backup og meta

ញ៉ាំទឹកទំពាំងបាយជូរស្រស់១កែវរាល់ថ្ងៃ ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 16, 2023

    ញ៉ាំទឹកទំពាំងបាយជូរស្រស់១កែវរាល់ថ្ងៃ ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព

    ផ្លែទំពាំងបាយជូរ មិនត្រឹមតែរសជាតិឆ្ងាញ់ទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ព្រោះក្នងផ្លែទំពាំងបាយជូរសម្បូរ វីតាមីន C, A ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​ប្រូតេអ៊ីន ជាដើម។ ការសិក្សាបានបង្ហាញថា ញ៉ាំទឹកទំពាំងបាយជូរស្រស់ ១កែវចំណុះ ២៥០មិល្លីលីត្ររាល់ថ្ងៃ ជួយឲ្យមានសុខភាពល្អ និងអាយុវែង។

    ១. ប្រឆាំងអុកស៊ីតកម្ម

    មិនថាផ្លែទំពាំងបាយជូរ ឬទឹកទំពាំងបាយជូរស្រស់នោះទេគឺសម្បូរវីតាមីន C ណាស់ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ជួយប្រឆាំងនឹងអុកស៊ីតកម្មបានល្អ។ បន្ថែមពីនោះក៏ជួយដល់មុខងារ សរសៃឈាម និងខួរក្បាលផងដែរ។

    ២. ការពារពីជំងឹទឹកនោមផ្អែម

    ទឹកទំពាំងបាយជូរក៏អាចជួយការពារពីជំងឺទឹកនោមផ្អែមប្រភេទ២បានដែរ ព្រោះវាជួយឲ្យលំពែងឲ្យមានសុខភាពល្អ កាត់បន្ថយបញ្ហាប្រឈមភាពស៊ាំអាំងស៊ុយលីន ដែលជាមូលហេតុចំបងបង្កកើតជំងឺទឹកនោមផ្អែមប្រភេទ២បាន។

    ៣. ជួយសម្រកទម្ងន់

    សម្រាប់អ្នកចង់សម្រកទម្ងន់ ទឹកទំពាំងបាយជូរស្រស់ក៏ជាភេសជ្ជៈអាចជួយឲ្យស្រកទម្ងន់បានដែរ ព្រោះជាតិកាបូអ៊ីដ្រាត និង ជាតិខ្លាញ់ក្នុងផ្លែឈើនេះមានម្រិតទាបមិនបង្កឲ្យអ្នកញ៉ាំឡើងគីឡូនោះទេ។ ផ្ទុយមកវិញ ការញ៉ាំទឹកទំពាំងបាយជួរអាចជួយកាត់បន្ថយការឃ្លានអាហារ និង សម្រួលដល់ចរន្ដឈាមបានល្អ។

    ៤. ការពារជំងឺក្រួសក្នុងតម្រងនោម

    ផ្លែទំពាំងបាយជូរមានផ្ទុកអាស៊ីត Citric ជាសារជាតិអាចប្រឆាំងទៅនឹងការកកើតក្រួសក្នុងតម្រងនោមបាន។ ពិសេសក្រួស Calcium oxalate តែម្ដង ដែលជាប្រភេទក្រួសក្នុងតម្រងនោម កកើតឡើងដោយការចងភ្ជាប់គ្នារវាង ម៉ូលេគុល oxalate និង កាល់ស្យូម ក្នុងតម្រងនោម។ លើសពីនេះ អាស៊ីត Citric ក៏មានចំណែក ជួយបង្កើនកម្រិត pH ក្នុងទឹកនោមផងដែរ។

    ទំពាំងបាយជូរ

    ៥. ជំនួយប្រព័ន្ធរំលាយអាហារ

    មិនខុសនោះទេ ទឹកទំពាំងបាយជូរស្រស់ក៏ជាផ្នែកមួយជួយឲ្យប្រព័ន្ធរំលាយអាហាររឹងមាំ ប្រឆាំងនឹងបញ្ហាទល់លាមក ជួយរក្សាជាតិទឹក ងាយស្រួលដល់ការបន្ទោរបង់។ វីតាមីន C ក្នុងទឹកផ្លែទំពាំងបាយជូរ ជួយដល់មុខងារបំបែកអាហាររបស់ក្រពះ និងការស្រូបសារជាតិចិញ្ចឹមរបស់ពោះវៀនតូច។ ដូច្នេះចង់ឲ្យក្រពះ និង ពោះវៀនដំណើរការបានល្អ គួញ៉ាំទឹកទំពាំងបាយជូរស្រស់ ឲ្យបានមួយកែវ ក្នុងមួយថ្ងៃ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 16, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម