backup og meta

ប្រយ័ត្ន! អ្នកញ៉ាំទឹកតែច្រើនជ្រុល អាចប្រឈមនឹងផលប៉ះពាល់ទាំង ៥ នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 21

    ប្រយ័ត្ន! អ្នកញ៉ាំទឹកតែច្រើនជ្រុល អាចប្រឈមនឹងផលប៉ះពាល់ទាំង ៥ នេះ

    តែ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​ពេញនិយម​ខ្លាំង​នៅ​ទូទាំង​ពិភព​លោក​ ហើយ​ថែម​ទាំង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​​ដល់​រាងកាយ​ថែម​ទៀត​ផង។ អត្ថប្រយោជន៍​ល្អ​ៗ​​នៃ​ការ​ញ៉ាំ​តែ​ មាន​ដូចជា ​ជួយ​​ការពារ​រាងកាយ​ពី​ការ​បំផ្លាញ​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ​ជួយ​ឲ្យ​​យើង​ផ្ចង់​អារម្មណ៍​បាន​ល្អ និង​មាន​ភាព​ស្វាហាប់​។

    យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល​​​លើស​ពី​៣ ទៅ​៤​ពែង ឬ​ចាប់​ពី​​៧១០ ទៅ​៩៦០​មីល្លីលីត្រ​ក្នុង​មួយ​ថ្ងៃ​​ នោះ​នឹង​អាច​បង្ក​​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ខ្លួន​យើង​វិញ​​ជា​មិន​ខាន។

    ញ៉ាំ​តែ​ច្រើន​ជ្រុល​ផ្តល់​ផល​ប៉ះពាល់​អ្វី​ខ្លះ?

    ១. រំខាន​ដំណេក

    ​តែ​ផ្ទុក​ទៅ​ដោយ​ជាតិ​កាហ្វេអ៊ីន អីចឹង​ហើយ​ ទើប​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ អាច​ប៉ះពាល់​ដល់​ដំណេក​ និង​ធ្វើ​ឲ្យ​យើង​បញ្ចេញ​អ័រម៉ូន​ស្រ្តេស​ទៅ​ក្នុង​រាងកាយ​ ប្រសិនបើ​​យើង​ញ៉ាំ​លើស​កម្រិត។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ២. ចាល់​អាស៊ីដ

    គ្នា​យើង​ខ្លះ​ប្រឈម​នឹង​អាការៈ​មួយ​ចំនួន​ ដូចជា​ចង្អោរ ឬ​ចាល់​អាស៊ីដ​ នៅ​ពេល​ដែល​ញ៉ាំ​តែ​ច្រើន​ជ្រុល។ កត្តា​នេះ ដោយ​សារ​តែ​មាន​ផ្ទុក​​សារធាតុ​ tannins ដែល​រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។

    ៣. កង្វះ​ជាតិ​ទឹក

    ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល នោះ​អាច​បណ្តាល​ឲ្យ​យើង​ជួប​បញ្ហា​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ ជា​ពិសេស​នៅ​រដូវ​ក្តៅ​តែ​ម្តង។

    តែ

    ៤. រំខាន​ដល់​ការ​ស្រូប​យក​ជាតិ​ដែក

    បន្ថែម​ពី​នេះ សារធាតុ​tannins​នៅ​ក្នុង​ទឹក​តែ អាច​រារាំង​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ទៅ​ក្នុង​រាងកាយ។ ដូច្នេះ​ហើយ ក្នុង​ករណី​ដែល​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល នឹង​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក

    អត្ថបទពាក់ព័ន្ធ៖

    ៥. មាន​បញ្ហា​មាត់​ធ្មេញ

    ជាមួយ​គ្នា​នេះ​ដែរ ចំពោះ​ទឹក​តែ ជា​ពិសេស​តែ​ខ្មៅ អាច​បន្សល់​ស្នាម​ប្រឡាក់​នៅ​ជាប់​ធ្មេញ។ ជាង​នេះ​ទៅ​ទៀត​ ការ​ញ៉ាំ​តែ​ក្នុង​កម្រិត​ខ្ពស់​ក៏​អាច​នាំ​ឲ្យ​មាន​កំណក​កំបោរ​ និង​ពុក​ធ្មេញ ផង​ដែរ។ ដូច្នេះ​ហើយ យើង​ចាំបាច់​ត្រូវ​កាត់បន្ថយ​ការ​ញ៉ាំ​តែ​ទើប​ជា​ការ​ប្រសើរ។

    ចំណុចសំខាន់

    ប្រសិនបើ​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល​​​លើស​ពី​៣ ទៅ​៤​ពែង ឬ​ចាប់​ពី​​៧១០ ទៅ​៩៦០​មីល្លីលីត្រ​ក្នុង​មួយ​ថ្ងៃ​​ នោះ​នឹង​អាច​បង្ក​​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ខ្លួន​យើង​វិញ ដូចជា៖
    • រំខានដំណេក
    • ចាល់អាស៊ីដ
    • កង្វះជាតិទឹក
    • រំខានដល់ការស្រូបយកជាតិដែក
    • មានបញ្ហាមាត់ធ្មេញ
     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 21

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម