backup og meta

អាហារទាំង៥ប្រភេទ ញ៉ាំហើយងាយធ្វើឲ្យស្បែកមុខឡើងខ្លាញ់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 06, 2023

    អាហារទាំង៥ប្រភេទ ញ៉ាំហើយងាយធ្វើឲ្យស្បែកមុខឡើងខ្លាញ់

    ស្បែកមុខឡើងខ្លាញ់ច្រើន គឺមិនមែនជារឿងល្អនោះទេ វាអាចបង្កអោយស្បែកមុខប្រឈមការរលាក និង កើតមុន។ ដូច្នេះយើងគួរតែការពារ និង រកវិធីដើម្បីកុំឲ្យស្បែកមុខឡើងខ្លាញ់បាន ដូចជាការសម្អាតមុខ និង ការគ្រប់គ្រងរបបអាហារជាដើម។ ខាងក្រោមនេះគឺជា ប្រភេទអាហារមួយចំនួនដែលយើងគួរកាត់បន្ថយប្រសិនបើមិនចង់ឲ្យស្បែកមុខឡើងខ្លាញ់ច្រើន៖

    ១.គ្រឿងស្រវឹង

    ការផឹកគ្រឿងស្រវឹងច្រើនប៉ះពាល់ដល់សុខភាពស្បែក ព្រោះជាតិអាល់កុលធ្វើឲ្យរាងកាយចុះជាតិទឹកបណ្ដាលឲ្យស្បែកស្ងួត និងរំញោចក្រពេញខ្លាញ់ក្នុងស្បែកផលិតជាតិខ្លាញ់ច្រើនដើម្បីផ្ដល់សំណើមដល់ស្បែក។ ដូច្នេះប្រសិនបើអ្នកផឹកគ្រឿងស្រវឹងច្រើន ក៏ត្រូវញ៉ាំទឹកឲ្យបានច្រើន​ផងដែរ ដើម្បីរក្សាជាតិក្នុងរាងកាយគ្រប់គ្រាន់។

    ២.អាហារខ្លាញ់

    ពពួកអាហារខ្លាញ់ដូចជា ឆា បំពង ចៀន ដែលចម្អិនដោយខ្លាញ់ចម្រាញ់ពីខ្លាញ់សត្វ ក៏បណ្ដាលប៉ះពាល់សុខភាព និង ប្រឈមការលាកផ្សេងៗ មិនតែប៉ុណ្ណោះក៏ធ្វើឲ្យស្បែកមុខរបស់យើងកើនឡើងជាតិខ្លាញ់ផងដែរ។ ដូច្នេះប្រសិនបើមិនចង់ ឲ្យស្បែកមុខកើនឡើងជាតិខ្លាញ់គួរតែ កាត់បន្ថយញ៉ាំអាហារទាំងនោះ។

    ៣.ផលិតផលទឹកដោះគោ

    ផលិតផលទឺកដោះគោ ដូចជាពពួកប៊ឺ ឈីស ដែលសម្បូរទៅដោយអ័រម៉ូន ក៏ធ្វើឲ្យប៉ះពាល់សុខភាពស្បែក ដែរ។ អាំងស៊ុយលីនគឺជាអ័រម៉ូនមួយប្រភេទដែលរកឃើញមាននៅក្នុងផលិតទាំងអស់នោះ ហើយវាអាចជំរុញឲ្យក្រពេញខ្លាញ់ផលិតជាតិខ្លាញ់ក្នុងស្បែកច្រើន ជាហេតុ​ធ្វើឲ្យយើងងាយកើតមុនផងដែរ។

    ៤.អាហារប្រៃ

    ញ៉ាំអាហារប្រៃច្រើន ក៏អាចប៉ះពាល់ដល់សុខភាពស្បែក ព្រោះការញ៉ាំប្រៃអាចប្រឈមឲ្យរាងកាយជួបបញ្ហាច្រាល់ជាតិទឹក​ ធ្វើឲ្យស្បែកប្រែជាស្ងួត។ ការណ៍នេះនឹងធ្វើឲ្យក្រពេញខ្លាញ់ក្នុងស្បែកបង្កើនការផលិតខ្លាញ់ច្រើនដើម្បីរក្សាសំណើមស្បែក។

    ៥.អាហារផ្អែម

    ពពួកអាហារផ្អែមៗ ដូចជាភេសជ្ជៈ នំចំណីដែលមានកម្រិតជាតិខ្ពស់ ក៏ជាមូលហេតុធ្វើឲ្យស្បែកយើងប្រឈមកើនឡើងជាតិខ្លាញ់ច្រើន។ នៅពេលយើងញ៉ាំអាហារដែលមានជាតិស្ករខ្ពស់នឹងធ្វើឲ្យរាងកាយរបស់យើង ផលិតអាំងស៊ុយលីនច្រើន ដែលជាហេតុប៉ះពាល់ដល់មុខងារក្រពេញខ្លាញ់បង្កើនការផលិតខ្លាញ់ដូចគ្នា។ វិធីល្អបំផុតគួរតែកាត់បន្ថយការញ៉ាំពពួកអាហារទាំងនោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 06, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម