២.ទំពាំងបាយជូរ
ផ្លែទំពាំងបាយជូរ ក៏មិនខុសគ្នានឹងផ្លែក្រូចនោះដែរ ជាប្រភេទផ្លែឈើសម្បូរទៅដោយវីតាមីន C ជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំ មិនតែប៉ុន្ដែប៉ុណ្ណោះក៏នៅមានវីតាមីន E, និងA បន្ថែមពីលើទៀត ដែលវីតាមីនទាំង ២ក៏រួមចំណែកជួយដល់កោសិកាគ្រាប់ឈាមក្រហម និង សម្រួលចរន្ដឈាមឲ្យដើរស្រួល។
ប៉ុន្ដែគួរប្រុងប្រយ័ត្នបន្ដិច សម្រាប់អ្នកមានជំងឺប្រចាំកាយត្រូវការញ៉ាំថ្នាំជាប្រចាំ ដូចជាថ្នាំលើសសម្ពាធឈាម ថ្នាំបញ្ចុះកូលេស្ដេរ៉ុល គួរពិភាក្សាជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ មុនសម្រេចចិត្ដញ៉ាំផ្លែឈើនេះ។ យោងតាមការចុះផ្សាយរបស់នាយកដ្ឋានសេវាកម្មសុខភាពជាតិនៃប្រទេសអង់គ្លេស (NHS) បានបង្ហាញថា ការញ៉ាំផ្លែទំពាំងបាយជូរ ឬទឹកទំពាំងបាយជូរ អាចបណ្ដាលឲ្យប៉ះពាល់ដល់ការប្រើប្រាស់ថ្នាំ ករណីភាគច្រើន អាចធ្វើឲ្យកើនឡើងកម្រិតជាតិថ្នាំក្នុងឈាម ដែលប្រឈមហានិភ័យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសអ្នកដែលញ៉ាំទឹកទំពាំងបាយជូរច្រើន លើសពីមួយលីត្រ ក្នុងមួយថ្ងៃ។ ប៉ុន្ដែប្រសិនបើញ៉ាំត្រឹមតែមួយកែវចំណុះតិចជាង ៣៣០ មិល្លីលីត្រ ក្នុងមួយថ្ងៃនោះសុវត្ថិភាពធម្មតា។