backup og meta

ដឹងអត់? ងូតទឹកក្ដៅឧណ្ហៗ អាចការពារពីជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 27, 2023

    ដឹងអត់? ងូតទឹកក្ដៅឧណ្ហៗ អាចការពារពីជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល

    ការសិក្សាមួយបានបង្ហាញថា ការងូតទឹកក្ដៅឧណ្ហៗមានអត្ថប្រយោជន៍ដល់សុខភាព ក្នុងនោះអាចជួយការពារពីជំងឺបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ការសិក្សានេះធ្វើឡើង និងដឹកនាំដោយលោកវេជ្ជបណ្ឌិត Hiroyasu Iso សាស្ដ្រាចារ្យ និង អ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Osaka នៃប្រទេសជប៉ុន។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    លទ្ធផលនៃការសិក្សាបានបញ្ជាក់ថា ទម្លាប់នៃការងូតទឹកជាប្រចាំគឺជារឿងល្អមួយផ្នែក ហើយបើបានងូតទឹកក្ដៅទៀត នោះកាន់តែមានប្រយោជន៍ខ្លាំងដល់សុខភាពបេះដូង មុខងារសរសៃឈាម និងការពារពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។

    ការសិក្សានេះធ្វើឡើងទៅលើប្រជាជនជប៉ុនចំនួន ៣០ ០០០ នាក់ ដោយតាមដានពីទម្លាប់នៃការងូតទឹក និង ឱកាសនៃការប្រឈមកើតជំងឺសរសៃឈាមបេះដូងរបស់ពួកគេ ប្រើប្រាស់ពេលវេលារហូតដល់ទៅ ២០ឆ្នាំ។ លទ្ធផលបង្ហាញថា ការងូតទឹកក្ដៅយ៉ាងហោច ចន្លោះពី ៣ ទៅ ៥ដង ក្នុងមួយសប្ដាហ៍ អាចជួយកាត់បន្ថយហានិភ័យកើតជំងឺបេះដូង ២៨% និង កាត់បន្ថយគ្រោះថ្នាក់សរសៃឈាមខួរក្បាល ២៦%។

    ហេតុអ្វីការងូតទឹកក្ដៅអាចជួយការពារពីជំងឺបេះដូង និង គ្រោះថ្នាក់សរសៃឈាមខួរក្បាល?

    ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការងូតទឹកក្ដៅឧណ្ហៗ អាចជួយដល់បេះដូង ព្រោះកម្ដៅភាយចេញពីទឹកអាចជួយបង្កើនដំណើរការចង្វាក់បេះដូង និង ជួយជំរុញមុខងារសរសៃឈាម ដែលជាផ្នែកមួយជួយឲ្យបេះដូងច្របាច់ឈាមរត់សព្វពេញរាងកាយបានល្អ។ ម្យ៉ាងវិញទៀត ការងូតទឹកក្ដៅ អាចជួយកាត់បន្ថយអារម្មណ៍ស្ដ្រេស និងជួយឲ្យគេងបានលក់ស្រួល។

    គេងបើកភ្លើង

    ការងូតទឹកក្ដៅ ឬ ការត្រាំក្នុងអាងទឹកក្ដៅឧណ្ហៗ ឲ្យបានចន្លោះពី ៥ ទៅ ១០នាទី យ៉ាងតិចឲ្យបានបីដងក្នុងមួយសប្ដាហ៍ អាចផ្ដល់អត្ថប្រយោជន៍ ស្រដៀងគ្នាទៅនឹងការ ស្ទីម សូណា ព្រោះចំហាយក្ដៅអាចជួយសម្រួលដល់ចរន្ដឈាមដំណើរការបានល្អ និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 27, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម