តាមតួលេខរបស់អង្គការ សុខភាពពិភពលោក (WHO) នៅកម្ពុជា ក្នុងចំណោមមនុស្ស ១០០.០០០ នាក់ មាន ១២៨ នាក់ស្លាប់ដោយសារជំងឺ ស្ទះសរសៃឈាមបេះដូង (គាំងបេះដូង) ដែលតួលេខនេះខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
តាមតួលេខរបស់អង្គការ សុខភាពពិភពលោក (WHO) នៅកម្ពុជា ក្នុងចំណោមមនុស្ស ១០០.០០០ នាក់ មាន ១២៨ នាក់ស្លាប់ដោយសារជំងឺ ស្ទះសរសៃឈាមបេះដូង (គាំងបេះដូង) ដែលតួលេខនេះខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។

ចំពោះសន្ទុះនៃការកើនឡើងជំងឺស្ទះសរសៃឈាមបេះដូងនេះ ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យ កាល់ម៉ែត លោកវេជ្ជបណ្ឌិត សុខ ជួរ បញ្ជាក់ថា បណ្តាលមកពីការផ្លាស់ប្តូរទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋ។
“ពីមុនធ្លាប់ធ្វើពលកម្ម ឥឡូវមកស្រណុក ធ្លាប់តែដើរ ឥឡូវជិះឡានម៉ូតូ អត់បញ្ចេញពលកម្ម ធ្លាប់តែញ៉ាំបន្លែ ផ្លែឈើ អាហារខ្មែរដែលល្អ មកញ៉ាំ Fast Food អាហារអស់ហ្នឹងនាំឲ្យឡើងទម្ងន់ ឡើងជាតិខ្លាញ់ ទៅជាកើតជំងឺបេះដូង’។ លោកវេជ្ជបណ្ឌិត រៀបរាប់។
១- អ្វីទៅជាជំងឺស្ទះសរសៃឈាមបេះដូង
ជំងឺស្ទះសរសៃឈាមបេះដូង ដែលយើងចំណាំហៅថា ជំងឺគាំងបេះដូង ជាជំងឺធ្ងន់ធ្ងរ កើតឡើងដោយសារសរសៃឈាមមួយ ឬច្រើន ដែលមានតួនាទីទៅចិញ្ចឹមបេះដូង ត្រូវស្ទះខ្លាញ់ និងកំណកដំុឈាម។
២- រោគសញ្ញាជំងឺស្ទះសរសៃឈាមបេះដូង
– តឹង ចុក ណែន ឈឺចាប់ក្នុងទ្រូង ឬដៃ ហើយរាលដាលទៅក ថ្គាម និងខ្នង
– ចង្អោរ ក្រហាយទ្រូង ឬឈឺពោះ
– ហត់
– បែកញើសខ្លាំង ដោយមិនដឹងមូលហេតុ
– ហត់
– អស់កម្លាំង
– ធេងធោង ឬវិលមុខ។
អត្ថបទពាក់ព័ន្ធ៖

៣- មូលហេតុនាំឲ្យកើតជំងឺស្ទះសរសៃឈាមបេះដូង
– កត្តាអាយុ
– ជក់បារី
– មានជំងឺលើសឈាម
– មានជំងឺទឹកនោមផ្អែម
– ធាត់ពេក
– មានលើសជាតិខ្លាញ់ច្រើន
– មិនហាត់ប្រាណ
– ស្ត្រេស
– គ្រួសារមានប្រវត្តិមានជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូង។
៤- វិធីបង្ការជំងឺស្ទះសរសៃឈាមបេះដូង
– កុំជក់បារី
– លំហាត់ប្រាណ
– រក្សាទម្ងន់
– គ្រប់គ្រងជាតិស្ករ
– គ្រប់គ្រងអារម្មណ៍ធុញថប់
– កម្រិតការផឹកជាតិអាល់កុល
– ពិនិត្យសុខភាពឲ្យបានទៀងទាត់
– ញ៉ាំអាហារល្អសម្រាប់សុខភាពបេះដូង
– ត្រួតពិនិត្យសម្ពាធឈាម និងកូលេស្តេរូល(កម្រិតជាតិខ្លាញ់ក្នុងចរន្តឈាម)។
ជំងឺបេះដូងជាមូលហេតុទី១ ដែលសម្លាប់មនុស្ស ដែលជារៀងរាល់ឆ្នាំមានមនុស្សជាង ១៧ លាននាក់ស្លាប់ដោយសារជំងឺបេះដូងនៅលើពិភពលោក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
29/09/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ