backup og meta

គេងបើកភ្លើងនៅពេលយប់ អាចប៉ះពាល់សុខភាពបេះដូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 24, 2022

    គេងបើកភ្លើងនៅពេលយប់ អាចប៉ះពាល់សុខភាពបេះដូង

    ការគេងបើកភ្លើងអាចបានក្លាយទៅជាទម្លាប់របស់គ្នា​យើង​មួយ​ចំនួន ពីព្រោះយើងងាយ​ស្រួលងើបទៅ​បន្ទប់​ទឹក​នៅកណ្តាលយប់ ជាពិសេសចាស់ៗ ឬម៉ាក់ប៉ាមានកូនតូចៗដែល​ត្រូវការងើបបំបៅកូន​កណ្តាល​យប់។ តើការគេងបើកភ្លើងមានទំនាក់ទំនងអ្វីនឹងសុខភាពបេះដូង?

    តាមការសិក្សារបស់ Northwestern University’s Feinberg School of Medicine បានឱ្យដឹងថា ​គ្រាន់​តែ​យើងគេង​​ក្នុង​បន្ទប់​ដែល​មាន​ពន្លឺភ្លើង​​ចូល​ក្នុង​បន្ទប់​ទោះ​មិន​ភ្លឺ​ខ្លាំង​ ​និង​ត្រឹម​តែ​មួយយប់ក៏អាចបង្កើន​អត្រា​ចង្វាក់បេះដូង​លោត​នៅពេល​យប់ខ្ពស់​ជាង​​ពេល​គេង​គ្មាន​ពន្លឺ​ ដែលនេះ​ជាហានិភ័យធ្វើឱ្យយើងមានជំងឺបេះដូង។

    សាស្ត្រាចារ្យ Daniela Grimaldi សហនិពន្ធនៃការស្រាវជ្រាវខាងលើបានឱ្យដឹងថា អត្រា​ចង្វាក់​បេះដូង​យើងកើនឡើងនៅពេលយើងគេងក្នុងបន្ទប់ដែលមានពន្លឺភ្លើងល្មម។ ជាលទ្ធផល យើងមិន​អាច​គេងលង់លក់បានល្អទេ។ ទោះបីជាយើងកំពុងគេងក៏ដោយ ក៏ប្រព័ន្ធសរសៃ​ប្រសាទ​​ស្វយ័ត​របស់​យើងនៅតែសកម្មដែរ។

    ប្រព័ន្ធសរសៃប្រសាទស្វយ័តគ្រប់គ្រងដំណើរការរាងកាយដូចជា ការដកដង្ហើម ចង្វាក់បេះដូង ការ​បើកប្រសីភ្នែក ការរំលាយអាហារ និងការរំញោច​ឆ្លើយតបទៅនឹងគំរាមគំហែង ឬស្រេស្ត។

    ប្រសិន​បើប្រព័ន្ធសរសៃប្រសាទស្វយ័តធ្វើឱ្យចង្វាក់បេះដូងកើនឡើងនៅពេលយប់ សុខភាពបេះដូង​យើង​នឹង​មានបញ្ហា។ ជាធម្មតា អត្រាចង្វាក់​បេះដូងរបស់យើងគួរតែទាបនៅពេលយប់ និងខ្ពស់​នៅ​ពេល​ថ្ងៃ ទើបល្អចំពោះសុខភាពបេះដូង។

    គេងបើកភ្លើង

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    តាមការសិក្សាខាងលើបានឱ្យដឹងថា អ្នកដែលគេងក្នុងបន្ទប់ដែលមានពន្លឺ​ភ្លឺ​ល្មម​ រាងកាយ​នឹងមាន​​ភាព​ប្រុងប្រយ័ត្នខ្ពស់ជាងអ្នកដែលគេងក្នុងបន្ទប់ដែលមានពន្លឺព្រឹមៗ។ ជាលទ្ធផលចង្វាក់បេះដូង​របស់​ពួកគេ​លោត​​​លឿន ហើយបេះដូងច្របាច់ឈាម​លឿនដែលបង្កើនល្បឿន​ឈាមរត់​ក្នុង​សរសៃ​ឈាម។

    ហេតុអ្វីបានជាការគេងបើកភ្លើងបង្កើនចង្វាក់បេះដូង? វដ្តវិលជុំរាងកាយរបស់យើង ដែលសម្របសម្រួលដំណើរការជាច្រើននៅក្នុងរាងកាយ រួមទាំងការគេង​តាម​វដ្ត ២៤ ម៉ោង។

    ជាងនេះទៅទៀត នាឡិការាងកាយយើងគ្រប់គ្រងដោយផ្នែកតូចមួយនៃខួរក្បាល  ដែលប្រតិកម្ម និងឆ្លើយតបទៅ​នឹង​ពន្លឺ រួមទាំងភាពងងឹត​ដែលធ្វើឱ្យយើង​ភ្ញាក់​នៅពេលថ្ងៃ និងគេងនៅពេលយប់។

    នៅពេលដែលពន្លឺចាំងត្រូវភ្នែកយើង ពន្លឺត្រូវបានបញ្ជូនទៅខួរក្បាល​ដោយកោសិការេទីន​របស់​ភ្នែក។ បន្ទាប់មក ខួរក្បាល​យើងបកប្រែព័ត៌មានពន្លឺនោះថាជាពេលថ្ងៃ រួចបញ្ជូន​សញ្ញា​ទៅ​រាងកាយ​ទាំងមូល​ដើម្បី​គ្រប់គ្រង​សរីរាង្គ និង​ប្រព័ន្ធ​ផ្សេងទៀត​តាម​ពេលវេលា​ពេល​ថ្ងៃ​។

    សរុបទៅការគេងបើកភ្លើងមិនល្អចំពោះសុខភាពបេះដូងយើងទេ។ សាស្រ្តាចារ្យ Phyllis Zee ប្រធានផ្នែកថ្នាំងងុយគេងខាងផ្នែក​​សរសៃប្រសាទនៅសាកលវិទ្យាល័យ Northwestern និង​ជាអ្នកនិពន្ធជាន់ខ្ពស់របស់ការសិក្សាខាងលើបានណែនាំថា ពេលគេងយើងគួរបិទភ្លើង។ បើយើង​ចង់បើកភ្លើង យើងគួរបន្ថយកម្រិតពន្លឺភ្លើងឱ្យទាប ឬ​បើក​អំពូលតូចមួយ​ដែលមាន​ពន្លឺព្រឹមៗ​បាន​ហើយ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ការគេងបើកភ្លើងធ្វើឱ្យចង្វាក់បេះដូងយើងលោតលឿននៅពេលយប់ដែលអាចបង្កឱ្យយើងមានជំងឺបេះដូង។ បើយើង​ចង់បើកភ្លើង យើងគួរបន្ថយកម្រិតពន្លឺភ្លើងឱ្យទាប ឬ​បើក​អំពូលតូចមួយ​ដែលមាន​ពន្លឺព្រឹមៗ​បាន​ហើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម