ខ្លាញ់មានមុខងារជួយឲ្យស្បែកមុខរលោង និង មានសំណើម ប៉ុន្ដែខ្លាញ់ក៏អាចធ្វើឲ្យផ្ទៃមុខយើងឡើងមុនផងដែរ ប្រសិនបើជាតិខ្លាញ់នោះមានការកើនឡើងច្រើន។ ដូច្នេះយើងត្រូវតែថែរក្សាស្បែមុខ ឲ្យបានល្អកាត់បន្ថយជាតិខ្លាញ់ ដោយវិធីងាយៗដូចខាងក្រោម៖
ខ្លាញ់មានមុខងារជួយឲ្យស្បែកមុខរលោង និង មានសំណើម ប៉ុន្ដែខ្លាញ់ក៏អាចធ្វើឲ្យផ្ទៃមុខយើងឡើងមុនផងដែរ ប្រសិនបើជាតិខ្លាញ់នោះមានការកើនឡើងច្រើន។ ដូច្នេះយើងត្រូវតែថែរក្សាស្បែមុខ ឲ្យបានល្អកាត់បន្ថយជាតិខ្លាញ់ ដោយវិធីងាយៗដូចខាងក្រោម៖

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ប្រសិនបើផ្ទៃមុខយើងមានឡើងជាតិខ្លាញ់ច្រើន យើងអាចលាងសម្អាតឲ្យបានញឹកញាប់ជាមួយនឹងទឹកស្អាតមិនចាំបាច់ប្រើទឹកក្ដៅឧណ្ហៗនោះទេ។ វិធីនេះជួយសម្អាតជាតិខ្លាញ់ដែលមានលើផ្ទៃមុខ និង ជួយកម្ចាត់បាក់តេរីតោងជាប់ស្បែកងាយបង្កធ្វើឲ្យយើងឡើងមុនបាន។ ត្រូវលាងសម្អាតជាប្រចាំ ឲ្យបានយ៉ាងហោច៣ដងក្នុងមួយថ្ងៃ។
ក្រៅពីលាងសម្អាតដោយទឹកស្អាត យើងគម្បីមានកន្សែងត្រជាក់ទន់ៗដើម្បីជូតសម្អាតពេលមានជាតិខ្លាញ់កើនឡើងច្រើន។ យើងអាចសង្កេត និង ចាប់អារម្មណ៍ដឹងនៅពេលផ្ទៃមុខយើងមានការកើនឡើងជាតិខ្លាញ់។ វិធីនេះល្អសម្រាប់អ្នកមានស្បែកមុខស្ដើង ព្រោះអាចកាត់បន្ថយការប៉ះពាល់ផ្ទៃមុខផ្ទាល់ជាមួយដៃដូចជាការលាងសម្អាតជាដើម។
ទឹកឃ្មុំក៏មានអត្ថប្រយោជន៍ចំពោះស្បែកមុខ ពោលវាជួយកម្ចាត់បាក់តេរី កម្ចាត់ខ្លាញ់ ប្រឆាំងអុកស៊ីតកម្ម និង ជួយផ្ដល់សំណើមដល់ស្បែកមុខ។ យើងអាចយកទឹកឃ្មុំមកលាបលើស្បែកមុខ ទុករយៈចន្លោះពី ១៥ ទៅ ២០នាទី ហើយលាងសម្អាតចេញដោយទឹកក្ដៅឧណ្ហៗ អនុវត្ដវិធីនេះចន្លោះពី ៣ ទៅ ៥ដង ក្នុងមួយសប្ដាហ៍។ ប៉ុន្ដែចូរចងចាំថាប្រសិនបើអ្នកមានបញ្ហាអាលែកហ្ស៊ីជាមួយទឹកឃ្មុំ ឬការប្រើប្រាស់លើកដំបូងមានប្រតិកម្ម ដូចជា រមាស់ ឡើងកន្ទួល ត្រូវឈប់ប្រើជាប្រញាប់ ព្រោះនោះបណ្ដាមកពីស្បែកមុនមានបញ្ហាអាលែកហ្ស៊ីជាមួយទឹកឃ្មុំហើយ។
ម៉ាសម្សៅក៏មានអត្ថប្រយោជន៍ជួយស្រូបជាតិខ្លាញ់ចេញពីស្បែកមុខបានល្អ។ យើងអាចអនុវត្ដវិធីនេះបាន ១ដងក្នុងមួយថ្ងៃ គឺនៅពេលយប់មុនចូលគេង។

ប្រទាលកន្ទុយក្រពើ សម្បូរទៅដោយសារធាតុចិញ្ចឹមជំនួយដល់ស្បែក និងកាត់បន្ថយការកើនឡើងជាតិខ្លាញ់លើមុខបាន។ យើងអាចច្នៃប្រទាលកន្ទុយក្រពើទៅជាម៉ាសបិទលើមុខ ដើម្បីជួយកាត់បន្ថយជាតិខ្លាញ់លើស្បែក។ ទន្ទឹមគ្នានោះដែរ ផ្លែឈើផ្សេងទៀក៏មានអត្ថប្រយោជន៍ស្រដៀងគ្នា ដូចជាផ្លែប៉េងបោះ ផ្លែតាសក់ និង ផ្លែចេកជាដើម។
យើងអាចយកទឹកក្រូចឆ្មាបរិមាណ១ស្លាបព្រារកាហ្វេ និង ស៊ុតមួយគ្រាប់ដោយយកផ្នែកពណ៌ស លាយបញ្ចូលគ្នាធ្វើជាម៉ាសបិទលើមុខ ទុករយៈពេល ១៥នាទីហើយលាងសម្អាតដោយទឹកក្ដៅឧណ្ហៗ ដើម្បីកាត់បន្ថយជាតិខ្លាញ់លើមុខបាន។ អនុវត្ដវិធីនេះបាន១ដងក្នុងមួយថ្ងៃ ជួយឲ្យស្បែកមុខមានសំណើម និង កាត់បន្ថយជាតិខ្លាញ់៕
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Oily Skin: A review of Treatment Options https://www.ncbi.nlm.nih.gov/pmc/articles/PMC5605215/
Tips for Taking Care of Your Skin https://kidshealth.org/en/teens/skin-tips.html
How to Control Oily Skin https://www.aad.org/news/how-to-control-oily-skin
HOW TO CONTROL OILY SKIN https://www.aad.org/public/everyday-care/skin-care-basics/dry/oily-skin
Honey: A Therapeutic Agent for Disorders of the Skin https://www.ncbi.nlm.nih.gov/pmc/articles/PMC5661189/
កំណែប្រែបច្ចុប្បន្ន
05/04/2023
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ