backup og meta

នៅអាមេរិកឥឡូវអាច​​លក់ថ្នាំព្យាបាល​មហារីកឈាមលើទីផ្សារបានហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 04, 2019

    នៅអាមេរិកឥឡូវអាច​​លក់ថ្នាំព្យាបាល​មហារីកឈាមលើទីផ្សារបានហើយ

    ជំងឺមហារីកឈាម ជាប្រភេទ​មហារីក​ប៉ះពាល់​ដល់ការផលិត និង​មុខងា​កោសិការឈាម  ហើយ​ចំពោះ​ករណី​ផ្ដល់​សិទ្ធិ និង​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​បើក​លក់​ថ្នាំ​ប្រភេទ​នេះ គឺ​ទើប​តែ​ ម្សិលមិញ​នេះ​ទេ ដែល​អាជ្ញាធរ​ឱសថ​អាមេរិក បាន​អនុញាត​ឲ្យ​ក្រុមហ៊ុន Karyopharm Therapeutics Inc ចេញ​លក់​ថ្នាំ​ព្យាបាល ឈ្មោះ Xpovio លើ​ទីផ្សារ។

    ថ្នាំ Xpovio មាន ៤​ដុស​ខុសពី​គ្នា ហើយ​ត្រូវលេប​ជាមួយ​ថ្នាំ Dexamethason និង​គ្រោង​ដាក់លក់​នៅអាមេរិក នាថ្ងៃទី១០ ខែ​កក្កដា សប្ដាហ៍​ក្រោយ​នេះ ក្នុង​​តម្លៃ ២២.០០០​ដុល្លារ សម្រាប់​ការលេប ១​ខែ។

    ការទទួល​បាន​ការអនុញាត​ពី​អាជ្ញាធរ​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) ​ក្រោយ​ការសិក្សា​លើ​អ្នកជំងឺ​មហារីកឈាម (Myeloma) ១២២​នាក់ ដែល​ធ្លាប់​ទទួល​ការព្យាបាល​ពីមុន យ៉ាងតិច ៣​ដង។ ថ្នាំនេះ ប្រើសារធាតុ​គីមី Selinexor ដើម្បី​ចង និង​រារាំង​ប្រូតេអ៊ីន XPO1 កុំ​ឲ្យ​បង្ក​ជា​​មហារីក នៅក្នុង​កោសិកា។

    ពេលនេះ សារធាតុ​គីមី Selinexor ត្រូវ​យកទៅ​តេស្ដ​​ ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ផ្សេងទៀត ដូចជា មហារីក​គ្រាប់ឈាម និង​មហារីក​ផ្នែក​ខាងក្នុង​នៃ​ស្បូន (Endometrial cancer)។

    យោងតាម​ការប៉ាន់ស្មាន​របស់​សមាគម​មហារីក​អាមេរិក ករណី​មហារីកគ្រាប់​ឈាម (Myeloma) បញ្ចប់​ជីវិត​​មនុស្ស​មិន​តិច​ជាង​ ១៣.០០០​នាក់ទេ ត្រឹម​ពាក់​កណ្ដាល​​ឆ្នាំ ​២០១៩នេះ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម