brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

គួរដឹង! គេងមិនគ្រប់គ្រាន់អាចប៉ះពាល់សុខភាពបេះដូង

ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងយ៉ាងច្រើន ដូចជា អស់កម្លាំង វិលមុខ ស្រវាំងភ្នែក ថយចុះការចងចាំ​ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចប៉ះពាល់ទៅដល់សុខភាពបេះដូងផងដែរ។

គួរដឹង! គេងមិនគ្រប់គ្រាន់អាចប៉ះពាល់សុខភាពបេះដូង

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ជាមធ្យមការគេងឲ្យគ្រប់គ្រាន់ចន្លោះពី ៧ ទៅ៩ម៉ោងក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យ និងចន្លោះពី ៧ទៅ​៨ម៉ោងសម្រាប់មនុស្សចាស់វ័យ​ចាប់ពី៦០ឆ្នាំឡើងទៅ។ ដូច្នេះប្រសិនបើយើងមិនអាចគ្រប់គ្រងការគេងបានល្អនោះទេ នឹងប្រឈមមានជំងឺបេះដូងតាមរយៈបញ្ហាសុខភាពមួយ​ចំនួន​។​

១.ការឡើងសម្ពាធឈាម

ការគេងមិនគ្រប់គ្រាន់គឺជាកត្ដាប្រឈមធ្វើឲ្យសម្ពាធឈាមកើនឡើង ក្នុងនោះក៏ជាមូលហេតុចម្បងបំផុតធ្វើឲ្យប៉ះពាល់សុខភាពបេះដូងផងដែរ។ ការឡើងសម្ពាធឈាមញឹកញាប់នឹងបណ្ដាលឲ្យយើងប្រឈមកើតជំងឺបេះដូងដូចជា ខ្សោយបេះដូង គាំងបេះដូង អាចប្រឈមការគ្រោះថ្នាក់សរសៃឈាមខួរក្បាលផងដែរ។

២.ការឡើងជាតិស្ករ

យោងតាមការសិក្សាបានបង្ហាញថា អ្នកមានបញ្ហាគេងមិនលក់ គេងមិនគ្រប់គ្រាន់រយៈពេលយូរ ធ្វើឲ្យ​ប្រឈមនឹងការឡើងជាតិស្ករ ហើយងាយវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២​ផង​ដែរ។ សម្រាប់​អ្នក​មានជំងឺទឹកនោមផ្អែមប្រភេទ២ ប្រសិន​មិនបានគ្រប់គ្រងកម្រិត​ជាតិ​ស្ករ​ឲ្យបានល្អ ងាយនឹងបង្កឲ្យប៉ះពាល់ទៅដល់សុខ​ភាព​បេះដូង។

៣.ការកើតស្ដ្រេស

ការគេងមិនគ្រប់គ្រាន់ក៏អាចបណ្ដាលឲ្យប៉ះពាល់ផ្នែកសុខភាពផ្លូវចិត្ដផងដែរ។ តួយ៉ាង អាច​ធ្វើ​ឲ្យយើង​កើតអារម្មណ៍មួម៉ៅ ឆេវ​ឆៅ ឆាប់ខឹង និងកើតស្រ្ដេស។ ការកើតស្ដ្រេសអាចបណ្ដាលឲ្យថយចុះកម្រិតកូលេស្ដេ​រ៉ូលល្អក្នុងឈាម ដែលជាកត្ដាចំបងធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង។

៤.ការថយចុះម៉ាញ៉េស្យូម

តាមការសិក្សាបានបង្ហាញថា ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យថយចុះបរិមាណម៉ាញ៉េស្យូមក្នុងឈាមបានដែរ។ ការថយចុះបរិមាណម៉ាញ៉េស្យូមក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង។ ព្រោះម៉ាញ៉េស្យូមមានមុខ​ងារ​ជួយ​គ្រប់គ្រងចរន្ដឈាម និង គ្រប់ក្រងចង្វាក់បេះដូងឲ្យដំណើរប្រក្រតី។ ប្រសិនជាខ្វះសារធាតុមួយនេះ​នឹងប្រឈមការកើតជំងឺខ្សោយបេះដូង។

៥.ការឡើងគីឡូ

ការគេងមិនគ្រប់គ្រាន់ក៏ប្រឈមនឹងការឡើងគីឡូ ព្រោះបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយដែលជំរុញឲ្យឃ្លានញ៉ាំច្រើន សំខាន់ប្រភេទអាហារផ្អែមៗមានកម្រិតជាតិស្ករខ្ពស់។ ក្នុងករណីដែលយើង​កើតជំងឺធាត់ កើតឡើងជាតិខ្លាញ់ក្នុងឈាមក៏ជាសញ្ញាវិវត្ដទៅរកការកើតជំងឺ​បេះ​ដូង​លឿន ពិសេសជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម​បេះ​ដូង​។ ដូច្នេះការគេងមិនគ្រប់គ្រាន់ ក៏ជា​កត្ដា​ចម្បងប៉ះពាល់សុខភាពបេះដូង។

ជំងឺបេះដូង

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 13/10/2022