រឿងឡើងឋានសួគ៌ ឬសិច ជាបេសកកម្មស្វែងរកសុភមង្គលរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែ ចំពោះអ្នកមានបញ្ហាបេះដូង ឬជំងឺបេះដូង អាចស្ទាក់ស្ទើរ ហើយមានចម្ងល់ក្នុងចិត្ត មិនដឹងថាឡើងឋានសួគ៌ជួយដល់សុខភាពបេះដូង ឬក៏ធ្វើឲ្យស្ថានភាពជំងឺកាន់តែដុនដាប។ អ្នកខ្លះបារម្ភរហូតដល់លែងមានចំណង់ផ្លូវភេទអស់រលីង។ “Hello គ្រូពេទ្យ” មានការបកស្រាយមួយចំនួន ចង់បញ្ជាក់។
បើតាមសមាគមសុខភាពបេះដូងអាមេរិក (American Heart Association) ថា ទោះមានជំងឺបេះដូងក៏ដោយ ប្រតិបត្តិការសិចមិនមានបញ្ហាអ្វីឡើយ ពោលគឺមានសុវត្ថិភាពពេញប៉ឹបតែម្ដង។
ចម្លើយ គឺមែន! ដាក់កាលវិភាគ ហើយចាត់ចែងការងារលើសគ្រែទៀងទាត់ ប្រៀបដូចហាត់ប្រាណបែបស្រាលៗ ទៅមធ្យម អ៊ីចឹង។ បើយើងអាចដើរបានរហ័សរហួន ឬក៏អាចឡើងជណ្តើរជើងបាន ២ ជាន់ ដោយគ្មានចេញសញ្ញា ដូចជា ឈឺទ្រូងទេ នោះយើងពិតជាអាចរួមភេទបានធម្មតាដូចគេដូចឯង។
សិចមិនអាចដុតកាឡូរីប្រចាំថ្ងៃរបស់យើងទេ។ ប៉ុន្តែ ជាទូទៅ ការរួមភេទពី ៥-១៥ នាទី ស្មើយើងដើរ ២០ នាទី។
២- សិចល្អចំពោះបេះដូងអត់?
ការសិក្សាបង្ហាញថា ប្រុសៗរួមសិចតែម្តង ឬអត់សោះ ក្នុងមួយខែ អាចមានជំងឺបេះដូងជាងប្រុសៗ រួមភេទ ២ ដង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍។ យ៉ាងណា ការសិក្សានេះមិនបានបញ្ជាក់ថា ការរួមភេទអាចបង្ការជំងឺសរសៃឈាមបេះដូងបាននោះឡើយ។
៣- ទំនាក់ទំនងរវាងសិចនិងជំងឺបេះដូង
ឲ្យតែឈឺ (អីក៏ដោយ) មិនដែលស្រណុកសុខស្រួលទេ ប៉ុន្តែចំពោះជំងឺបេះដូង បើកើតក្នុងខ្លួនយើងហើយ គួរយកចិត្តទុកដាក់រឿងខាងក្រោម៖
– ពិគ្រោះជាមួយគ្រូពេទ្យ មុនមានគម្រោងចង់រួមសិច
– បើធ្លាប់ខ្សោយបេះដូង ឬគាំងបេះដូងពីមុន ការសម្រួលបេះដូងឲ្យមានសុខភាពល្អដោយហាត់ប្រាណទៀងទាត់ អាចកាត់បន្ថយផលវិបាកកើតឡើងដោយសាររួមសិច
– បើមានបញ្ហារំខានពេលរួមដំណេក សូមជួបគ្រូពេទ្យដើម្បីដឹងថា វាបណ្តាលមកពីជំងឺបេះដូង ឬកត្តាអ្វីផ្សេង។
៤- ពេលណាទើបអាចចាប់ផ្ដើមប្រតិបត្តិការវិញបាន?
ចាំបាច់ត្រូវពិគ្រោះជាមួយពេទ្យជាមុនសិន បើយើងមានជំងឺគាំងបេះដូង ឬធ្លាប់វះកាត់បេះដូងពីមុនមក។ ករណីខ្លះ ត្រូវចៀសវាងរួមសិចមួយរយៈ ជាពិសេសបើមានរោគសញ្ញា ដូចជា ឈឺទ្រូងពេលធ្វើសកម្មភាពរាងកាយ ជាដើម។ កុំទាន់រួមភេទ ចាំដល់រោគសញ្ញាបានជាទាំងស្រុងសិន។ ឯគ្នាយើងធ្លាប់វះកាត់បេះដូងវិញ ក៏ត្រូវចាំរហូតដល់ស្នាមរបួសវះកាត់ជាសះស្បើយសិនដែរ។
៥- បញ្ហាផ្លូវភេទ
ជំងឺបេះដូងអាចប៉ះពាល់ដល់រាងកាយខ្លះ ដែលរំខានដល់ការរួមសិច។ អ្នកខ្លះវិញក៏គ្មានចំណង់រួមភេទទៅទៀត។ ប្រុសៗអាចមានបញ្ហាអាអូនតូចមិនឡើងរឹង ឯស្រីៗវិញជួបបញ្ហាស្ងួតប្រដាប់ភេទ ជាដើម។ ករណីនេះ គួរជួបពេទ្យដើម្បីទទួលការព្យាបាលត្រឹមត្រូវ។
អត្ថបទគួរអាន៖