backup og meta

ដោយសារតែអត្ថប្រយោជន៍ទាំងនេះ ផ្សិតគួរមាន​ក្នុងរបបអាហារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 02, 2022

    ដោយសារតែអត្ថប្រយោជន៍ទាំងនេះ ផ្សិតគួរមាន​ក្នុងរបបអាហារ

    ផ្សិតមិនត្រឹមតែជាប្រភេទអាហារមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានគុណប្រយោជន៍ចំពោះសុខភាពច្រើនទៀតផង។ ផ្សិតមានសារធាតុចិញ្ចឹមសំខាន់ៗច្រើនដូចជា វីតាមីន B ចម្រុះ វីតាមីន D ទង់ដែង សេលីញ៉ូម ផូស្វ័រ ប៉ូតាស្យូម និង ជាតិសរសៃ។

    ១.គ្រប់គ្រងទម្ងន់

    ផ្សិតគ្មានជាតិខ្លាញ់ និង ជាតិស្ករ ប៉ុន្ដែមានសារធាតុចិញ្ចឹមច្រើន ក្នុងចំណុចនេះសម្រាប់អ្នកដែលមានលើសទម្ងន់ ឬធាត់ អាចសាកល្បងញ៉ាំជាប្រចាំបាន ដោយមិនភ័យខ្លាចការឡើងកម្រិតជាតិស្ករ និង ខ្លាញ់ធ្វើឲ្យកាន់តែធាត់នោះ​ទេ។ ម្យ៉ាងវិញទៀត សារធាតុសរសៃ គឺជាផ្នែកមួយជួយសម្រួលដល់​សុខភាពប្រព័ន្ធរំលាយអាហារ ឲ្យដំណើរការបានល្អ។

    ២.បញ្ចុះជាតិស្ករក្នុងឈាម

    អ្នកដែលមានកម្រិតជាតិស្ករខ្ពស់ប្រឈមនឹងការកើតជំងឹទឹកនោមផ្អែម ឬអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ អាចញ៉ាំ ផ្សិតបានដោយមិនបាច់ភ័យព្រួយនឹងការកើនឡើងកម្រិតជាតិស្ករនោះទេ ព្រោះអាហារមួយនេះគ្មានកម្រិតជាតិស្ករឡើយ។

    ៣.ពង្រឹងប្រព័ន្ធភាពស៊ាំ

    សមាសធាតុសំខាន់ៗដែលមាននៅក្នុងរបបអាហារមួយប្រភេទនេះ អាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំបានល្អ ពិសេសជួយដល់ពពួកកោសិកាដូចជា កោសិកា Hematopoietic , Lymphocytes, Macrophages, Dendritic និង Dendritic ដែលជាក្រុមកោសិកាជួយប្រឆាំងនឹងពពួកបាក់តេរី និងមេរោគផ្សេងៗ​ដែល​អាច​ជ្រៀត​ចូល​ក្នុងរាងកាយ។

    ៤.ទប់ស្កាត់ការវិវត្ដជំងឺមហារីក

    តាមការសិក្សាបានបង្ហាញថា ផ្សិតក៏មានសមត្ថភាពប្រឆាំងនឹងការវិវត្ដជំងឺមហារីកបាន ពិសេសប្រភេទមហារីកដែលកើតចេញពីការរលាកដោយអុកស៊ីតកម្ម និងការរលាករាំរ៉ៃ។ ចំពោះបុរសៗ ដែលប្រឈមនឹងការកកើតជំងឺមហារីកក្រពេញប្រូស្ដាត និង ស្ដ្រីប្រឈមនឹងការកើត ជំងឹមហារីកសុដន់ ក៏អាចជួយការពារបានមួយកម្រិត។

    ផ្សិតត្រចៀកកណ្តុរ

    ៥.ប្រឆាំងការភ្លេចភ្លាំង

    ការញ៉ាំផ្សិតបានជាប្រចាំ អាចជួយការពារពីការរលាកផ្សេងៗ សំខាន់នោះគឺជួយខួរក្បាល ដែលប្រឈមការវិវត្ដទៅជាជំងឺភ្លេចភ្លាំងច្រើនទៅតាមវ័យ។ អាចនិយាយបានថា ផ្សិត​ជាប្រភេទរបបអាហារល្អ សម្រាប់មនុស្សចាស់ ដែលប្រឈមនឹងកត្ដាមួយនេះ។ តាមការសិក្សាក្នុងឆ្នាំ២០១៩ បានបង្ហាញថា អ្នកដែលបានញ៉ាំ ផ្សិតយ៉ាង​ហោច​ពីរដង ក្នុងមួយសប្ដាហ៍ មានអត្រានៃការចងចាំបានល្អ ជាងអ្នកមិនធ្លាប់បានញ៉ាំ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម