លោកបានឲ្យដឹងថា អាការៈខ្វះជាតិស្ករ គឺជារោគសញ្ញានៃការធ្លាក់ជាតិស្ករដល់កម្រិតក្រោម ៧០mg/dl ក្នុងអំឡុងពេលពី ២-៤ ម៉ោង ក្រោយញ៉ាំអាហាររួច។ នៅពេលជាតិស្ករធ្លាក់ចុះរាងកាយនឹងចេញសញ្ញាដំបូងគឺជាអារម្មណ៍ប្រែប្រួល។
ក្រៅពីអារម្មណ៍ប្រែប្រួលហើយ អ្នកជំងឺខ្វះជាតិស្ករមានរោគសញ្ញាខុសៗគ្នាជាច្រើនទៀតតាមមនុស្សម្នាក់ៗ តែក្នុងនោះភាគច្រើនមានដូចខាងក្រោមនេះ៖
– ញ័រទ្រូង
– ញ័រដៃញ័រជើង
– ឃ្លានអាហារខ្លាំង
– បែកញើស
– ស្រវាំងភ្នែក
– ភ័យ
– វង្វេងវង្វាន់
– បែកញើសស្អិតៗ
– ញាក់សាច់ដុំ
– ឈឺក្បាលវិលមុខ
– អស់កម្លាំងល្ហិតល្ហៃ
– ត្រជាក់ចុងដៃចុងជើង