brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

អាការៈគាំងបេះដូងរបស់ស្រ្តីអាចខុសពីបុរស ត្រូវកត់ចំណាំ

ជំងឺគាំងបេះដូងកើតឡើងនៅពេលលំហូរឈាមដែលដឹកនាំអុកស៊ីសែនទៅកាន់បេះដូងត្រូវបានកាត់បន្ថយ ឬស្ទះ ព្រោះសរសៃឈាមបេះដូងរួម​តូចដោយសារមានកំណកជាតិខ្លាញ់ (កូលេស្តេរ៉ុល និងសារធាតុដទៃទៀត)។ បើធៀបទៅនឹងបុរស ស្ត្រីមានបេះដូង និងសរសៃឈាមបេះដូងតូចជាង ដូច្នេះអាការៈគាំងបេះដូងរបស់បុរស និងស្ត្រីក៏អាចខុសគ្នាដែរ។ តើអាការៈគាំងបេះដូងរបស់បុរសនិងស្ត្រីខុសគ្នាដូចម្តេចខ្លះ?

អាការៈគាំងបេះដូងរបស់ស្រ្តីអាចខុសពីបុរស ត្រូវកត់ចំណាំ

រោគសញ្ញាគាំងបេះដូងរបស់ស្ត្រីមានដូចជា៖

  • ឈឺទ្រូង ប៉ុន្តែមិនកើតឡើងគ្រប់ពេល
  • ណែនទ្រូងឬឈឺពោះ
  • ឈឺចាក់ទៅថ្គាម ក ឬខ្នងផ្នែកខាងក្រោយ
  • ចង្អោរ ឬក្អួត
  • ហត់
  • សន្លប់
  • ពិបាករំលាយអាហារ
  • អស់កម្លាំងខ្លាំង
  • បែកញើសត្រជាក់
  • ធេងធោង

អាការៈគាំងបេះដូងរបស់ស្រ្តីអាចខុសពីបុរស

រោគសញ្ញាគាំងបេះដូងរបស់បុរសមានដូចជា៖

  • ឈឺទ្រូង ឬមានណែនទ្រូង
  • ឈឺថ្គាម ក ឬខ្នង
  • ចង្អោរ ឬក្អួត
  • ហត់

រោគសញ្ញាគាំងបេះដូងទូទៅបំផុតរបស់បុរស និងស្រ្តីគឺការចុកទ្រូង ប៉ុន្តែស្ត្រី​អាចនឹង​មិនលេច​ចេញ​រោគ​សញ្ញា​ឈឺ ឬណែនក្នុងទ្រូង។ ដូច​គ្នា​ដែរ សញ្ញាព្រមានមិន​សូវច្បាស់មួយ​ចំនួន​ក៏​អាច​កើត​មាន​លើ​ស្រ្តូ​ដែរ ដូចជា ហត់ ធេងធោង អស់​កម្លាំង​ខ្លាំង ពិបាករំលាយអាហារ​ និងឈឺក ថ្គាម បំពង់ក ទ្រូងផ្នែកខាងក្រោម ឬខ្នងផ្នែកខាងក្រោយ។ សញ្ញាព្រមានទាំងនេះអាចមានលក្ខណៈស្រាល ប៉ុន្តែយើងត្រូវយកចិត្តទុក​ដាក់ និងប្រុងប្រយ័ត្ន ព្រោះ​ការដឹងមុនអាចជួយសង្គ្រោះជីវិតយើងបាន។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 17/09/2021