ជំងឺសរសៃឈាមបេះដូង

ជំងឺសរសៃ​ឈាម​បេះដូង - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជាបញ្ហារបស់​សរសៃ​ឈាម​​​បេះដូង ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺសរសៃឈាមបេះដូង

ប្រព័ន្ធសសៃឈាមបេះដូងមានមុខងារអ្វីខ្លះ?

ប្រព័ន្ធ​សរសៃ​​ឈាម​ ឬ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ មាន​តួនាទី​នាំ​យក​​អុកស៊ីសែន សារធាតុ​ចិញ្ចឹម​ និង​អ័រម៉ូន​ទៅ​កាន់​កោសិកា​រាងកាយ​ ដើម្បី​ប្រើប្រាស់​ជា​ថាមពល​ ​ជំរុញ​ការ​លូតលាស់​ និង​ជួសជុល​រាងកាយ​។ ជាមួយ​គ្នា​នេះ​ដែរ ប្រព័ន្ធ​សរសៃ​ឈាម​​ក៏​អាច​កម្ចាត់​ចោល​កាបូន​ឌីអុកស៊ីត​ ព្រម​ទាំង​កាកសំណល់​ផ្សេង​ទៀត​​ចេញ​ពី​រាងកាយ​។ ផ្នែក​សំខាន់​ៗ​នៃ​ប្រព័ន្ធ​សរសៃ​ឈាម​ ​ជួយ​រក្សា​លំហូរ​ឈាម​ទៅ​កាន់​រាងកាយ​មាន​​៖ ឈាម​​៖ បង្កើត​ឡើង​ដោយ​កោសិកា​ និង​ប្លាស្មា បេះដូង៖ ជា​សរីរាង្គ​សាច់ដុំ​ដែល​ច្របាច់​ឈាម​ទៅ​គ្រប់​ផ្នែក​នៃ​រាងកាយ សរសៃ​ឈាម​៖ ជា​បណ្ដាញ​សរសៃ​ឈាម​ សរសៃ​ឈាម​តូច​ៗ  និង​សរសៃ​វ៉ែន ដើម្បី​ដឹកនាំ​ឈាម​ទៅ​កាន់​បេះដូង។ [embed-health-tool-heart-rate] ប្រព័ន្ធ​សរសៃ​ឈាម​ដំណើរការ​យ៉ាង​ដូច​ម្ដេច? ​​​ឈាម​ដែល​មាន​អុកស៊ីសែន​ទាប​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ថត​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​នៃ​បេះដូង និង​ផ្លាស់ទី​ទៅ​ថត​បេះដូង​ផ្នែក​ខាង​ក្រោម​ ដោយ​​ច្របាច់​ឈាម​ទៅ​ក្នុង​សួត និង​កម្ចាត់​ចោល​កាបូនឌីអុកស៊ីត។ ចំណែក​ឈាម​ដែល​សម្បូរ​អុកស៊ីសែនត្រលប់​ទៅ​​ថត​ខាង​លើ​ផ្នែក​ខាង​ឆ្វេង និង​ផ្លាស់ទី​ទៅ​កាន់​ថត​ខាង​ក្រោម​ផ្នែក​ខាង​ឆ្វេង​វិញ​ម្ដង។ ថត​ខាង​ក្រោម​ផ្នែក​ខាង​ឆ្វេង​ច្របាច់​ឈាម​ដែល​សម្បូរ​អុកស៊ីសែន​តាម​សរសៃ​អាអ័រ (Aorta) ចូល​ទៅ​ក្នុង​សរសៃ​ឈាម​ និង​ទៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​រាងកាយ​របស់​យើង។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ​​ជំងឺ​អ្វី​ខ្លះ​​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​សរសៃ​ឈាម​? ១. ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺ​សរសៃ​ឈាម​បេះដូង​សំដៅ​លើ​ជំងឺ​ទាំងអស់​ដែល​ទាក់ទង​នឹង​បេះដូង ព្រម​ទាំង​សរសៃ​ឈាម​។ នៅ​ពេល​ដែល​សារធាតុ​ខ្លាញ់​ប្រមូល​ផ្ដុំ​នៅ​ស្រទាប់​សរសៃ​ឈាម​ នោះ​សរសៃ​ឈាម​នឹង​រួម​តូច ហើយ​​​​​ឈាម​ឆ្លង​កាត់​កាន់​តែ​​តិចតួច ដែល​ដំណើរ​នេះ​ ហៅថា​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង។ ពិត​ណាស់​ នៅ​ពេល​ដែល​ឈាម​មាន​លំហូរ​យឺតយ៉ាវ អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​សាច់ដុំ​បេះដូង​ក៏​ត្រូវ​បាន​កាត់បន្ថយ​ដូច​គ្នា ដែល​កត្តា​នេះ​ អាច​នាំ​ឲ្យ​យើង​គាំង​បេះដូង​ដោយ​មិន​ដឹង​ខ្លួន។ ទន្ទឹម​នឹង​នេះ​ដែរ យើង​អាច​នឹង​ប្រឈម​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​Stroke ប្រសិនបើ​​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ផ្នែក​នៃ​ខួរ​ក្បាល​ត្រូវ​បាន​រាំងស្ទះ​ ដោយ​សារ​តែ​សរសៃ​ឈាម​ស្ទះ ឬ​ធ្លុះធ្លាយ ដែល​ស្ថានភាព​មួយ​នេះ ចាំបាច់​ត្រូវ​ការ​ការ​ព្យាបាល​ជា​បន្ទាន់។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

ស្វែងរក ជំងឺសរសៃឈាមបេះដូង

ជំងឺសរសៃឈាមបេះដូង

Coronary Artery Bypass Surgery (ការ​វះ​ត​ផ្លូវ​កាត់សរសៃ​អាកទែកូរ៉ូនែ)

និយមន័យតើ​ការ​វះកាត់​ត​ផ្លូវ​កាត់សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិត​ជា​អ្វី? ការ​វះកាត់​ត​ច​រន្ត​ក្រៅ (ផ្លូវវៀង) ​បែប​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​ពេលណា​ដែល​លំហូរ​ឈាម​រត់​ធម្មតា​មាន​ការ​ស្ទះ​ ឬ​តូច​ចង្អៀត​ដែល​ធ្វើ​ឲ្យ​ការ​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​កោសិកា​មិន​បាន​ល្អ​ហើយ​ការ​ស្ទះ​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​កក​ខ្លាញ់​ក្នុង​សរសៃ​ឈាម​។ ការ​វះកាត់​សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិតទៀតសោត​គឺ​សម្រាប់​ព្យាបាល​ការ​ឈឺ​ចុក​ទ្រូង​ដោយសារ​ជំងឺ​បេះដូង​ដែល​មាន​ដូចជា​ជំងឺ​រលួយ​សាច់​បេះដូង ខូច​ប្រើស​បេះដូង និង​សរសៃ​កូរ៉ូនែ​រួម​តូច​ជាដើម​ជាពិសេស​អ្នក​ទឹក​នោម​ផ្អែម។ មុន​វះកាត់​យើង​​ត្រូវដឹង​៖ ការ​វះកាត់​គឺ​មិន​មែន​ការ​ព្យាបាល​ទេ​ កត្តា​ដែល​សំខាន់​គឺ​ព្យាបាល​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ទះ​នោះ​ចេញ​ដូចជា​លេប​ថ្នាំ ​និង​ផ្លាស់​ប្ដូរ​ទម្លាប់​ញ៉ាំ​អាហារ​សម្រាប់​អ្នក​លើស​ជាតិ​ខ្លាញ់​ជាដើម យល់​ដឹង​ពី​ហានិភ័យ​និង​ស្ថាន​ភាព​បេះដូង​ខ្លួន​ឯង​ ត្រូវ​ស្វែង​រក​គ្រូពេទ្យ​ណា​ដែល​មាន​ជំនាញ អាច​ស្វែង​រក​ជំនួយ​ដូចជា​មិត្ត​ភ័ក្ដិ​សាច់​ញាតិ​ក្នុង​ការ​ថែទាំ​បន្ត​នៅ​ផ្ទះ​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ​ រៀប​ចំ​ផ្ទះ​តម្រូវ​តាម​ការ​ចាំបាច់​របស់​អ្នក​ជំងឺ​ព្រោះ​ថា​ពេល​សម្រាក​នៅ​ផ្ទះ​គឺ​មិន​អាច​ដើរ​ចុះ​ឡើង​បាន​ច្រើន​នោះ​ទេ។ ថែ​រក្សា​អនាម័យ​តាំង​ពី​មុន​ចូល​មន្ទីរពេទ្យ​ដូចជា​កាត់​ក្រចក​ និង​ស្លៀក​សំលៀក​បំពាក់​ដែល​បោក​គក់​ហាល​ថ្ងៃ​បាន​ល្អ​ដើម្បី​ជៀសវាង​ការ​ក​រោគ ត្រូវ​គោរព​តាម​ពេល​វេលា​កំណត់​ត្រឹម​ត្រូវ​ដូចជា​អាច​បើក​បរ​និង​ធ្វើ​ការ​ផ្សេង​ៗ​បាន​៦​សប្ដាហ៍​ក្រោយ​ការ​វះកាត់ មុន​នឹង​វះកាត់​អ្នក​ជំងឺ​ត្រូវ​ចូល​សម្រាក​ពេល​រង់​ចាំ​ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ថ្នាំសណ្ដំ ព័ត៌មាន​ទាក់​ទង​នឹង​ប្រវត្តិ​ជំងឺ​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ថត​កាំរស្មី​ ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​វាស់​ចង្វាក់​បេះដូង​នឹង​អាច​ធ្វើ​តាម​លំដាប់​លំដោយ។ អត្ថបទពាក់ព័ន្ធ៖ Coronary Angioplasty (វះកាត់​កែ​សម្រួល​សរសៃ​ឈាម​បេះដូង) ហានិភ័យមាន​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ដែល​អ្នក​ជំងឺ​ការ​វះកាត់​សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិតគួរ​ដឹង​។ បន្ទាប់​ពី​ការ​វះកាត់​ការ​វះកាត់​សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិត អ្នក​ជំងឺ​គឺ​បាន​ធូរ​ស្រាល​ច្រើន​ហើយ​ការ​ឈឺ​ទ្រូង​នឹង​លែង​មាន​ពី​១០​ ទៅ១៥​ឆ្នាំ​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​វា​អាច​នឹង​ស្ទះ​ទៅ​ថ្ងៃ​មុខ​ដោយសារ​ការ​កក​ស្ទះ​ហើយ​អាច​ទទួល​ការ​ព្យាបាល​ដោយ​ការ​វះកាត់​លើក​ទី​ពីរ។ ប្រាំឆ្នាំ​ដំបូង​ កំណក​ឈាម​និង​ការ​កក​ដុំ​ខ្លាញ់​អាច​កើត​មាន​សារ​ជា​ថ្មី​លើ​អាកទែ​សិប្បនិមិត្ត​នោះ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​គាំង​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ការ​ហូរ​ឈាម ការ​ក​រោគ និង​ជំងឺ​ចង្វាក់​បេះដូង​ដើរ​មិន​ធម្មតា​អាច​កើត​មាន​ឡើង​ ហើយ​ការ​ចុក​ទ្រូង​អាច​លេច​ឡើង​វិញ ​និង​ឈឺ​ចុក​រហូត​ដល់​៦​ខែ​ទើប​បាត់ ហើយ​អ្នក​ខ្លះ​ទៀត​ទៅ​ជា​វង្វេង​ចាំ​អ្វី​មិន​បាន​ទៀត​ផង​។ គ្រោះ​ថ្នាក់​ដែល​អាច​កើត​ជា​យថាហេតុ​ក្នុង​ពេល​វះកាត់​នោះ​គឺ​ការ​គាំង​បេះដូង​ភ្លាម​ៗ​តែ​ម្ដង​ដែល​មាន​ពី​ ៥ ​ទៅ​ ១០​%​ បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង។ ដំណើរ​ការ​គ្រូពេទ្យ​វះកាត់​សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិតនឹង​ធ្វើ​ការ​វះ​បើក​សន្ទះ​ទ្រូង​ដើម្បី​ជា​ផ្លូវ​ចូល​ទៅ​ដល់​បេះដូង។ ​បន្ទាប់​មក​គាត់​នឹង​ធ្វើ​ឲ្យ​បេះដូង​ឈប់​ដើរ​មួយ​រយៈពេល​ដោយ​ជំនួស​ដោយ​ការ​ច្របាច់​ឈាម​ដោយ​ម៉ាស៊ីន​សិប្បនិម្មិត​រយៈពេល​ ៩០​នាទី​។ ការ​ជ្រើស​សរសៃ​មក​ច្នៃ​គឺ​សំខាន់​ក្នុង​ការ​វះកាត់​សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិត​នេះ ​ហើយ​សរសៃ​ឈាម​ដែល​ល្អ​គឺ​សរសៃ​ដែល​នាំ​ឈាម​ទៅ​ចិញ្ចឹម​សុដន់​ដោយសារ​តែ​ការ​កក​ស្ទះ​គឺ​ភាគ​ច្រើន​កើត​ចន្លោះ​សរសៃ​ឈាម​នេះ​។ ដូចនេះ​ហើយ​ការ​វះកាត់​ត​ផ្លូវ​កាត់​ត្រង់​កន្លែង​នេះ​គឺ​ងាយ​ស្រួល​​ដែល​ជាទូទៅ​ការ​វះកាត់​គឺ​ប្រព្រឹត្ត​ទៅក្នុង​រយៈ​ពេល​៤​ម៉ោង​។ មក​ដល់​បច្ចុប្បន្ន​នេះ​មាន​វិធី​ថ្មី​ៗ​ជា​ច្រើន​ដែល​មិន​សូវ​ទាម​ទា​ការ​វះ​បើក​ទ្រូង​ហើយ​មិន​តម្រូវ​ឲ្យ​បេះដូង​ឈប់​ដើរ​នោះ​ទេ​។ ការ​វះកាត់់​ថ្មី​នេះ​គឺ​បញ្ជា​ដោយ​គ្រឿង​យន្ត​ទាំង​អស់​ហើយ​ត្រូវ​ការ​ពេល​ពី​៣ ​ទៅ​ ៦​ម៉ោង ​ហើយ​អាច​មាន​ការ​ត​សរសៃ​ច្រើន​ចន្លោះ​ ២ ទៅ ​៤​​ ដែល​អាស្រ័យ​លើ​ការ​ស្ទះ​។ ផល​វិបាក​ផ្សេង​ៗអ្នក​ជំងឺវះកាត់សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិត​ត្រូវ​តាម​ដាន​នៅ​មន្ទីរ​ពេទ្យ​បន្ទាប់​ពី​ការ​វះកាត់​បាន​មួយ​​អាទិត្យ​​ ហើយ​ត្រូវ​គេង​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​យ៉ាង​ហោច​ណាស់​ក៏២​ថ្ងៃ​ដែរ ​ដែល​សម្ពាធ​ឈាម​ ចង្វាក់​ដង្ហើម​និង​បេះដូង​ត្រូវ​តាមដាន​ជា​ប្រចាំ។​ អ្នក​ជំងឺ​ខ្លះ​អាច​ត្រូវ​ការ​ការ​អុកស៊ីហ្សែន​ថែម​ទៀត​ក្នុង​ពេល​នេះ។ អ្នកជំងឺវះកាត់សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិតមិន​ត្រូវ​ដក​ទុយយោ​សុង​ដង្ហើម​ចេញ​ដោយ​ខ្លួន​ឯង​នោះ​ទេ​ […]


ជំងឺសរសៃឈាមបេះដូង

គ្រូពេទ្យជំនាញបកស្រាយជំនឿ ញ៉ាំបេះដូងជ្រូកអាចជួយព្យាបាលជំងឺបេះដូង

ពីមុន​យើង​ច្រើន​តែ​ឮ​ចាស់​ៗ​និយាយ​ថា នរ​ណា​ដែល​មាន​ជំងឺ​បេះដូង ត្រូវ​ឲ្យ​ញ៉ាំ​បេះដូង​សត្វ​វិញ​ដូចជា​ជ្រូក មាន់ ទា ដើម្បី​ប៉ះប៉ូវ​បេះដូង​ដែល​មាន​បញ្ហា​នោះ។ ចំពោះ​ការ​លើកឡើង​នេះ ត្រូវ​បាន​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បដិសេធ​ចំពោះការលើកឡើងនេះ។ វេជ្ជបណ្ឌិត សុខ ជួរ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​លើកឡើង​បែប​នោះ គឺជា​ជំនឿ​អរូបិយ​ដែល​គ្មាន​អ្វី​ការ​ពិត​ឡើយ ហើយ​នៅ​ក្នុង​សៀវភៅ​វេជ្ជសាស្ត្រ​ក៏​គ្មាន​ការ​បញ្ជាក់​ដូច​នេះ​ឡើយ ហើយ​វា​ក៏​គ្មាន​ប្រសិទ្ធភាព​អ្វី​ដែរ។ “គ្មាន​ការ​សិក្សា ឬ​ឯកសារ​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ថា អ្នក​មាន​បញ្ហា​បេះដូង ញ៉ាំ​បេះដូង​ជ្រូក ឬ​បេះដូង​សត្វ​ផ្សេង​ៗ​ទៅ​អាច​ប៉ូវ​បេះដូង​ខ្លួនឯង​វិញ​ទេ។ ទោះ​ជា​បេះដូង​សត្វ​មិន​អាច​ប៉ូវ​ដល់​បេះដូង​មនុស្ស​យើង​បាន​មែន តែ​វា​សម្បូរ​ជាតិ​ប្រូតេអ៊ីន អាច​ជំនួយ​ដល់​សុខភាព ស្មារតី និង​ធ្វើឲ្យ​យើង​មាន​កម្លាំង​កំហែង​ឡើង​វិញ។ ចាស់​ៗ​ពី​មុន​ គាត់​ចេះតែ​ជឿ​តាម​គ្នារឿងញ៉ាំបេះដូងជ្រូកនេះ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​មក​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែង​រក​ពី​ប្រភេទ​ជំងឺ​បេះដូង និង​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​ទេ”។ លោក​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ចៀសវាង និង​កាត់​បន្ថយ​កូន​មាន​ជំងឺ​បេះដូង​ពី​កំណើត ត្រូវ​ធ្វើ​ដូច​ខាងក្រោម៖ ១- កុំ​ប្រើ​ឱសថ​បុរាណ ២- កុំ​ប្រើ​ឱសថ​ផ្ដេសផ្ដាស​គ្មាន​វេជ្ជបញ្ជា ៣- ពេល​ម៉ាក់​ៗ​ផ្ទៃពោះ​មាន​ជំងឺ គ្រុន ផ្ដាសាយ ស្អូច ត្រូវ​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​ទាំង​ម៉ាក់ និង​គភ៌ ៤- របប​អាហារ​របស់​ម្ដាយ​ត្រូវ​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់ មាន​ជីវជាតិ​សព្វ​មុខ ជាពិសេស​មិន​អាច​ខ្វះ​ជាតិ​អាស៊ីដ​ហ្វូលិក។ អត្ថបទពាក់ព័ន្ធ៖ ទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស