ប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិម្យ៉ាងដែលមនុស្សភាគច្រើនបានមើលឃើញពីផលប្រយោជន៍របស់វា ខ្លះចាត់ទុកជាឱសថព្យាបាលរបួស កែរោគ ថែរក្សាសម្រស់ និងខ្លះទៀតក៏ច្នៃវាទៅជាភេសជ្ជៈញ៉ាំជំនួយកម្លាំងផងដែរ។ ប៉ុន្ដែតើមានដឹងទេថា ប្រទាលមួយនេះ ប្រសិនបើប្រើមិនប្រយ័ត្ន អាចប៉ះពាល់សុខភាពយើងវិញ?