backup og meta

តាមបែបបុរាណម្ដង! ចុចជីពចរ៤ទីតាំងនេះរាល់ថ្ងៃ អាចជួយឲ្យស្រកគីឡូ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 13, 2019

    តាមបែបបុរាណម្ដង! ចុចជីពចរ៤ទីតាំងនេះរាល់ថ្ងៃ អាចជួយឲ្យស្រកគីឡូ

    ការចុចជីពចរ ជាវិធី​ព្យាបាល​មួយ​របស់​ជនជាតិ​ចិន ដោយ​ការចុច​ទីតាំង​ជីពចរ​នានាលើ​រាងកាយ ជួយ​បំបាត់​ការ​ឈឺក្បាល ចង់ក្អួត ឈឺខ្នង ឬ​បញ្ហា​គេងមិនលក់​ជាដើម។ ជាមួយគ្នានេះ មាន​ការ​ចុច​ជីពចរ ៤​ទីតាំង អាច​ជួយ​បង្កើន​មេតាប៉ូលិស​ក្នុង​រាងកាយ​​យើង ដោយ​វាអាច​ជួយ​ឲ្យ​ស្រក​ទម្ងន់បាន​។

    ១. បបូរមាត់ខាងលើ

    ចុចថ្មមៗ​លើ​ទីតាំង​នៅ​ចន្លោះ​បបូរមាត់​ខាងលើ និង​ច្រមុះ។ ត្រង់ចំណុច​នេះ គេហៅថា Shuigou Spot ហើយ​ការម៉ាស្សា​ចំណុចនេះ ពី ២-៣​នាទី រាល់​ថ្ងៃ អាច​ជួយ​ជំរុញ​មេតាប៉ូលិស។

    ២. គន្លាក់ដៃខាងក្នុង

    បត់ដៃ​ឡើង​យឺតៗ ដើម្បីឲ្យ​ចំណុច​ជីពចរ​នេះ លេចឡើង ព្រោះ​ចំណុច​ជីពចរ​នេះ នៅស្ថិតនៅ​ក្រោម​ផ្នត់​សន្លាក់​គន្លាក់​កំភួន​ដៃ ប្រមាណ ២,៥​សង់ទីម៉ែត្រ រហូត​ដល់​គន្លាក់ដៃ​ខាងក្នុង។ ការប្រើ​មេដៃ ចុច​ត្រង់​ចំណុច​ជីពចរនេះ ពី ២-៣​នាទី អាច​ជួយ​ជំរុញ​មុខងារពោះវៀន។

    ៣. ជីពចរ​ត្រចៀក

    ដាក់​ម្រាមដៃ​លើ​គល់ថ្គាម បន្ទាប់​មក​រុញម្រាមដៃ​ពីគល់​ថ្គាម ចុះក្រោម ហើយ​ដាក់​ម្រាម​ដៃ ត្រង់​ចំណុច​ណាមាន​ចលនា​ខ្លាំងជាងគេ។ ចុច​ត្រង់​ចំណុច​នោះ ពី ១-២​នាទី រាល់​ថ្ងៃ អាចជួយ​គ្រប់គ្រង​ការ​ឃ្លាន​អាហារ។

    អត្ថបទពាក់ព័ន្ធ៖ ចុចទីតាំង​ទាំង ១៤ ​លើរាងកាយ​នេះ អាច​បំបាត់​អាការៈឈឺចាប់​នានា

    ៤. ជីពចរ​មេដៃ

    លាបាតដៃ ហើយ​ចុចលើ​ជីពចរ​មេដៃ ដោយ​ការ​ចុច​ជីពចរ​មេដៃ ប្រមាណ ២នាទី រាល់​ថ្ងៃ អាច​ជួយ​ជំរុញ​មេតាប៉ូលិស ក្នុង​រាងកាយ​របស់​យើង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 13, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម