backup og meta

បើគិតទៅតាមវ័យ ចង្វាក់បេះដូងល្អលោតប៉ុន្មានដងក្នុងមួយនាទី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 26, 2022

    បើគិតទៅតាមវ័យ ចង្វាក់បេះដូងល្អលោតប៉ុន្មានដងក្នុងមួយនាទី?

    ​ចង្វាក់​បេះដូង ជា​រង្វាស់​នៃ​ល្បឿន​លោត​របស់​បេះដូង និង​អាច​បង្ហាញ​ពី​ស្ថានភាព​សុខភាព​​របស់​យើង​​ផង​ដែរ​។ គ្នា​យើង​​ក៏​អាច​វាស់​ចង្វាក់​បេះដូង​ដោយ​ខ្លួន​ឯង​​ ដោយ​ប្រើ​ម្រាម​ដៃ​កណ្ដាល និង​ម្រាម​ដៃ​ចង្អុល​ស្ទាប​​ ក៏​ដូចជា​កំណត់​ទីតាំង​ជីពចរ​នៅ​​តំបន់​​ខាង​ក្រោម​នេះ៖

  • ក​ដៃ​
  • ផ្នែក​ខាង​ក្នុង​នៃ​​គន្លាក់​ដៃ​
  • បាត​ជើង
  • ផ្នែក​ម្ខាង​នៃ​ក
  • ក​ដៃ​ជា​កន្លែង​ដែល​ងាយ​ស្រួល​ពិនិត្យ​ចង្វាក់​បេះដូង​ជាង​គេ។ នៅ​ពេល​ដែល​​​ដាក់​ដៃ​នៅ​លើ​ក​ដៃ យើង​ត្រូវ​កំណត់​រយៈពេល​៦០​វិនាទី​​នៅ​លើ​ទូរស័ព្ទ ឬ​ឧបករណ៍​កំណត់​នាទី​ផ្សេង​ទៀត និង​ចាប់ផ្ដើម​រាប់​ចង្វាក់​បេះដូង​លោត ដើម្បី​បាន​ដឹង​ពី​ចង្វាក់​បេះដូង​​លោត​ក្នុង​មួយ​នាទី។

    សុខភាពបេះដូង

    ចង្វាក់​បេះដូង​ធម្មតា

    យោង​តាម​សមាគម​បេះដូង​អាមេរិក បាន​​បង្ហាញ​ថា៖

    – ចង្វាក់​បេះដូង​សម្រាប់​មនុស្ស​ពេញ​វ័យ​ អាច​នៅ​ចន្លោះ​ពី​៦០​ ទៅ​១០០​ដង​ក្នុង​មួយ​នាទី។​​

    – ចង្វាក់​បេះដូង​សម្រាប់​ក្មេងអាយុ​ពី​៦ ទៅ​១៥​ឆ្នាំ នៅ​ចន្លោះ​ពី​៧០​ ទៅ​១០០​ក្នុង​មួយ​នាទី។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ចង្វាក់​បេះដូង​ដែល​មាន​សុខភាព​ល្អ​ទៅ​តាម​វ័យ​

    ​ចង្វាក់​បេះដូង​​របស់​យើង​ម្នាក់​ៗ​មាន​ភាព​ខុស​គ្នា​ អាស្រ័យ​លើ​វ័យ​ និង​សកម្មភាព​រាងកាយ។ ខាង​ក្រោម​នេះ ជា​ចង្វាក់​បេះដូង​ប្រក្រតី​ទៅ​តាម​វ័យ​៖

    – ពី​អាយុ​០ ទៅ​៥ខែ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ១០០ ទៅ​១៦០

    – ពី​អាយុ​៦ ទៅ​១២ខែ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៩០ ទៅ​១៥០

    – ពី​អាយុ​១ ទៅ​៣​ឆ្នាំ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៨០ ទៅ​១៤០

    – ពី​អាយុ​៣ ទៅ​៥​ឆ្នាំ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៨០ ទៅ​១២០

    – ពី​អាយុ​៦ ទៅ​១០​ឆ្នាំ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៧០ ទៅ​១១០

    – ពី​អាយុ​១១ ទៅ​១៤​ឆ្នាំ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៦០ ទៅ​១០៥

    – ពី​អាយុ​១៥ឆ្នាំ​ឡើង​ទៅ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៦០ ទៅ​១០០​

    យ៉ាង​ណា​មិញ ​សម្រាប់​អ្នក​លេង​កីឡា​ ឬ​បញ្ចេញ​សកម្មភាព​រាងកាយ​កម្រិត​មធ្យម​ទៅ​ខ្លាំង អាច​មាន​ចង្វាក់​បេះដូង​ចន្លោះ​ពី​៤០ ទៅ​៦០​ដង​ក្នុង​មួយ​នាទី​ក៏​មាន​។

    ចុះ​បើ​ចង្វាក់​បេះដូង​ទាប​ជាង​​ធម្មតាយ៉ាងម៉េច​វិញ?

    យោង​តាម​សមាគម​បេះដូង​អាមេរិក​បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​យើង​មាន​ចង្វាក់​បេះដូងលោត​ទាប​ជាង​៨០​ដង​ក្នុង​មួយ​នាទី នោះ​ហានិភ័យ​នៃ​ការ​គាំង​បេះដូង​ក៏​មាន​កម្រិត​​ទាប​​ដូច​គ្នា។

    ជា​ទូទៅ ចង្វាក់​បេះដូង​​ធម្មតា គឺ​នៅ​ចន្លោះ​ពី​៦០​ ទៅ​១០០​ដង​ក្នុង​មួយ​នាទី ប៉ុន្តែ​បើ​យើង​មាន​ចង្វាក់​បេះដូង​ទាប​ជាង​នេះ ពេល​កំពុងហាត់​ប្រាណ ឬលេង​កីឡា គឺ​ជា​រឿង​ធម្មតា។ យ៉ាងណា បើ​យើង​មិន​មែន​ជាអ្នក​លេង​កីឡា ហើយ​ចង្វាក់​បេះ ដូង​បែរជា​ជាទាប​ជាង​ធម្មតា បូក​រួម​ទាំង​វិលមុខ ឬ​ដង្ហក់​ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម