ប្រព័ន្ធសសៃឈាមបេះដូងមានមុខងារអ្វីខ្លះ?
ប្រព័ន្ធសរសៃឈាម ឬប្រព័ន្ធសរសៃឈាមបេះដូង មានតួនាទីនាំយកអុកស៊ីសែន សារធាតុចិញ្ចឹម និងអ័រម៉ូនទៅកាន់កោសិការាងកាយ ដើម្បីប្រើប្រាស់ជាថាមពល ជំរុញការលូតលាស់ និងជួសជុលរាងកាយ។ ជាមួយគ្នានេះដែរ ប្រព័ន្ធសរសៃឈាមក៏អាចកម្ចាត់ចោលកាបូនឌីអុកស៊ីត ព្រមទាំងកាកសំណល់ផ្សេងទៀតចេញពីរាងកាយ។ ផ្នែកសំខាន់ៗនៃប្រព័ន្ធសរសៃឈាម ជួយរក្សាលំហូរឈាមទៅកាន់រាងកាយមាន៖ ឈាម៖ បង្កើតឡើងដោយកោសិកា និងប្លាស្មា បេះដូង៖ ជាសរីរាង្គសាច់ដុំដែលច្របាច់ឈាមទៅគ្រប់ផ្នែកនៃរាងកាយ សរសៃឈាម៖ ជាបណ្ដាញសរសៃឈាម សរសៃឈាមតូចៗ និងសរសៃវ៉ែន ដើម្បីដឹកនាំឈាមទៅកាន់បេះដូង។ [embed-health-tool-heart-rate] ប្រព័ន្ធសរសៃឈាមដំណើរការយ៉ាងដូចម្ដេច? ឈាមដែលមានអុកស៊ីសែនទាបប្រមូលផ្ដុំនៅក្នុងថតខាងលើផ្នែកខាងស្ដាំនៃបេះដូង និងផ្លាស់ទីទៅថតបេះដូងផ្នែកខាងក្រោម ដោយច្របាច់ឈាមទៅក្នុងសួត និងកម្ចាត់ចោលកាបូនឌីអុកស៊ីត។ ចំណែកឈាមដែលសម្បូរអុកស៊ីសែនត្រលប់ទៅថតខាងលើផ្នែកខាងឆ្វេង និងផ្លាស់ទីទៅកាន់ថតខាងក្រោមផ្នែកខាងឆ្វេងវិញម្ដង។ ថតខាងក្រោមផ្នែកខាងឆ្វេងច្របាច់ឈាមដែលសម្បូរអុកស៊ីសែនតាមសរសៃអាអ័រ (Aorta) ចូលទៅក្នុងសរសៃឈាម និងទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយរបស់យើង។ កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យជំងឺរលាកពោះវៀនរ៉ាំរ៉ៃអនឡាញ ជំងឺអ្វីខ្លះពាក់ព័ន្ធនឹងប្រព័ន្ធសរសៃឈាម? ១. ជំងឺសរសៃឈាមបេះដូង ជំងឺសរសៃឈាមបេះដូងសំដៅលើជំងឺទាំងអស់ដែលទាក់ទងនឹងបេះដូង ព្រមទាំងសរសៃឈាម។ នៅពេលដែលសារធាតុខ្លាញ់ប្រមូលផ្ដុំនៅស្រទាប់សរសៃឈាម នោះសរសៃឈាមនឹងរួមតូច ហើយឈាមឆ្លងកាត់កាន់តែតិចតួច ដែលដំណើរនេះ ហៅថាជំងឺក្រិនសរសៃឈាមបេះដូង។ ពិតណាស់ នៅពេលដែលឈាមមានលំហូរយឺតយ៉ាវ អុកស៊ីសែន និងសារធាតុចិញ្ចឹមទៅកាន់សាច់ដុំបេះដូងក៏ត្រូវបានកាត់បន្ថយដូចគ្នា ដែលកត្តានេះ អាចនាំឲ្យយើងគាំងបេះដូងដោយមិនដឹងខ្លួន។ ទន្ទឹមនឹងនេះដែរ យើងអាចនឹងប្រឈមបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬStroke ប្រសិនបើការផ្គត់ផ្គង់ឈាមទៅផ្នែកនៃខួរក្បាលត្រូវបានរាំងស្ទះ ដោយសារតែសរសៃឈាមស្ទះ ឬធ្លុះធ្លាយ ដែលស្ថានភាពមួយនេះ ចាំបាច់ត្រូវការការព្យាបាលជាបន្ទាន់។ អត្ថបទគួរអាន៖ ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]