កត្ដាអ្វីខ្លះដែលអាចបណ្ដាលឲ្យគ្រាប់ឈាមសកើនឡើង?
តើអ្វីទៅគឺជាគ្រាប់ឈាមស? គ្រាប់ឈាមសគឺជាកោសិកាគ្រាប់ឈាមមួយប្រភេទដែលផលិតចេញមកពីខួរឆ្អឹង មកជាមួយគ្រាប់ឈាមក្រហម និង ប្លាកែត។ ឈាមសមានតួនាទីសំខាន់ជួយការពាររាងកាយ ប្រយុទ្ធប្រឆាំងជំងឺ ការរលាក និងការឆ្លងមេរោគផ្សេងៗ ព្រោះវាជាផ្នែកមួយនៃប្រព័ន្ធការពារមិនអាចខ្វះបាន។ ដូច្នេះការកើនឡើងបរិមាណគ្រាប់ឈាមស អាចមកពីកត្តាមួយចំនួន។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! Neutrophilia leukocytosis៖ គឺការកើនឡើងគ្រាប់ឈាមសដើម្បីប្រឆាំងទៅនឹងការរលាក និង ការខូចខាតជាលិកាក្នុងរាងកាយ។ Lymphocytosis៖ ការកើនឡើងឈាមសដើម្បីការពារ ប្រព័ន្ធទឹករងៃក្នុងរាងកាយ។ Monocytosis៖ ការកើនឡើងឈាមសដើម្បីជួយពង្រឹងទៅប្រព័ន្ធការពារ កុំឲ្យឆ្លងពពួកបាក់តេរី និងមេរោគ។ Eosinophilia៖ ការកើនឡើងឈាមសប្រឆាំងទៅនឹងការរលាក ការឆ្លងមេរោគ និងភាពមិនប្រក្រតីនៃការប្រព័ន្ធការពារ។ Basophilia៖ ការកើនឡើងគ្រាប់ឈាមស ដើម្បីប្រឆាំងទៅនឹងការឆ្លងពពួកប៉ារ៉ាសិត និងប្រឆាំងការអាលែកហ្ស៊ី។ ការកើនឡើងគ្រាប់ឈាមសក្នុងរាងកាយ មិនមែនគ្មានមូលហេតុនោះទេ ព្រោះវាអាចបញ្ជាក់បានថា ក្នុងរាងកាយរបស់យើងកំពុងតែមានបញ្ហាអ្វីមួយកើតឡើង តួយ៉ាងដូចជាការឆ្លងមេរោគ ការឆ្លងបាក់តេរី ការរងរបួស ការអាលែកហ្ស៊ី ឬមានជំងឹផ្សេងមកបៀតបៀនសុខភាពរបស់យើង។ លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម មានប្រសាសន៍ថាពេលចំនួនគ្រាប់ឈាមសឡើងត្រឹម២០ពាន់ គឺដោយសារតែមានមេរោគ ឬបាក់តេរី ចូលឈ្លានពានខ្លួនយើង ហើយខួរឆ្អឹងក៏ផលិតគ្រាប់ឈាមសច្រើន ដើម្បីទប់ទល់ជាមួយនឹងពពួកបាក់តេរី និងមេរោគទាំងនោះ។ ផ្ទុយទៅវិញ បើឈាមសឡើងច្រើនលើសពី១០០ពាន់ គឺជាសញ្ញាកើតជំងឺមហារីកឈាមហើយ។ កត្ដាសំខាន់ៗដែលបណ្ដាលឲ្យកើនបរិមាណគ្រាប់ឈាមស […]