backup og meta

អាលែកហ្ស៊ីអំឡុងពេលពពោះប៉ះពាល់ដល់កូនក្នុងផ្ទៃអត់?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 17, 2020

    អាលែកហ្ស៊ីអំឡុងពេលពពោះប៉ះពាល់ដល់កូនក្នុងផ្ទៃអត់?

    ស្រី​ៗមួយ​ចំនួន​អាច​នឹង​មាន​បញ្ហា​អាលែកហ្សី​មុន​ពេល​មាន​ផ្ទៃពោះ និង​ស្រីៗ​មួយ​ចំនួន​ទៀត​អាច​នឹង​ចាប់​ផ្ដើម​មាន​អាការៈ​អាលែកហ្សី​នេះ​នៅ​ពេល​មាន​ផ្ទៃពោះ។ ម៉្យាងទៀត ពេល​ខ្លះ​អាការៈ​អាលែកហ្សី​កាន់តែ​ធ្ងន់ធ្ងរ​អំឡុងពេល​មាន​ផ្ទៃពោះ​ដែល​នេះ​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ថា​តើ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ឬ​យ៉ាង​ណា និង​ត្រូវ​ធ្វើ​ដូចម្ដេច​ខ្លះ​?

    តើ​អាលែកហ្សី​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​ឬទេ?

    អាលែកហ្សី​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ ប៉ុន្តែ​ទារក​ក្នុង​ផ្ទៃ​​កម្រ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ណាស់។ នេះ​មក​ពី​សុកមាន​នាទី​ដូច​តម្រង​ចម្រោះ​ដែល​ឈាម​របស់​ម្ដាយ​នឹង​មិន​ជ្រាប​ចូល​ទៅ​ក្នុង​រាងកាយ​ទារកឡើយ។ នេះ​មាន​ន័យ​ថា​ទារក​ក្នុង​ផ្ទៃ​នឹង​មិន​មាន​អាការៈ​អាលែកហ្សី​ដូច​ម្ដាយ​ទេ ហើយ​និងមិន​ទទួល​រង​ផល​ប៉ះពាល់​ពេល​ដែល​ម្ដាយ​អាលែកហ្សី​ជាមួយ​អាហារ​ដែរ ។ ប៉ុន្តែ​បើ​និយាយ​ពី​ប្រតិកម្ម​អាលែកហ្សី​វិញគឺ​អាច​ប៉ះពាល់​ដល់​ទារក​។ ឧទាហរណ៍ ប្រសិនជា​ម្ដាយ​មាន​អាការៈស្ហុកអាណាហ្វីឡាកទិក (anaphylactic shock) ដែល​បង្ក​ឲ្យ​រាងកាយ​ខ្វះ​អុកស៊ីសែន គឺ​អាច​ប៉ះពាល់​ទាំង​ម្ដាយ និង​កូនក្នុងផ្ទៃ។ ម៉្យាងទៀត ប្រសិន​ជា​ម្ដាយ​មាន​អាលែកហ្សី​ជាមួយ​នឹង​អាហារ បញ្ហា​កង្វះ​ជាតិ​ទឹក និង​សារធាតុ​ចិញ្ចឹម​ក៏​អាច​ផ្តល់​ផល​អាក្រក់​ដល់​ទារកដែរ។

    អត្ថបទពាក់​ព័ន្ធ៖ 

    តើ​អាលែកហ្សី​អាច​បង្ក​ជា​រោគសញ្ញា​អ្វីខ្លះ?

    ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​បញ្ហា​អាលែកហ្សី​អាច​ជួប​ប្រទះ​រោគសញ្ញា​ទាំង​នេះ៖

    • ក្អក
    • កណ្ដាស់
    • ភ្នែកឡើង​ក្រហម
    • រមាស់​ភ្នែក ស្បែក ឬ​មាត់
    • ហៀរ​សម្បោរ ឬ​តឹង​ច្រមុះ
    • ឈឺក្បាល
    • កើត​មាន​អាការៈជំងឺ​ហឺត​ធ្ងន់ធ្ងរ ឬ​ជំងឺ​ត្រអក (eczema) ។

    តើ​អាច​បង្ការ​អាការៈ​អាលែកហ្សី​បាន​ដោយ​វិធីណា?

    អំឡុង​ពេល​មាន​ផ្ទៃពោះ​ការ​ប្រើប្រាស់​ថ្នាំ​ពេទ្យ​មួយ​ចំនួនអាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ស្ត្រី​ជាម្ដាយ​និង ទារក​ក្នុង​ផ្ទៃ​ ប៉ុន្តែ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹង​កាត់បន្ថយ​អាការៈអាលែកហ្ស៊ីនេះ​បាន​តាមរយៈ៖

    • កុំ​ទៅ​កន្លែង​ដែល​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្សី
    • ប្រើ​សេរ៉ូម​ប្រៃ​ដើម្បី​សម្រាល​អាការៈ​តឹង​ច្រមុះ ឬ​ស្ទះ​នៅ​ផ្លូវ​ដង្ហើម
    • នៅ​ឲ្យ​ឆ្ងាយ​ពី​សត្វ​ចិញ្ចឹម​ដែល​អាច​បង្ក​ឲ្យ​កើត​មាន​បញ្ហា​អាលែកហ្ស៊ី
    • សម្អាត​ផ្ទះ​ឲ្យ​បាន​ញឹកញាប់
    • ប្រសិនជា​មាន​អាលែកហ្សី​នឹង​លំអង​ផ្កា​ គួរ​ងូតទឹក​ក្រោយ​ពី​ត្រលប់​មកពី​ក្រៅ
    • កុំ​ជក់បារី និង​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជក់បារី
    • ចៀសវាង​របស់​ដែល​មាន​ក្លិន​ខ្លាំង និង​ផ្សែង​ពី​យានយន្ត។

    តើ​ការ​ប្រើ​ថ្នាំ​អាលែកហ្សី​អំឡុង​ពេលពពោះ​​មាន​សុវត្ថិភាព​ឬ​ទេ?

    ទោះបីជា​មាន​ថ្នាំ​មួយ​ចំនួន​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ក៏​ដោយ​ យក​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​តាមដាន​អាការៈ​ឲ្យបាន​ដិត​ដល់។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​បាន​ចាក់​ថ្នាំ​អាលែកហ្សី​ (Allergy shots) មុន​ពេល​មាន​ផ្ទៃពោះ​ក៏​នៅ​អាច​បន្ត​ចាក់​បាន។ ប៉ុន្តែ​សម្រាប់​ការ​ចាប់ផ្ដើម​ចាក់​ថ្នាំ​អាលែកហ្សី (Allergy shot) ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​គឺ​គួរ​ចៀសវាង​ព្រោះ​អាច​បង្ក​ឲ្យកើត​មាន​ប្រតិកម្ម​អាលែកហ្សី​ខ្លាំងទៅវិញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម