backup og meta

របបអាហារមិនត្រឹមត្រូវអាចធ្វើឲ្យរដូវមកយឺត​ ឬរាំងបាន!

Written by វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Dec 29, 2023

    របបអាហារមិនត្រឹមត្រូវអាចធ្វើឲ្យរដូវមកយឺត​ ឬរាំងបាន!

    ការ​មក​រដូវ​ទៀងទាត់ អាច​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​សុខភាព​បន្ត​ពូជ​យើង​ល្អ​ប្រសើរ។ ​យ៉ាង​ណា​មិញ របប​អាហារ​ប្រចាំ​ថ្ងៃ ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ទាំង​វដ្ដ​រដូវ និង​សុខភាព​បន្ត​ពូជ​របស់​យើង​ដូច​គ្នា។ ដូច្នេះ​ហើយ​ ក្នុង​ករណី​ដែល​មក​រដូវ​យឺត​ជា​ប្រចាំ ស្រី​ៗ​យើង​គួរ​ចាប់អារម្មណ៍​នឹង​ទម្លាប់​ញ៉ាំ​អាហារ​ ដែល​ជា​ឫសគល់​នៃ​​ការ​មក​រដូវ​មិន​ទៀងទាត់។

    ១. មិន​ញ៉ាំ​បន្លែ និង​ផ្លែឈើ

    ​នៅ​ពេល​ដែល​យើង​មិន​សូវ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​គ្រប់គ្រាន់ នោះ​​សុខភាព​យើង​ក៏​មានអតុល្យភាព ដែល​ជា​ហេតុ​នាំ​ឲ្យ​រដូវ​មិន​យឺត។ ម្យ៉ាង​វិញ​ទៀត កង្វះ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូច​ជា​​អាហារ​ដែល​មាន​ជាតិ​​សរសៃ​ វីតាមីន​ និង​សារធាតុ​រ៉ែ ក៏​អាច​បណ្តាល​ឲ្យ​អ័រម៉ូន​អតុល្យភាព​ដូច​គ្នា។

    ២. រំលង​ការ​ញ៉ាំ​អាហារ

    ជួន​កាល​ នៅ​ពេល​ដែល​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​យើង​កាន់​តែ​រវល់ គ្នា​យើង​ខ្លះ​អាច​រំលង​ការ​ញ៉ាំ​អាហារ។ កត្តា​នេះ អាច​​បណ្តាល​ឲ្យ​ការ​ធ្វើ​មេតាប៉ូលីស​មាន​ភាព​យឺតយ៉ាវ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ញ៉ាំ​កាន់​តែ​ច្រើន​ជាង​មុន និង​នាំ​ឲ្យ​មក​រដូវ​យឺត។

    ៣. អាហារ​​មាន​ជាតិ​ខ្លាញ់

    ទន្ទឹម​នឹង​នេះ​ដែរ អាហារ​ដែល​មាន​​កាឡូរី​ខ្ពស់​ ខ្លាញ់​មិន​ល្អ និង​ពពួក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​សិប្បនិម្មិត​ ក៏​អាច​បណ្តាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​ប៉ះពាល់​ដល់​ការ​បញ្ចេញ​អ័រម៉ូន។

    ៤. ការ​ញ៉ាំ​អាហារ​បញ្ចូល​គ្នា​​មិន​ត្រឹមត្រូវ

    គ្នា​យើង​ដឹង​អត់​ថា​ ការ​ញ៉ាំ​អាហារ​បញ្ចូល​គ្នា​ដែល​មិន​ត្រឹមត្រូវ​ក៏​អាច​​ប៉ះពាល់​ដល់​វដ្ដ​រដូវ? ជាក់ស្តែង ប្រសិនបើ​យើង​ញ៉ាំ​ផ្លែឈើ​ ក្រោយ​ញ៉ាំ​អាហារ​ពេល​ថ្ងៃ ឬ​ញ៉ាំ​ទឹក​តែ​ជាមួយ​នឹង​អាហារ​ពេលព្រឹក នោះ​នឹង​អាច​រារាំង​​ដល់​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​រាងកាយ និង​រឹតត្បិត​លំហូរ​ឈាម​ប្រក្រតី និង​ទៀងទាត់។

    អត្ថបទគួរអាន៖

    តាមរយៈមូលហេតុទាំងនេះ ស្រីៗគួរកែប្រែទម្លាប់ញ៉ាំរបបអាហារឲ្យបានត្រឹមត្រូវដើម្បីសុខភាព និងបង្ការបញ្ហាមករដូវយឺត ឬរាំង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Written by

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    កែ Dec 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម