បញ្ហាបេះដូងផ្សេងទៀត

បញ្ហា​បេះដូង​ផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​បេះដូង ​ផ្សេង​ទៀត បូករួម​ទាំង​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាបេះដូងផ្សេងទៀត

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ

ការ​ហាត់​ប្រាណ​ អាច​ជួយ​ឲ្យ​គ្នា​យើង​មាន​សុខភាព​ល្អ និង​មាន​រាងកាយ​សមសួន ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ពី​ហានិភ័យ​មួយ​ចំនួន​ដែល​អាច​កើត​មាន​ឡើង​នៅ​អំឡុង​ពេល​ហាត់​ប្រាណ​ដូច​គ្នា តួ​យ៉ាង​ដូចជា​​អាការៈ​គាំង​បេះដូង​។ ជាក់ស្តែង មាន​ករណី​ស្លាប់​ជា​ច្រើន​ដោយ​សារ​តែ​បញ្ហា​គាំង​បេះដូង​អំឡុង​ពេល​ហាត់​ប្រាណ ដូច្នេះ តើ​កត្តា​អ្វី​ខ្លះ​ដែល​​ជា​ដើម​ចង​​ប៉ះពាល់​ដល់​សុខភាព​បេះដូង? ១. មិន​កម្តៅ​សាច់​ដុំ ពិត​ណាស់​ ការ​មិន​កម្តៅ​សាច់ដុំ ​នៅ​មុន​ពេល​ធ្វើ​លំហាត់​ប្រាណ អាច​បង្ក​ជា​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ ហើយ​យើង​ក៏​មិន​ត្រូវ​ចាប់ផ្តើម​លើក​ទម្ងន់​ភ្លាម​ៗ​ដែរ ​នៅ​ពេល​​ទៅ​ដល់​ក្លឹប​ហាត់​ប្រាណ​ភ្លាម។ ប្រសិនបើ​យើង​កម្តៅ​សាច់ដុំ​​បាន​ល្អ នៅ​មុន​ពេល​ហាត់​ប្រាណ នោះ​នឹង​អាច​ជួយ​បង្កើន​ចង្វាក់​បេះដូង និង​លំហូរ​ឈាម​ទៅ​កាន់​សាច់ដុំ។ ផ្ទុយ​ទៅ​វិញ បើ​យើង​មិន​កម្តៅ​សាច់ដុំ​ទេ​នោះ យើង​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​រង​របួស ក៏​ដូចជា​អាការៈ​គាំង​បេះដូង​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. បញ្ចប់​ដោយ​ការ​ហាត់ប្រាណ​ងាយ​ៗ​រយៈពេល​ខ្លី ប្រសិនបើ​យើង​មិន​ធ្វើ​លំហាត់​ប្រាណ​ងាយ​ៗ​រយៈពេល​ខ្លី ក្រោយ​បញ្ចប់​វគ្គ​ហាត់ប្រាណ​នីមួយ​ៗ​ទេ​នោះ វា​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​រាងកាយ។ ពិត​ណាស់​ ការ​ធ្វើ​លំហាត់​ប្រាណ​​ងាយ​ៗ អាច​ជួយ​​ឲ្យ​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​ថយ​ចុះ ស្រប​ពេល​ដែល​ការ​រំលង​ទម្លាប់​មួយ​នេះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​កំណក​ឈាម​ និង​បណ្តាល​ឲ្យ​មាន​បញ្ហា​គាំង​បេះដូង។ ៣. មិន​ញ៉ាំ​ទឹក​គ្រប់គ្រាន់ កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ អាច​​នាំ​ឲ្យ​យើង​​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ដែល​​អាច​បណ្តាល​ឲ្យ​បេះដូង​ធ្វើការ​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន​ និង​បង្កើន​ហានិភ័យ​នៃ​ការ​គាំង​បេះដូង។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ នៅ​មុន​ពេល​ អំឡុង​ពេល​ និង​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ​រួច។ ៤. ហាត់​ប្រាណ​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ ការ​ហាត់​ប្រាណ​ភ្លាម​ៗ ក្រោយ​ញ៉ាំ​អាហារ​រួច អាច​បណ្តាល​ឲ្យ​យើង​ប្រឈម​នឹង​ការ​គាំង​បេះដូង​ខ្ពស់។ យោង​តាម​ក្រុម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​ហាត់ប្រាណ​លឿន​ពេក​ ក្រោយ​ញ៉ាំ​អាហារ​ អាច​បង្វែរ​​លំហូរ​ឈាម​ចេញ​ពី​ក្រពះ​ទៅ​កាន់​សាច់ដុំ​របស់​យើង​ ដែល​បង្ក​ជា​បញ្ហា​ពិបាក​រំលាយ​អាហារ […]

ស្វែងរក បញ្ហាបេះដូងផ្សេងទៀត

បញ្ហាបេះដូងផ្សេងទៀត

ស្វែងយល់ពីវិធីសង្គ្រោះបន្ទាន់ចលនាបេះដូង និងដង្ហើម CPR

ស្ថាន​ភាពសុខភាព​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​យើង​សន្លប់​​ភ្លាមៗ ហើយ​បើ​គ្មាន​ការ​សង្គ្រោះ​​បន្ទាន់ទេ អាច​ឈាន​ដល់​ស្លាប់​​ត្រឹម​រយៈ​ពេលប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ ហេតុ​នេះហើយ ទើប​បណ្តាល​ប្រទេស​ជាច្រើន​តែង​បង្រៀន​ពលរដ្ឋ​ខ្លួនឲ្យ​ចេះ​វិធី​សង្គ្រោះ​បន្ទាន់ ហៅថា CPR ព្រោះ​អាច​ជួយ​ជីវិត​ជន​រងគ្រោះ​ បើ​សិន​ជា​ជួប​ករណី​បន្ទាន់​ណា​មួយ។ “Hello គ្រូពេទ្យ” ពេលនេះ នឹង​ណែ​នាំ​គ្នា​យើង​ពី​វិធីសង្គ្រោះ​បន្ទាន់ CPR ឲ្យ​បាន​យល់​ទាំង​អស់​គ្នា។ ១- អ្វី​ជា​វិធី​សង្គ្រោះ​បន្ទាន់ CPR? CPR ជា​ភាសា​បច្ចេកទេស​ នៃ​វិធី​សង្គ្រោះ​​ចលនាបេះដូង និងដង្ហើម ត្រូវ​ចាត់​ទុក​ជា​ការ​​សង្គ្រោះ​បន្ទាន់​ដើម្បី​ជួយ​ជីវិត នៅពេលប្រទះ​ឃើញ​គ្នា​យើងសន្លប់ ហើយ​​​ចង្វាក់​បេះដូង ​និង​ចង្វាក់​ដង្ហើមឈប់​ដើរ ដែល​បង្ក​ដោយ​ស្ថាន​ភាព​សុខភាព​មួយ​ចំនួន ជា​ពិសេស​ជំងឺ​គាំង​បេះដូង ដាច់សរសៃឈាមខួរក្បាល។ វិធី​សង្គ្រោះ​បន្ទាន់ CPR អាច​ជួយឲ្យ​បន្ត​ចរន្ត​ឈាម​មាន​អុកស៊ីហ្សែន​ឡើង​វិញ នឹង​​បន្ត​ទៅ​ដល់​ខួរ​ក្បាល​បាន ព្រោះ​បើ​មិន​ដូច​នោះ​ទេ ខួរ​ក្បាល​នឹង​ងាប់​ដោយ​សារ​តែ​គ្មាន​អុកស៊ីហ្សែន​ដើម្បី​ចិញ្ចឹម ហេតុ​​នេះ​ហើយទើប​វិធី​សង្គ្រោះ CPR មាន​សារសំខាន់​ណាស់​ ដើម្បី​ធ្វើឲ្យ​​ខួរ​ក្បាលអាច​​នៅ​រស់។ អំឡុង​ពេល ៤ នាទី​ដំបូង ពេល​គ្នា​យើង​ណា​​ម្នាក់​ឈប់​ដក​ដង្ហើម បេះ​ដូង​ឈប់​ច្របាច់​ឈាម យើង​អាច​និយាយ​បាន​ថា ជន​រងគ្រោះស្ថិត​​នៅ​ក្នុង​ដំណាក់​កាល​រៀប​នឹង​ស្លាប់ ប៉ុន្តែយើង​អាច​ជួយ​សង្គ្រោះ​ជីវិត​គ្នា​យើង​មក​វិញ​បាន ដោយ​អនុវត្ត​វិធីសង្គ្រោះ CPR នេះ ដើម្បី​ឲ្យចរន្ត​អុកស៊ីហ្សែន​អាច​បន្ត​ទៅ​ដល់​ខួរ​ក្បាល។ បន្ទាប់​ពី ៤-៦ ​នាទី បើ​គ្មាន​អុកស៊ីហ្សែន​ទេ កោសិកា​ខួរ​ក្បាល​នឹង​ចាប់​ផ្ដើម​ងាប់ ហើយ​ចាប់​ពី ១០​នាទី​ឡើង​ទៅ​ […]


បញ្ហាបេះដូងផ្សេងទៀត

តាមបែបបុរាណម្ដង! ចុចជីពចរ៤ទីតាំងនេះរាល់ថ្ងៃ អាចជួយឲ្យស្រកគីឡូ

ការចុចជីពចរ ជាវិធី​ព្យាបាល​មួយ​របស់​ជនជាតិ​ចិន ដោយ​ការចុច​ទីតាំង​ជីពចរ​នានាលើ​រាងកាយ ជួយ​បំបាត់​ការ​ឈឺក្បាល ចង់ក្អួត ឈឺខ្នង ឬ​បញ្ហា​គេងមិនលក់​ជាដើម។ ជាមួយគ្នានេះ មាន​ការ​ចុច​ជីពចរ ៤​ទីតាំង អាច​ជួយ​បង្កើន​មេតាប៉ូលិស​ក្នុង​រាងកាយ​​យើង ដោយ​វាអាច​ជួយ​ឲ្យ​ស្រក​ទម្ងន់បាន​។ ១. បបូរមាត់ខាងលើ ចុចថ្មមៗ​លើ​ទីតាំង​នៅ​ចន្លោះ​បបូរមាត់​ខាងលើ និង​ច្រមុះ។ ត្រង់ចំណុច​នេះ គេហៅថា Shuigou Spot ហើយ​ការម៉ាស្សា​ចំណុចនេះ ពី ២-៣​នាទី រាល់​ថ្ងៃ អាច​ជួយ​ជំរុញ​មេតាប៉ូលិស។ ២. គន្លាក់ដៃខាងក្នុង បត់ដៃ​ឡើង​យឺតៗ ដើម្បីឲ្យ​ចំណុច​ជីពចរ​នេះ លេចឡើង ព្រោះ​ចំណុច​ជីពចរ​នេះ នៅស្ថិតនៅ​ក្រោម​ផ្នត់​សន្លាក់​គន្លាក់​កំភួន​ដៃ ប្រមាណ ២,៥​សង់ទីម៉ែត្រ រហូត​ដល់​គន្លាក់ដៃ​ខាងក្នុង។ ការប្រើ​មេដៃ ចុច​ត្រង់​ចំណុច​ជីពចរនេះ ពី ២-៣​នាទី អាច​ជួយ​ជំរុញ​មុខងារពោះវៀន។ ៣. ជីពចរ​ត្រចៀក ដាក់​ម្រាមដៃ​លើ​គល់ថ្គាម បន្ទាប់​មក​រុញម្រាមដៃ​ពីគល់​ថ្គាម ចុះក្រោម ហើយ​ដាក់​ម្រាម​ដៃ ត្រង់​ចំណុច​ណាមាន​ចលនា​ខ្លាំងជាងគេ។ ចុច​ត្រង់​ចំណុច​នោះ ពី ១-២​នាទី រាល់​ថ្ងៃ អាចជួយ​គ្រប់គ្រង​ការ​ឃ្លាន​អាហារ។ អត្ថបទពាក់ព័ន្ធ៖ ចុចទីតាំង​ទាំង ១៤ ​លើរាងកាយ​នេះ អាច​បំបាត់​អាការៈឈឺចាប់​នានា ៤. ជីពចរ​មេដៃ លាបាតដៃ ហើយ​ចុចលើ​ជីពចរ​មេដៃ ដោយ​ការ​ចុច​ជីពចរ​មេដៃ ប្រមាណ ២នាទី […]


បញ្ហាបេះដូងផ្សេងទៀត

Hangover (អាការៈក្រោយ​ស្រវឹង)

និយម​ន័យ១- អ្វី​ទៅ​ជា​អាការៈ​ក្រោយ​ស្រវឹង? អាការៈ​ក្រោយ​ស្រវឹង ជារោគ​សញ្ញា ​កើត​ឡើង​បន្ទាប់​ពី​ផឹក​ស្រាច្រើន​លើស​កម្រិត។ វា​មិន​ត្រឹម​តែ​ពិបាក​ក្នុង​ខ្លួន​ប៉ុណ្ណោះ​ទេ ​អាច​ធ្វើ​លទ្ធផល​ការងារប្រចាំ​ថ្ងៃ​យើង​​មិន​ល្អ ក៏​​អាចបង្ក​ឲ្យ​​មាន​ជម្លោះ​ក្នុង​ការងារ​ទៀត​ផង។ ជា​ទូទៅ ផឹក​ស្រា​កាន់​តែ​ច្រើន អាការៈក្រោយ​ស្រវឹង​នៅ​ថ្ងៃ​បន្ទាប់​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​ក៏​គ្មាន​ថ្នាំ​ទិព្វ​ឯ​ណា​ ​អាចជួយ​យើងអាច​​ផឹក​ស្រាច្រើន ប៉ុន្តែ​ស្រវឹង​តិច​បាន​នោះ​ដែរ។ ទោះ​អាការៈ​ក្រោយ​ស្រវឹង ជា​អាការៈ​មិន​ល្អ​ក៏​ដោយ តែវា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ដោយយ៉ាង​យូរ​បំផុត ​ត្រឹមរយៈ ២៤ ​ម៉ោង។ ​បើយើង​​ជ្រើស​រើសផឹកស្រា ត្រូវ​ផឹក​ដោយ​ការ​ទទួល​ខុស​ត្រូវ ដើម្បី​ចៀស​កុំ​ឲ្យ​មាន​អាការៈ​ក្រោយ​ស្រវឹង​ខ្លាំង។ ២- អាការៈ​ក្រោយ​ស្រវឹង​កើត​ឡើង​ញឹក​ញាប់​ដែរទេ? អាការៈក្រោយ​ស្រវឹង ​កើត​ឡើង​ញឹក​ញាប់​ណាស់ ឲ្យ​តែ​ផឹក​ស្រា ឬ​ជាតិ​អាល់កុល​ច្រើន មិន​ថា​ស្រី មិន​ថា​​ប្រុស សុទ្ធតែ​អាច​ប្រឈម​អាការៈ​ស្រវឹង​ខ្លាំង និង​ធ្វើ​ទុក្ខ​ក្រោយ​ស្រវឹង​ទាំង​អស់។ រោគ​សញ្ញា៣- រោគ​សញ្ញាអាការៈក្រោយ​ស្រវឹង​​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ឃើញ​ញឹក​ញាប់​រួម​មាន៖ – បេះដូង​លោត​លឿន – ថប់​បារម្ភ – ភ្នែក​មាន​ដុំ​ឈាម – ឈឺ​សាច់ដុំ ​និង​រាង​កាយ – រាក – វិលមុខ – ខ្យល់​ដង្ហើម​មិន​ល្អ – ឈឺ​ក្បាល – ហៀរ​ទឹក​មាត់​ច្រើន – ទន់​ខ្លួន អស់​កម្លាំង ល្ហិត​ល្ហៃ – ចង្អោរ – ខ្លាច​ពន្លឺ (Photophobia) – មាន​បញ្ហាពិបាក​ផ្ចង់​អារម្មណ៍ – ពិបាក​ទ្រាំ​សំឡេងខ្លាំងៗ – មាន​បញ្ហា​ផ្លូវ​ចិត្ត (Dysphoria) – ឆាប់ខឹង ​ឆេវ​ឆាវ – ឈឺ​ក្រពះ – ស្រេក​ទឹក – ញ័រ​ដៃ​ជើង – […]


បញ្ហាបេះដូងផ្សេងទៀត

Diagnostic Heart Catheterization (រោគវិនិច្ឆ័យ​ដាក់​កាតេទែរ​ក្នុង​បេះដូង)

និយមន័យ ១- អ្វី​ជា​ការ​ដាក់​កាតេទែរ​ក្នុង​បេះដូង? ដាក់​កាតេទែរ​ក្នុង​បេះដូង ​ជា​ទម្រង់​រោគ​វិនិច្ឆ័យ សំដៅ​លើ​ការ​​ដាក់​បំពង់​កាតេទែរ​ចូល​ថត​ខាង​ឆ្វេង ឬ​ថត​ខាង​ស្តាំ​របស់​បេះដូង ដើម្បី​វាស់​សម្ពាធ​ឈាម​នៅ​ខាង​ក្នុង។ កាតេទែរ​ដាក់​ចូល​ថត​ខាង​ស្តាំ​ហៅថា Pulmonary Artery Catheterization ក្នុង​គោល​បំណង​តាម​ដាន​មើល​ដំណើរ​ការ​បេះដូង​ និង​សរសៃ​ឈាម​ ព្រម​ទាំង​ព្យាបាល​ជំងឺ​បេះដូង​មួយ​ចំនួន​ទៀត​ផង។ សម្រាប់​កាតេទែរ​ ដាក់​ខាង​ឆ្វេង​វិញ គឺ​ដាក់​នៅក្នុង​ប្រឹស Aortic ទៅ​កាន់​ថត​លើ​ខាង​ឆ្វេង​​បេះដូង។ ករណី​ខ្លះ ពេទ្យ​​អាច​ដាក់​កាតេទែរ​ទាំង​ពីរ​សង​ខាង​ក្នុង​ពេល​ជា​មួយគ្នា​តែម្តង។ ការ​ដាក់​កាតេទែរ​ក្នុង​បេះដូង ​និង​ការ​ថត​សរសៃ​ឈាម​បេះដូង​ដោយ​កាំ​រស្មី​អ៊ិច ​ជា​វិធី​ពីរ​ផ្សេង​គ្នា តែ​ករណី​ខ្លះ​គ្រូពេទ្យ​អាច​ធ្វើ​វា​ក្នុង​ពេល​តែ​មួយ ហើយ​ការ​ថត​សរសៃ​ឈាម​បេះដូង​ដោយ​ប្រើ​កាំរស្មី​អ៊ិច គ្រូពេទ្យ នឹង​ដាក់​ទឹក​ថ្នាំ​ពណ៌ក្នុង​បំពង់​តូច​ៗបញ្ចូល​ក្នុង​សរសៃ​ឈាម បន្ទាប់​មក​ម៉ាស៊ីន​កាំ​រស្មី​អ៊ិច​ នឹង​ថត​លំហូរ​ទឹក​ថ្នាំ​ អាចឲ្យ​ដឹង​ថា​ឈាម​បាន​ហូរ​ទៅ​ចិញ្ចឹម​បេះដូង​គ្រប់​គ្រាន់​ឬទេ។ តេស្ត​នេះ គ្រូពេទ្យ​ប្រើ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​សរសៃ​បេះដូង។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ២- ហេតុអ្វី​ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​​មួយនេះ? តេស្ត​បែបនេះ ធ្វើ​ឡើង​ពេល​គ្រូពេទ្យ​សង្ស័យ​យើង​មាន​ជំងឺ​ទាក់ទង​ប្រឹស​បេះដូង ជំងឺ​បេះដូង និង​សរសៃ​ឈាម​បេះដូង។ ក្នុង​ករណី​សម្ពាធ​ឈាម​មិន​អាច​គ្រប់គ្រង​បាន ចង្វាក់បេះដូង​មិន​ប្រក្រតី ឬ​យើង​មានជំងឺដាច់​សរសៃ​ឈាម​បេះដូង​ស្រួចស្រាវ ខ្វះ​គ្រាប់ឈាម​ក្រហម​ខ្លាំង ហូរឈាម ខ្សោយ​បេះដូង និង​ការ​ឆ្លង​រោគ​ផ្សេង​ទៀត គ្រូពេទ្យនឹង​មិន​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​វិធី​នេះ​ទេ។ ស្វែងយល់មុនធ្វើតេស្ត ៣- គួរដឹង​អ្វី​ខ្លះ​មុន​ពេល​ដាក់​កាតេទែរ​? គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​ អ៊ីចឹង​ហើយ​យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​ដំណើរ​ការរោគ​វិនិច្ឆ័យ​នេះ​ជា​មុន។ ប្រសិន​ជា​គ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​បែបនេះ យើង​គួរតែ​អនុវត្ត​តាម​ណែ​នាំ​​​ឲ្យ​បាន​ត្រឹមត្រូវ។ ត្រូវ​ប្រាប់ពេទ្យ​បើ​យើង​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ពណ៌ ថ្នាំ​សម្លាប់​មេរោគ (iodine) គ្រឿង​សមុទ្រ ឬ​កំពុង​មាន​ផ្ទៃ​ពោះ​ជាដើម។ វិធី​នេះ​មាន​សុវត្ថិភាព​ខ្ពស់​បើ​យើង​មានជំនួយ្ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ប៉ុន្តែ​ផល​រំខាន​អាច​មាន​ដូច​ជា ចង្វាក់​បេះដូង​លោត​មិន​ទៀងទាត់ គាំង​បេះដូង ហូរ​ឈាម​នៅ​បំពង់​កាតេទែរ សម្ពាធ​ឈាម​ធ្លាក់ទាប អាលែកហ្ស៊ី​ថ្នាំ​ពណ៌ […]


បញ្ហាបេះដូងផ្សេងទៀត

កុំប្រហែសឲ្យសោះ! បេះដូងក៏​អាច​ឆ្លង​មេរោគ​ដែរ

បេះដូងជាផ្នែកសំខាន់បំផុតក្នុងរាងកាយ និងការពារដោយស្រទាប់ក្រាស់នៃជាលិកា ហើយជាកន្លែងច្របាច់ និងចែក​ចាយ ឈាម​ទៅចិញ្ចឹមសរីរាង្គពេញរាងកាយ។ បើបេះដូងមានបញ្ហា ច្បាស់ជាវីវរមិនខាន។ “Hello ពេទ្យ” នឹងណែនាំគ្នាយើងឲ្យស្គាល់ជំងឺមួយប្រភេទកើតមានលើបេះដូង គឺជំងឺរលាកបេះដូង កើតដោយការឆ្លងមេរោគតាមរយៈសរសៃឈាមទៅបេះដូង។ ជំងឺនេះអាចស្ថិតក្នុងកម្រិតស្រាល ប៉ុន្តែបើមិនដឹងរោគសញ្ញា ហើយពន្យារពេលព្យាបាលកាន់តែយូរ នឹងមានគ្រោះថ្នាក់ដល់ជីវិតបាន។ ជំងឺ​នេះ​បែងចែក​ជា​ ៣ ប្រភេទ៖ ១- ​ជំងឺរលាកភ្នាសបេះដូង (Endocarditis) Endocarditis ជាជំងឺរលាកភ្នាសបេះដូង ដែលជាស្រទាប់ក្រាលផ្ទៃថត និងប្រឹសបេះដូង។ វាកើតពេលបាក់តេរី ផ្សិត ឬមេរោគផ្សេងទៀតវាយប្រហារបេះដូង តាមរយៈចរន្តឈាម មានទាក់ទងតំបន់មិនប្រក្រតីមួយចំនួនក្នុងបេះដូង នាំឲ្យបេះដូងខូចលឿន ឬយឺត និងធ្ងន់ធ្ងរ ហើយករណីខ្លះអាចស្លាប់ទៀត។ រលាកភ្នាសបេះដូងមាន ២ប្រភេទ អាស្រ័យលើមេរោគឆ្លងតាមចរន្ដឈាម និងបញ្ហារបស់បេះដូង គឺរលាកបេះដូងកម្រិតធ្ងន់ (មានការវិវត្ដលឿន) និងរលាកបេះដូងកម្រិតធម្យម (មានការវិវត្តយឺត)។ វាប៉ះពាល់លើគ្នាយើងដែលប្រើប្រឹសបេះដូងសិប្បនិម្មិត ដាក់ឧបករណ៍ជំនួយបេះដូង ឬសរសៃឈាម មានជំងឺខូចបេះដូងពីកំណើត។ គ្នាយើងដែលមានប្រឹសបេះដូងប្រក្រតី ក៏​អាចមានជំងឺនេះដែរ ប៉ុន្តែភាគច្រើនកើតលើគ្នាយើងមានបេះដូងមិនប្រក្រតី។ កត្តាមួយចំនួនបណ្ដាលមកពីការឆ្លងបាក់តេរីក្នុងឈាម កាន់តែងាយប្រឈមមុខនឹងជំងឺនេះ មានដូច​ជា អត់អនាម័យមាត់ធ្មេញ សុខភាពធ្មេញ និងអញ្ចាញមិនល្អ ធ្លាប់មានជំងឺនេះពីមុន ចាក់ថ្នាំតាមសរសៃ និងសុងរយៈពេលយូរ។ គ្នាយើងមានជំងឺរលាកបេះដូង តែងមានរោគសញ្ញា និងអាការៈខុសៗគ្នា ប៉ុន្តែជាទូទៅ ក្ដៅខ្លួន គ្រុនក្ដៅ […]


បញ្ហាបេះដូងផ្សេងទៀត

មាន​បញ្ហា​បេះដូង ត្រូវប្រយ័ត្ន​បំផុត​ពេលប្រតិបត្តិការ​លើ​គ្រែ

រឿង​ឡើង​ឋាន​សួគ៌ ឬ​សិច ជា​បេសកកម្ម​ស្វែង​រក​សុភមង្គល​របស់​មនុស្ស​ម្នាក់ៗ។ ប៉ុន្តែ ចំពោះ​អ្នក​មាន​បញ្ហា​បេះដូង ឬ​ជំងឺ​បេះដូង អាច​ស្ទាក់​ស្ទើរ​ ហើយ​មាន​ចម្ងល់​ក្នុង​ចិត្ត​​ មិន​ដឹង​ថា​ឡើង​ឋានសួគ៌​ជួយ​ដល់​សុខភាព​បេះដូង ឬ​ក៏​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​ដុនដាប។ អ្នក​ខ្លះ​បារម្ភ​រហូត​ដល់​លែង​មាន​ចំណង់​ផ្លូវ​ភេទ​អស់​រលីង។ “Hello គ្រូពេទ្យ” មាន​ការ​បកស្រាយ​មួយ​ចំនួន ចង់​បញ្ជាក់។ បើ​តាម​សមាគម​សុខភាព​បេះដូង​​អាមេរិក (American Heart Association) ថា ទោះ​មាន​ជំងឺ​បេះដូង​ក៏​ដោយ ប្រតិបត្តិការ​សិច​មិន​មាន​បញ្ហា​អ្វី​ឡើយ ពោល​គឺ​មាន​សុវត្ថិភាព​ពេញ​ប៉ឹប​តែ​ម្ដង។ ១- សិចជាការហាត់ប្រាណ? ចម្លើយ គឺ​មែន! ដាក់​កាលវិភាគ​ ហើយ​ចាត់​ចែង​ការងារ​លើស​គ្រែ​ទៀងទាត់ ប្រៀប​ដូច​​​​ហាត់​ប្រាណ​បែប​ស្រាលៗ ទៅ​មធ្យម អ៊ីចឹង។ ​បើ​​យើង​អាច​ដើរ​បាន​រហ័សរហួន ឬ​ក៏អាច​ឡើង​ជណ្តើរ​ជើង​បាន ២ ជាន់ ដោយ​គ្មាន​ចេញ​សញ្ញា ដូច​ជា ឈឺ​ទ្រូង​ទេ នោះ​យើង​ពិត​ជា​អាច​រួម​ភេទ​បាន​​ធម្មតា​ដូច​គេ​ដូច​ឯង។ សិច​មិន​អាច​ដុត​​កាឡូរី​ប្រចាំ​ថ្ងៃ​របស់​យើង​ទេ។ ប៉ុន្តែ ជាទូទៅ​ ការ​រួម​ភេទ​ពី ៥-១៥ នាទី ស្មើ​យើង​ដើរ ២០ នាទី។ ២- សិចល្អចំពោះបេះដូងអត់? ការ​សិក្សា​បង្ហាញ​ថា ប្រុសៗ​រួម​សិច​តែ​ម្តង ឬ​អត់​សោះ ក្នុង​មួយ​ខែ អាច​មាន​ជំងឺ​បេះដូង​ជាង​ប្រុសៗ ​រួម​ភេទ ២ ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្តាហ៍។ យ៉ាងណា ការ​សិក្សា​នេះ​មិន​បាន​បញ្ជាក់​ថា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស