ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
គ្នាយើងមានជួបបញ្ហាសក់ជ្រុះ អាចថាមកពីយើងខ្វះវីតាមីនណាមួយដែរហើយ ក្នុងនោះការខ្វះវីតាមីន B ក៏ជាចំណែកមួយធ្វើឲ្យសក់របស់យើងជ្រុះដែរ។
វីតាមីនB គឺជាវីតាមីនសំខាន់មួយសម្រាប់ការលូតលាស់សក់របស់យើង។ ការសិក្សាមួយចំនួនបានរកឃើញពីទំនាក់ទំនងរវាងការខ្វះវីតាមីន B និងការជ្រុះសក់។ វីតាមីន B មានសារៈសំខាន់ជួយដល់ការធ្វើមេតាប៉ូលិស និងដំណើរការប្រព័ន្ធប្រសាទរបស់យើង។ វីតាមីន B ជួយគ្រប់គ្រងការធ្វើមេតាប៉ូលិស និងគ្រប់គ្រងប្រព័ន្ធប្រសាទកណ្ដាល។
មួយវិញទៀត ពពួកវីតាមីនB ក៏ជួយដល់ការបង្កើតកោសិកាឈាមក្រហម ដែលជាកោសិកាជួយដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមស្បែកក្បាល និងឫសសក់ ដែលដំណើរការនេះមានសារៈសំខាន់ដល់ការលូតលាស់របស់សក់។
ដូចគ្នាដែរកន្លងមកទាំងវិបសាយសម្រស់ជាច្រើនក៏បានអះអាងដែរថាពពួកវីតាមីនB ដូចជាវីតាមីន B12 សុទ្ធតែអាចជួយពង្រឹងសុខភាពសក់។ យ៉ាងណាមនុស្សយើងភាគច្រើនមិនងាយខ្វះវីតាមីនB ទេ ដោយសារថាវីតាមីនប្រភេទនេះសម្បូរនៅក្នុងអាហារយើងញ៉ាំរាល់ថ្ងៃ។
គ្នាយើងអាចទទួលបានវីតាមីនB តាមរយៈអាហារមួយចំនួនដូចជាគ្រាប់ធញ្ញជាតិ គ្រឿងសមុទ្រ ត្រី និងបន្លែស្លឹកបៃតង ជាដើម។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕