​​ក្រពេញអូរវែ​ចេញ  និង​​ការ​ប្រើ​ថ្នាំ​ប្រភេទ​អ័រម៉ូន​​ព្យាបាល​​ក្រោយ​អស់​រដូវ​ដែរ​ឬ​អត់​? អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស