មនុស្សប្រហែលជា៣៩,៥% បានធ្វើរោគវិនិច្ឆ័យឃើញថាខ្លួនមានជំងឺមហារីកនៅដំណាក់កាលណាមួយនៃជីវិតរបស់ពួកគេ។ ថ្វីត្បិតតែយើងមិនអាចគ្រប់គ្រងកត្តាហានិភ័យនៃជំងឺមហារីកមួយចំនួន ដូចជាហ្សែនក៏ពិតមែន ប៉ុន្តែយើងអាចជ្រើសរើសរបបអាហារសុខភាព និងបែបបទរស់នៅល្អ ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ។