backup og meta

ផ្លែឈើទាំង៤ប្រភេទនេះអាចជួយដល់ប្រព័ន្ធភាពស៊ាំរឹងមាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 13, 2023

    ផ្លែឈើទាំង៤ប្រភេទនេះអាចជួយដល់ប្រព័ន្ធភាពស៊ាំរឹងមាំ

    ហេតុអ្វីយើងត្រូវយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធភាពស៊ាំ? ព្រោះថា ប្រព័ន្ធភាពស៊ាំមានមុខងាសំខាន់ ជួយការពាររាងកាយពីការឆ្លងមេរោគ ជំងឺផ្សេងៗ ហើយក៏ជួយឲ្យរាងកាយរបស់យើងរឹងមាំផងដែរ។ ដូច្នេះដើម្បីឲ្យប្រព័ន្ធភាពសាំរឹងមាំល្អ កុំភ្លេចងាកចាប់អារម្មណ៍នឹងផ្លែ៤ប្រភេទនេះ​។​

    ផ្លែក្រូចគឺជាផ្លែឈើដែលគ្នាយើងកន្លងមកបានដឹងខ្លះហើយអំពីអត្ថប្រយោជន៍របស់វាចំពោះសុខភាព។ ក្រូចសម្បូរទៅដោយវីតាមីន C ដែលជាសារជាតិសំខាន់សម្រាប់ត្រូវការរាងកាយរបស់យើងប្រចាំថ្ងៃ។ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពសាំឲ្យរឹងមាំ ប្រឆាំងអុកស៊ីតកម្ម និងការរលាក។ ផ្លែក្រូចទម្ងន់​ ១០០ក្រាម មានផ្ទុកវីតាមីន C ច្រើនដល់ទៅ ៥៣,២ មិល្លីក្រាម។

    ២.ទំពាំងបាយជូរ

    ផ្លែទំពាំងបាយជូរ ក៏មិនខុសគ្នានឹងផ្លែក្រូចនោះដែរ ជាប្រភេទផ្លែឈើសម្បូរទៅដោយវីតាមីន C ជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំ មិនតែប៉ុន្ដែប៉ុណ្ណោះក៏នៅមានវីតាមីន E, និង​A បន្ថែមពីលើទៀត ដែលវីតាមីនទាំង ២ក៏រួមចំណែកជួយដល់កោសិកាគ្រាប់ឈាមក្រហម និង សម្រួលចរន្ដឈាមឲ្យដើរស្រួល។

    ប៉ុន្ដែគួរប្រុងប្រយ័ត្នបន្ដិច សម្រាប់អ្នកមានជំងឺប្រចាំកាយត្រូវការញ៉ាំថ្នាំជាប្រចាំ ដូចជាថ្នាំលើសសម្ពាធឈាម ថ្នាំបញ្ចុះកូលេស្ដេរ៉ុល គួរពិភាក្សាជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ មុនសម្រេចចិត្ដញ៉ាំផ្លែឈើនេះ។ យោងតាមការចុះផ្សាយរបស់នាយកដ្ឋានសេវាកម្មសុខភាពជាតិនៃប្រទេសអង់គ្លេស (NHS) បានបង្ហាញថា ការញ៉ាំផ្លែទំពាំងបាយជូរ ឬទឹកទំពាំងបាយជូរ អាចបណ្ដាលឲ្យប៉ះពាល់ដល់ការប្រើប្រាស់ថ្នាំ ករណីភាគច្រើន អាចធ្វើឲ្យកើនឡើងកម្រិតជាតិថ្នាំក្នុងឈាម ដែលប្រឈមហានិភ័យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសអ្នកដែលញ៉ាំទឹកទំពាំងបាយជូរច្រើន លើសពីមួយលីត្រ ក្នុងមួយថ្ងៃ។ ប៉ុន្ដែប្រសិនបើញ៉ាំត្រឹមតែមួយកែវចំណុះតិចជាង ៣៣០ មិល្លីលីត្រ ក្នុងមួយថ្ងៃនោះសុវត្ថិភាពធម្មតា។

    ៣.ផ្លែប៉ោម

    គ្នាយើងក៏ធ្លាប់បានញ៉ាំផ្លែប៉ោមរួចមកហើយ ប៉ុន្ដែចំពោះអត្ថប្រយោជន៍វា ទំនងជាមិនសូវជាបានដឹងច្បាស់នៅឡើយទេ។ ផ្លែប៉ោមក៏ជាផ្លែឈើមានផ្ទុកវីតាមីន C ច្រើន ហើយក៏សម្បូរជាតិសរសៃទៀត​ផង។ មិនតែប៉ុណ្ណោះសារជាតិម្យ៉ាងដែលគេបានរកឃើញក្នុងសំបកផ្លែប៉ោមគឺ quercetin ក៏មានមុខងារប្រឆាំងនឹងការរលាកដោយអុកស៊ីតកម្ម និង ពង្រឹងដល់ប្រព័ន្ធភាពស៊ាំផងដែរ។ ញ៉ាំផ្លែប៉ោមត្រឹម១ផ្លែជារាងរាល់ថ្ងៃ​ ជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ និង ការពារពីជំងឺបានច្រើនមុខទៀតផង។

    ៤.ផ្លែប៊ឺ

    ផ្លែប៊ឺក៏ផ្តល់នូវសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់ប្រព័ន្ធភាពស៊ាំផងដែរ។ សារធាតុសំខាន់ក្នុងផ្លែប៊ឺមានដូចជា វីតាមីន C, B6,  E និងអាស៊ីតខ្លាញ់អូមេហ្គា៣ ។ សារធាតុចិញ្ចឹមទាំងអស់នេះជួយទប់ស្កាត់ការរលាក និងការពារប្រឆាំងនឹងការខូចខាតដោយអុកស៊ីតកម្ម។ ដូច្នេះការញ៉ាំផ្លែប៊ឺជាប្រចាំ អាចជួយឲ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយរាំងមាំល្អ។

    ខួរក្បាល

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម