backup og meta

សារជាតិចិញ្ចឹមសំខាន់៤ប្រភេទ ផ្ដល់អត្ថប្រយោជន៍ខ្លាំងដល់បេះដូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Nov 04, 2022

    សារជាតិចិញ្ចឹមសំខាន់៤ប្រភេទ ផ្ដល់អត្ថប្រយោជន៍ខ្លាំងដល់បេះដូង

    យើងបានដឹងខ្លះហើយថាសុខភាពបេះដូង និង សរសៃឈាមត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមកមិនអាចខ្វះបាន ហើយការទទួលទានអាហាររាល់ថ្ងៃ យើងមិនបានចាប់អារម្មណ៍ទេថា តើមានសារជាតិចិញ្ចឹមសំខាន់ៗអ្វីខ្លះដែលជួយ​ដល់ សរសៃឈាម និង បេះដូងរបស់យើងដែរ។ ដូច្នេះថ្ងៃនេះយើងមកស្គាល់ពីសារជាតិសំខាន់​៤​ប្រភេទ​ដែលបេះដូង និងសរសៃឈាមរបស់យើងត្រូវការមិនអាចខ្វះបាន។

    វីតាមីន D ជាសារធាតុខ្លាញ់រលាយ មានមុខងារសំខាន់ជួយទៅដល់ប្រព័ន្ធរំលាយអាហារ ក្នុងការបំបែក និងចាប់​យកសារធាតុសំខាន់ៗ ដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និង សារធាតុសំខាន់ជាច្រើនផ្សេងទៀតពីអាហារ។ ការ​ថយចុះបរិមាណវីតាមីន D ក្នុងឈាមអាចបណ្ដាលឲ្យកើតជំងឺគាំងបេះដូង និង លើសឈាមផងដែរ។ យើងអាចស្វែង​រកវីតាមីន D មាន​នៅ​ក្នុង ថ្លើមសត្វ ស៊ុតផ្នែកក្រហម សាច់ក្រហម ខ្លាញ់ត្រី និង ត្រីទឹកប្រៃ។

    ២.វីតាមីន B

    វីតាមីន B មានមុខងារជួយទប់ស្កាត់ការកើនឡើងកម្រិត homocysteine ក្នុងសរសៃឈាម។ Homocysteine គឺជាអាស៊ីតអាមីណូមួយប្រភេទ ដែលមាននៅក្នុងសរសៃឈាម ប្រសិនបើបរិមាណ homocysteine កើនឡើងខ្ពស់នឹង​ប៉ះពាល់ដល់សរសៃឈាម និងបេះដូង ដូច្នេះវីតាមីន B គឺជាវីតាមីនសំខាន់បំផុត ក្នុងការបំបែក និងគ្រប់គ្រង អាស៊ីតមួយប្រភេទនេះមិនកើនឡើងខ្ពស់បាន។

    យើងអាចស្វែងរកបានវីតាមីន B មាននៅក្នុងពពួកបន្លែស្ពៃ បន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ ខាត់ណា សណ្ដែក ទ្រូងមាន់ និងប្រូខូលី។

    ៣.អាស៊ីតខ្លាញ់ អូមេហ្គា៣

    អាស៊ីតខ្លាញ់អូមេហ្គា៣ អាចរកឃើញមានច្រើននៅ ក្នុងខ្លាញ់ត្រី ប្រេងអូលីវ បន្លែបៃតង និង គ្រាប់ធញ្ញជាតិ។ អូមេហ្គា ៣​ មានមុខងារសំខាន់ច្រើនយ៉ាង ក្នុងនោះជួយគ្រប់គ្រងសម្ពាធឈាម និង​សម្រួលចង្វាក់បេះដូងផងដែរ។ តាមការសិក្សា​បានបង្ហាញថា ការញ៉ាំអាហារដែលមានផ្ទុកសារធាតុសំខាន់មួយនេះ អាចកាត់បន្ថយហានិភ័យប្រឈម ជំងឺ​បេះដូងដល់ទៅ ២៨% និងកាត់បន្ថយអត្រាស្លាប់ដោយជំងឺបេះដូងបាន ៥០%។ រាងកាយមិនអាចផលិតអាស៊ីតនេះរាងបានទេ​ ដូច្នេះត្រូវពឹងផ្អែកលើរបបអាហារប្រចាំថ្ងៃរបស់យើង។

    អត្ថបទគួរអាន៖

    ជាតិរ៉ែ

    ៤.ម៉ាញ៉េស្យូម

    រ៉ែម៉ាញ៉េស្យូមជាសារធាតុសំខាន់ដែលបេះដូងមិនអាចខ្វះបាន ព្រោះថាសារធាតុមួយនេះ មានមុខងារគ្រប់គ្រងសម្ពាធឈាម មិនឲ្យឡើងខ្ពស់ពេក ទាបពេក និង កាត់បន្ថយកូលេស្ដេរ៉ូលអាក្រក់ និង​ប្រឆាំងនឹងជំងឺក្រិនសរសៃ​ឈាមផងដែរ។ ដូច្នេះ នេះជាផ្នែកមួយសំខាន់បំផុតសម្រាប់បេះដូង។

    យើងអាចស្វែងរកបានសារធាតុសំខាន់មួយនេះក្នុងផ្លែឈើ ដូចជា ទំពាំងបាយជូរ ផ្លែចេក ផ្លែប៊ឺ ផ្លែគីវី និង គ្រាប់ធញ្ញជាតិផងដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Nov 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម