backup og meta

ចង់រក្សាបរិមាណគ្រាប់ឈាមសបានល្អ កុំរំលងអាហារទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 22, 2022

    ចង់រក្សាបរិមាណគ្រាប់ឈាមសបានល្អ កុំរំលងអាហារទាំងនេះ

    ឈាមសមានតួនាទីសំខាន់ជួយការពាររាងកាយប្រយុទ្ធប្រឆាំងជំងឺ និងការឆ្លងមេរោគផ្សេងៗ ព្រោះវាជាផ្នែកមួយនៃប្រព័ន្ធការពារមិនអាចខ្វះបាន។ ការថយចុះបរិមាណគ្រាប់ឈាមស នឹងបណ្ដាលឲ្យរាងកាយងាយទ្រុឌទ្រោម ចុះខ្សោយ និងងាយឆ្លងមេរោគនានា។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    គ្រាប់ឈាមសត្រូវបានផលិតដោយខួរឆ្អឹង ហើយខួរឆ្អឹងមានសុខភាពល្អ ការផលិតគ្រាប់ឈាមសក៏ដំណើរការល្អផងដែរ ប៉ុន្ដែបើខួរឆ្អឺងមានបញ្ហា មានមេរោគ ខ្វះសារធាតុចិញ្ចឹម ការគ្រប់គ្រងរបបអាហាមិនបានត្រឹមត្រូវនោះ​ដំណើរការផលិតគ្រាប់ឈាមសក៏មានបញ្ហាផងដែរ។

    ដូច្នេះបើចង់ឲ្យគ្រាប់ឈាមសមានបរិមាណល្អប្រសើរគួរកុំចោលរបបអាហារងាយៗរកទាំងនេះ ដូចជា៖

    ១.អាស៊ីដខ្លាញ់អូមេហ្គា៣

    របបអាហារដែលមានផ្ទុកសាធាតុខ្លាញ់អូមេហ្គា៣ មានអត្ថប្រយោជន៍ជួយដល់ដំណើរការ ផលិតកោសិការគ្រាប់ឈាមសបានច្រើន។ តាមការសិក្សាបានបង្ហាញថា អ្នកជំងឺដែលមានបញ្ហាខ្វះគ្រាប់ឈាមស ពេលពិសោធន៍ដោយទញ៉ាំអាហារមានសារធាតុខា្លញ់អូមេហ្គា៣ ជាប្រចាំឃើញថា សុខភាពពួកគេល្អប្រសើឡើងវិញ។ យើងអាចស្វែងរកអាស៊ីដខ្លាញ់ប្រភេទនេះមាននៅក្នុង ខ្លាញ់ត្រី និងគ្រាប់ធញ្ញជាតិជាដើម។

    ២.តែបៃតង

    តែបៃតងក៏មានមុខងារសំខាន់ជួយដល់ដំណើរការផលិតឈាមសផងដែរ ដោយ​មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ពពួកអាមីណូអាស៊ីត និង ពពួក flavonoids ដែលជួយពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងពពួកមេរោគ និងបាក់តេរី។

    ៣.ខ្ទឹមស និងបន្លែ ផ្លែឈើ

    ខ្ទឹមស មិនត្រឹមតែជាគ្រឿងទេសផ្សំក្នុងអាហារដ៏ពេញនិយមនោះទេ តែក៏មានអត្ថប្រយោជន៍ជួយបង្កើនការផលិតកោសិកាឈាមស និងជួយពង្រឹងមុខងារ ប្រឆាំងពពួកបាក់​តេរីបានយ៉ាងល្អផងដែរ។ ការសិក្សាបានបង្ហាញថា វីតាមីន C មាននៅក្នុងខ្ទឹមសជួយឲ្យពង្រឹងដល់ប្រព័ន្ធការពាររឹងមាំ និងអាចប្រឆាំងទៅនឹងការឆ្លងបាក់តេរីផ្សេងៗ និងពពួកប៉ារ៉ាសិតជាដើម។

    សុខភាពលំពែង

    ក្រៅពីខ្ទឹមសដែលមានផ្ទុកវីតាមីន C នៅមានពពួកបន្លែប្រភេទបៃតង និងពពួកផ្លែឈើផ្សេងៗទៀត ដែលមានផ្ទុកវីតាមីន C ក៏មានអត្ថប្រយោជន៍ដល់សុខភាព។ បន្ថែមពីនោះទៀត នៅមានវីតាមីន សំខាន់ៗ ដូចជា វីតាមីន B6 B12 អាស៊ីត Folic រ៉ែ​ស័ង្កសី សុទ្ធតែជាប្រភពសារធាតុជំនួយដល់ការផលិតគ្រាប់ឈាមស។

    អាការរៈនៃការថយចុះគ្រាប់ឈាមស

    • គ្រុនក្តៅ និងឆ្លងមេរោគម្តងហើយម្តងទៀត
    • គ្រុនរងា
    • ឆ្លងមេរោគក្នុងប្លោកនោម ដែលអាចបណ្តាលឱ្យឈឺចាប់ពេល​នោម ឬនោមញឹក
    • ឆ្លងមេរោគក្នុងសួតដែលបណ្តាលឱ្យក្អក និងពិបាកដកង្ហើម
    • ងាយដំបៅមាត់
    • ឆ្លងមេរោគលើស្បែក
    • អស់កម្លាំង
    • បែកញើស
    • ឈឺខ្លួន
    • ឈឺ​ក

    តើកត្ដាអ្វីខ្លះដែលបង្កឲ្យបរិមាណគ្រាប់ឈាមសចុះខ្សោយ?

    មានកត្ដាជាច្រើនដែលបណ្ដាលឲ្យបរិមាណគ្រាប់ឈាមសថយចុះបានដូចជា៖

    • ឆ្លងមេរោគបង្កការរំខានដល់ដំណើរការខួរឆ្អឹង
    • មានមេរោគបង្កមកពីកំណើត
    • មានជំងឺមហារីក ឬជំងឺផ្សេងទៀត ដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់ដំណើរការខួរឆ្អឹង
    • ដំណើរការប្រព័ន្ធភាពស៊ាំក្នុងរាងកាយខុសប្រក្រតី
    • ការឆ្លងមេរោគធ្ងន់ធ្ងរបណ្ដាលឲ្យដំណើរការផលិតគ្រាប់ឈាមសលើសពីសមត្ថភាពផលិត
    • ការប្រើប្រាស់ថ្នាំផ្សះច្រើន
    • មានជំងឺ Sarcoidosis ប្រចាំកាយ
    • ការព្យាបាលជំងឺមហារីកដោយកាំរស្មី
    • ការគ្រប់គ្រងរបបអាហារមិនបានត្រឹមត្រូវល្អ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 22, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម