backup og meta

មូលហេតុ ៤ នេះ អាចជាដើមចមបណ្ដាលឲ្យគេងមិនលក់ញឹកញាប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 02, 2021

    មូលហេតុ ៤ នេះ អាចជាដើមចមបណ្ដាលឲ្យគេងមិនលក់ញឹកញាប់

    គេង​មិន​លក់ ជា​ស្ថានភាព​​ពិបាក​គេង បើ​ទោះ​ជា​​យើង​មាន​ពេល​សម្រាប់​គេង​គ្រប់​គ្រាន់​ក៏​ដោយ។ ការ​គេង​មិន​លក់ អាច​ជា​ការ​គេង​ក្រ​លក់ គេង​ភ្ញាក់​ច្រើន​ដង ឬ​ការ​ឆាប់​ភ្ញាក់ ហើយ​គេង​ទៅ​វិញ​មិន​លក់​ជាដើម ហើយ​ការ​គេង​មិន​លក់​បែបនេះ​ផ្ដល់​ផល​ប៉ះពាល់​ច្រើន​ដល់​សុខភាព និង​ខួរក្បាល​យើង​ដែរ។

    មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​យើង​ទទួល​បាន បើ​គេង​មិន​បាន​គ្រប់​គ្រាន់​មាន​ដូច​ជា ងងុយ​គេង​នៅ​ពេល​ថ្ងៃ អស់​កម្លាំង ការ​ចងចាំ​ថយ​ចុះ អន្ទះអន្ទែង ងាយ​មាន​គ្រោះ​ថ្នាក់ និង​ខួរក្បាល​ដំណើរ​ការ​មិន​សូវ​ល្អ​ជាដើម។

    មូល​ហេតុ​បណ្ដាល​ឲ្យ​គេង​មិន​លក់​ញឹកញាប់

    ការ​គេង​មិន​លក់​អាច​បណ្ដាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង​រួម​មាន៖

    • មូល​ហេតុ​ផ្លូវ​កាយ៖ ក្រពះ​មិន​រំលាយ​អាហារ ការ​ឈឺ​ចាប់​លើ​រាងកាយ ជំងឺ​បេះដូង ជំងឺ​ហឺត រលាក​ឆ្អឹង​ប្រហោង​មុខ​ជាដើម។
    • មូល​ហេតុ​ផ្លូវ​ចិត្ត៖ មាន​អារម្មណ៍​តានតឹង ព្រួយ​បារម្ភ​ច្រើន មាន​អារម្មណ៍​ជ្រួល​ច្របល់ ខឹង​សម្បារ មាន​អារម្មណ៍​សោកសៅ។
    • មូល​ហេតុ​ជុំ​វិញ​របៀប​រស់​នៅ៖ ផឹក​កាហ្វេ ឬ​តែ​ច្រើន​ពេក ផឹក​ស្រា​នៅ​ពេល​យប់រំខានដល់ដំណេក ញ៉ាំ​អាហារ​ច្រើន​ពេក​មុន​ចូល​គេង ជក់​បារី​ច្រើន ធ្វើ​ការ​ខ្លាំង​មុន​ចូល​គេង មិន​សូវ​បាន​ហាត់​ប្រាណ គេង​ថ្ងៃ​ច្រើន គេង​មិន​ទៀង​ពេល។
    • មូល​ហេតុ​ទាក់ទង​នឹង​បរិស្ថាន៖ កន្លែង​គេង​មាន​សំឡេង​រំខាន បរិយាកាស​អាប់​អួរ កន្លែង​គេង​មាន​ពន្លឺ​ខ្លាំង​ពេក។

    គេង​មិន​លក់​ញឹក​ញាប់​គួរ​ដោះ​ស្រាយ​បែប​ណា?

    តាម​ពិត​ទៅ បញ្ហា​គេង​មិន​លក់​ស្ទើរ​តែ​កើត​ឡើង​លើ​គ្នា​យើង​គ្រប់​រូប​ទៅ​ហើយ បើ​វា​កើត​ឡើង​ម្ដង​ម្កាល វា​មិន​មែន​ជា​បញ្ហា​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ពេក​ទេ។ ផ្ទុយ​ទៅ​វិញ ការ​គេង​មិន​លក់​ញឹកញាប់ និង​ក្នុង​រយៈ​ពេល​យូរ​ទាមទារ​ឲ្យ​មាន​ការ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ។ ម៉្យាង​វិញ​ទៀត ការ​ប្រើ​ថ្នាំ​ងងុយ​គេង​ដោយ​ចិត្ត​ឯង ក៏​មិន​មែន​ជា​ជម្រើស​ល្អ​ដែរ។

    គេងមិនលក់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម