backup og meta

ប្រទាលកន្ទុយក្រពើ ញ៉ាំមិនប្រយ័ត្នអាចប៉ះពាល់ដល់សុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 19, 2022

    ប្រទាលកន្ទុយក្រពើ ញ៉ាំមិនប្រយ័ត្នអាចប៉ះពាល់ដល់សុខភាព

    ប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិម្យ៉ាងដែលមនុស្សភាគច្រើនបានមើលឃើញពីផលប្រយោជន៍របស់វា ខ្លះចាត់ទុកជាឱសថព្យាបាលរបួស កែរោគ ថែរក្សាសម្រស់ និងខ្លះទៀតក៏ច្នៃវាទៅជាភេសជ្ជៈញ៉ាំជំនួយកម្លាំងផងដែរ។ ប៉ុន្ដែ​តើមានដឹងទេថា ប្រទាលមួយនេះ ប្រសិនបើប្រើមិនប្រយ័ត្ន អាចប៉ះពាល់សុខភាពយើងវិញ?

    សារធាតុជ័រពណ៌លឿង ដែលមានក្នុងសំបកប្រទាល គឺជាសារធាតុម្យ៉ាងដែលអាចបង្កឲ្យអ្នកទទួលទានមានបញ្ហាសុខភាព ប្រឈមនឹងការកើតជំងឺមហារីក និងជំងឺខ្សោយតម្រងនោមស្រួចស្រាល់។

    ការសិក្សារបស់​មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ Mayo Clinic អាមេរិកបានបញ្ជាក់ថា សារធាតុជ័រដែលនៅក្នុងសំបកប្រទាលមាន​ពណ៌លឿង (Aloe latex) គ្មានសុវត្ថិភាពចំពោះអ្នកញ៉ាំនោះទេ។ ប្រសិនបើញ៉ាំបរិមាណចាប់ពី១ក្រាមនៃជ័រក្នុងមួយថ្ងៃ ក្នុងរយៈពេលត្រឹមតែ ៤ទៅ ៥ថ្ងៃ នឹងជួបបញ្ហាខ្សោយតម្រងនោមស្រួចស្រាល់ និងប្រឈមកើតជំងឺមហារីក។

    តើជ័រប្រទាលកន្ទុយក្រពើអាចប្រតិកម្មនឹងអ្វីខ្លះ?

    ជ័រប្រទាលកន្ទុយក្រពើ អាចប្រតិកម្មនឹងពពួកថ្នាំរំលាយកំណកឈាម ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ថ្នាំសម្រួលចង្វាក់​បេះដូង និងថ្នាំជាច្រើនប្រភេទទៀត ដែលសារធាតុជ័រមួយនេះ រារាំងការស្រូបយករបស់រាងកាយ។

    ជ័រប្រទាលកន្ទុយក្រពើ

    តើគួរធ្វើបែបណាដើម្បីញ៉ាំប្រទាលកន្ទុយក្រពើប្រកបដោយសុវត្ថិភាព?

    វិធីងាយៗក្នុងការអនុវត្ដមានដូចជា៖

    • ត្រូវកាត់វាហើយត្រាំទឹក ពី៥ ទៅ ១០នាទី ដើម្បីឲ្យជាតិជ័រចេញមកក្រៅ
    • លាងទឹកឲ្យបានយ៉ាងហោចពីរដង(២ទឹក)
    • ក្រោយពីកាត់ ឬចៀរសំបកវា ត្រូវលាងទឹកម្ដងទៀត មុនពេលកោសយកសាច់​
    • ចូរចងចាំថា មុនពេលកោសយកសាច់ត្រូវធានាថាគ្មានជាតិជ័រពណ៌លឿង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 19, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម