backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ឆ្ងល់អត់? ម៉េចឲ្យតែផឹកស្រា នោមញឹកម្ល៉េះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 21

ឆ្ងល់អត់? ម៉េចឲ្យតែផឹកស្រា នោមញឹកម្ល៉េះ?

គ្នាយើងជាច្រើនប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីរាល់ពេលផឹកគ្រឿងស្រវឹងតែងតែធ្វើឲ្យឈឺនោមញឹក ពិសេសពពួកស្រាបៀរតែម្ដង។ មិនខុសនោះទេ ពពួកជាតិអាល់កុលដែលត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំក្នុងសា្របៀរគឺអាចធ្វើឲ្យយើងនោមញឹក ធេងធោង និង ឈឺក្បាល។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

នៅពេលយើងផឹកគ្រឿងស្រវឹង ជាតិអាល់កុលនឹងជ្រាបចូលតាមសរសៃឈាមតាមរយៈក្រពះ និង ពោះវៀនតួច ហើយបន្ដជ្រាបចូលតាមសរីរាង្គផ្សេងៗទៀត មានថ្លើម តម្រងនោម ខួរក្បាល និង បេះដូងជាដើម។ មូលហេតុដែលផឹកស្រាបៀរធ្វើឲ្យយើងនោមញឹក នោះក៏ព្រោះតែ ជាតិអាល់កុលបានរារាំងខួរក្បាលក្នុងការបញ្ចេញអ័រម៉ូនម្យ៉ាងឈ្មោះថា vasopressin។

Vasopressin គឺជាអ័រម៉ូនមានតួនាទីគ្រប់គ្រង និង ត្រួតពិនិត្យជាតិទឹកក្នុងសរសៃឈាម ឬជាប្រភេទអ័រម៉ូនម្យ៉ាងដែលគេស្គាល់ច្បាស់បំផុត គឺអ័រម៉ូនប្រឆាំងការបញ្ចុះជាតិទឹកពីក្នុងឈាមតាមរយៈតម្រង​នោម ទម្រង់ជាទឹកនោម។ អ័រម៉ូននេះធ្វើការស្និទ្ធបំផុតជាមួយ ខួរក្បាលនឹងតម្រងនោម នៅពេលខួរក្បាលរងសម្ពាធពីជាតិអាល់កុលខ្លាំង នោះដំណើរការផលិតអ័រម៉ូននេះខ្សោយ មិនអាចគ្រប់គ្រងជាតិទឹកបានល្អ ទើបតម្រងនោមបញ្ចុះជាតិទឹកច្រើន ចូលមកកាន់ប្លោកនោម ធ្វើឲ្យយើងនោមញឹក។ បន្ថែមពីនោះស្រាបៀរក្រៅពីមានជាតិអាល់កុល ក៏មានជាតិទឹកចន្លោះពី ៧៥ ទៅ ៩០%ផងដែរ។

តើការនោមច្រើនក្នុងកំលុងផឹកស្រាអាចបណ្ដាលឲ្យរាងកាយប្រឈមខ្វះជាតិទឹកដែរទេ?

ការនោមច្រើនក្នុងកំលុងផឹកស្រាបៀរនឹងធ្វើឲ្យរាងកាយប្រឈមខ្សោះជាតិទឹក។ ព្រោះជាតិអាល់កុលក្នុងស្រាបៀរនឹងធ្វើយើងនោមច្រើន មិនតែប៉ុណ្ណោះ ក៏ធ្វើឲ្យរាងកាយយើងប្រឈម ផលវិបាកជាច្រើនទៀតដូចជា៖

  • ឈឺក្បាល
  • វិលមុខ
  • ស្ងួតស្បែក
  • សម្បុរស្រអាប់
  • ស្ងួតបបូរមាត់
  • ខ្សោយការគិត
  • ខ្សោយកម្លាំង
  • ខ្សោយសាច់ដុំ
  • បាត់បង់ការផ្ចង់អារម្មណ៍
  • ចុះខ្សោយមុខងារប្រព័ន្ធប្រសាទកណ្ដាល។

ផឹកស្រា

អត្ថបទគួរអាន៖

ដើម្បីកាត់បន្ថយការថយចុះជាតិទឹកក្នុងរាងកាយ យើងត្រូវកំណត់ការផឹក ក្នុងបរិមាណតិច សម្រាប់បុរសច្រើនបំផុតគឺ ចំណុះ ៧០០មិល្លីលីត្រ ក្នុងមួយថ្ងៃ សម្រាប់ស្ដ្រីច្រើនបំផុត ៥៥០ មិល្លីលីត្រក្នុងមួយថ្ងៃ។ បន្ថែមពីនោះត្រូវផឹកទឹកឲ្យបានច្រើន មុនពេលផឹកស្រា។

ចំណុចសំខាន់

នៅពេលយើងផឹកគ្រឿងស្រវឹង ជាតិអាល់កុលនឹងជ្រាបចូលតាមសរសៃឈាមតាមរយៈក្រពះ និង ពោះវៀនតួច ហើយបន្ដជ្រាបចូលតាមសរីរាង្គផ្សេងៗទៀត មានថ្លើម តម្រងនោម ខួរក្បាល និង បេះដូងជាដើម។ មូលហេតុដែលផឹកស្រាបៀរធ្វើឲ្យយើងនោមញឹក នោះក៏ព្រោះតែ ជាតិអាល់កុលបានរារាំងខួរក្បាលក្នុងការបញ្ចេញអ័រម៉ូនម្យ៉ាងឈ្មោះថា vasopressin។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 21

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម