គ្នាយើងជាច្រើនប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីរាល់ពេលផឹកគ្រឿងស្រវឹងតែងតែធ្វើឲ្យឈឺនោមញឹក ពិសេសពពួកស្រាបៀរតែម្ដង។ មិនខុសនោះទេ ពពួកជាតិអាល់កុលដែលត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំក្នុងសា្របៀរគឺអាចធ្វើឲ្យយើងនោមញឹក ធេងធោង និង ឈឺក្បាល។
គ្នាយើងជាច្រើនប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីរាល់ពេលផឹកគ្រឿងស្រវឹងតែងតែធ្វើឲ្យឈឺនោមញឹក ពិសេសពពួកស្រាបៀរតែម្ដង។ មិនខុសនោះទេ ពពួកជាតិអាល់កុលដែលត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំក្នុងសា្របៀរគឺអាចធ្វើឲ្យយើងនោមញឹក ធេងធោង និង ឈឺក្បាល។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
នៅពេលយើងផឹកគ្រឿងស្រវឹង ជាតិអាល់កុលនឹងជ្រាបចូលតាមសរសៃឈាមតាមរយៈក្រពះ និង ពោះវៀនតួច ហើយបន្ដជ្រាបចូលតាមសរីរាង្គផ្សេងៗទៀត មានថ្លើម តម្រងនោម ខួរក្បាល និង បេះដូងជាដើម។ មូលហេតុដែលផឹកស្រាបៀរធ្វើឲ្យយើងនោមញឹក នោះក៏ព្រោះតែ ជាតិអាល់កុលបានរារាំងខួរក្បាលក្នុងការបញ្ចេញអ័រម៉ូនម្យ៉ាងឈ្មោះថា vasopressin។
Vasopressin គឺជាអ័រម៉ូនមានតួនាទីគ្រប់គ្រង និង ត្រួតពិនិត្យជាតិទឹកក្នុងសរសៃឈាម ឬជាប្រភេទអ័រម៉ូនម្យ៉ាងដែលគេស្គាល់ច្បាស់បំផុត គឺអ័រម៉ូនប្រឆាំងការបញ្ចុះជាតិទឹកពីក្នុងឈាមតាមរយៈតម្រងនោម ទម្រង់ជាទឹកនោម។ អ័រម៉ូននេះធ្វើការស្និទ្ធបំផុតជាមួយ ខួរក្បាលនឹងតម្រងនោម នៅពេលខួរក្បាលរងសម្ពាធពីជាតិអាល់កុលខ្លាំង នោះដំណើរការផលិតអ័រម៉ូននេះខ្សោយ មិនអាចគ្រប់គ្រងជាតិទឹកបានល្អ ទើបតម្រងនោមបញ្ចុះជាតិទឹកច្រើន ចូលមកកាន់ប្លោកនោម ធ្វើឲ្យយើងនោមញឹក។ បន្ថែមពីនោះស្រាបៀរក្រៅពីមានជាតិអាល់កុល ក៏មានជាតិទឹកចន្លោះពី ៧៥ ទៅ ៩០%ផងដែរ។
ការនោមច្រើនក្នុងកំលុងផឹកស្រាបៀរនឹងធ្វើឲ្យរាងកាយប្រឈមខ្សោះជាតិទឹក។ ព្រោះជាតិអាល់កុលក្នុងស្រាបៀរនឹងធ្វើយើងនោមច្រើន មិនតែប៉ុណ្ណោះ ក៏ធ្វើឲ្យរាងកាយយើងប្រឈម ផលវិបាកជាច្រើនទៀតដូចជា៖

អត្ថបទគួរអាន៖
ដើម្បីកាត់បន្ថយការថយចុះជាតិទឹកក្នុងរាងកាយ យើងត្រូវកំណត់ការផឹក ក្នុងបរិមាណតិច សម្រាប់បុរសច្រើនបំផុតគឺ ចំណុះ ៧០០មិល្លីលីត្រ ក្នុងមួយថ្ងៃ សម្រាប់ស្ដ្រីច្រើនបំផុត ៥៥០ មិល្លីលីត្រក្នុងមួយថ្ងៃ។ បន្ថែមពីនោះត្រូវផឹកទឹកឲ្យបានច្រើន មុនពេលផឹកស្រា។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Risks, Dangers, and Effects of Alcohol on the Body https://americanaddictioncenters.org/alcoholism-treatment/body-effects
The effects of dehydration, moderate alcohol consumption, and rehydration on cognitive functions https://pubmed.ncbi.nlm.nih.gov/23352231/
Antidiuretic hormone https://www.osmosis.org/learn/Antidiuretic_hormone
Do You Wet the Bed After a Night of Drinking? Here’s Why https://health.clevelandclinic.org/adults-booze-bedwetting-heres-happens/
COULD ALCOHOL BE CAUSING YOUR BEDWETTING PROBLEM? https://nafc.org/bhealth-blog/could-alcohol-consumption-be-contributing-to-your-incontinence-or-bedwetting-problem/
កំណែប្រែបច្ចុប្បន្ន
21/02/2024
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ