backup og meta

ប្រព័ន្ធសសៃឈាមបេះដូងមានមុខងារអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 10, 2022

    ប្រព័ន្ធសសៃឈាមបេះដូងមានមុខងារអ្វីខ្លះ?

    ប្រព័ន្ធ​សរសៃ​​ឈាម​ ឬ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ មាន​តួនាទី​នាំ​យក​​អុកស៊ីសែន សារធាតុ​ចិញ្ចឹម​ និង​អ័រម៉ូន​ទៅ​កាន់​កោសិកា​រាងកាយ​ ដើម្បី​ប្រើប្រាស់​ជា​ថាមពល​ ​ជំរុញ​ការ​លូតលាស់​ និង​ជួសជុល​រាងកាយ​។ ជាមួយ​គ្នា​នេះ​ដែរ ប្រព័ន្ធ​សរសៃ​ឈាម​​ក៏​អាច​កម្ចាត់​ចោល​កាបូន​ឌីអុកស៊ីត​ ព្រម​ទាំង​កាកសំណល់​ផ្សេង​ទៀត​​ចេញ​ពី​រាងកាយ​។

    ផ្នែក​សំខាន់​ៗ​នៃ​ប្រព័ន្ធ​សរសៃ​ឈាម​ ​ជួយ​រក្សា​លំហូរ​ឈាម​ទៅ​កាន់​រាងកាយ​មាន​​៖

    ឈាម​​៖ បង្កើត​ឡើង​ដោយ​កោសិកា​ និង​ប្លាស្មា

    បេះដូង៖ ជា​សរីរាង្គ​សាច់ដុំ​ដែល​ច្របាច់​ឈាម​ទៅ​គ្រប់​ផ្នែក​នៃ​រាងកាយ

    សរសៃ​ឈាម​៖ ជា​បណ្ដាញ​សរសៃ​ឈាម​ សរសៃ​ឈាម​តូច​ៗ  និង​សរសៃ​វ៉ែន ដើម្បី​ដឹកនាំ​ឈាម​ទៅ​កាន់​បេះដូង។

    ប្រព័ន្ធ​សរសៃ​ឈាម​ដំណើរការ​យ៉ាង​ដូច​ម្ដេច?

    ​​​ឈាម​ដែល​មាន​អុកស៊ីសែន​ទាប​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ថត​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​នៃ​បេះដូង និង​ផ្លាស់ទី​ទៅ​ថត​បេះដូង​ផ្នែក​ខាង​ក្រោម​ ដោយ​​ច្របាច់​ឈាម​ទៅ​ក្នុង​សួត និង​កម្ចាត់​ចោល​កាបូនឌីអុកស៊ីត។ ចំណែក​ឈាម​ដែល​សម្បូរ​អុកស៊ីសែនត្រលប់​ទៅ​​ថត​ខាង​លើ​ផ្នែក​ខាង​ឆ្វេង និង​ផ្លាស់ទី​ទៅ​កាន់​ថត​ខាង​ក្រោម​ផ្នែក​ខាង​ឆ្វេង​វិញ​ម្ដង។ ថត​ខាង​ក្រោម​ផ្នែក​ខាង​ឆ្វេង​ច្របាច់​ឈាម​ដែល​សម្បូរ​អុកស៊ីសែន​តាម​សរសៃ​អាអ័រ (Aorta) ចូល​ទៅ​ក្នុង​សរសៃ​ឈាម​ និង​ទៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​រាងកាយ​របស់​យើង។

    ​​ជំងឺ​អ្វី​ខ្លះ​​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​សរសៃ​ឈាម​?

    ១. ជំងឺ​សរសៃ​ឈាម​បេះដូង

    ជំងឺ​សរសៃ​ឈាម​បេះដូង​សំដៅ​លើ​ជំងឺ​ទាំងអស់​ដែល​ទាក់ទង​នឹង​បេះដូង ព្រម​ទាំង​សរសៃ​ឈាម​។ នៅ​ពេល​ដែល​សារធាតុ​ខ្លាញ់​ប្រមូល​ផ្ដុំ​នៅ​ស្រទាប់​សរសៃ​ឈាម​ នោះ​សរសៃ​ឈាម​នឹង​រួម​តូច ហើយ​​​​​ឈាម​ឆ្លង​កាត់​កាន់​តែ​​តិចតួច ដែល​ដំណើរ​នេះ​ ហៅថា​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង។ ពិត​ណាស់​ នៅ​ពេល​ដែល​ឈាម​មាន​លំហូរ​យឺតយ៉ាវ អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​សាច់ដុំ​បេះដូង​ក៏​ត្រូវ​បាន​កាត់បន្ថយ​ដូច​គ្នា ដែល​កត្តា​នេះ​ អាច​នាំ​ឲ្យ​យើង​គាំង​បេះដូង​ដោយ​មិន​ដឹង​ខ្លួន។

    ទន្ទឹម​នឹង​នេះ​ដែរ យើង​អាច​នឹង​ប្រឈម​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​Stroke ប្រសិនបើ​​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ផ្នែក​នៃ​ខួរ​ក្បាល​ត្រូវ​បាន​រាំងស្ទះ​ ដោយ​សារ​តែ​សរសៃ​ឈាម​ស្ទះ ឬ​ធ្លុះធ្លាយ ដែល​ស្ថានភាព​មួយ​នេះ ចាំបាច់​ត្រូវ​ការ​ការ​ព្យាបាល​ជា​បន្ទាន់។

    សរសៃឈាមបេះដូង

    អត្ថបទគួរអាន៖

    ២. សម្ពាធ​ឈាម​ខ្ពស់ ឬ​ទាប

    • សម្ពាធ​ឈាម​ខ្ពស់៖ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ដែល​ជា​ជំងឺ​ទូទៅ​បំផុត​នៃ​ប្រព័ន្ធ​សរសៃ​ឈាម។
    • សម្ពាធ​ឈាម​ទាប៖ អាច​ជា​សញ្ញា​ល្អ​ចំពោះ​គ្នា​យើង​មួយ​ចំនួន​ ប៉ុន្តែ​​អាច​បង្ក​ជា​ផលវិបាក​ផ្សេង​ៗ​ដល់​អ្នក​ខ្លះ​ទៀត ដូចជា​​កើត​មាន​អាការៈ​វិល​មុខ ឬ​សន្លប់ ដែល​ប្រការ​នេះ​ក៏​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដូច​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម