ជំងឺឈាម

ចំណេះដឹងទូទៅ

ជំងឺឈាម

បែកញើសច្រើន និងចេញរោគសញ្ញា៤នេះទៀត អាចជាការបង្ករោគក្នុងឈាម

ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​​របស់​យើង​ឆ្លង​មេរោគ​ប្រភេទ​ណា​មួយ ហើយ​រាលដាល​ពាសពេញ​រាងកាយ ព្រម​ទាំង​​បង្កើន​ហានិភ័យ​នៃ​ការ​ខូច​សរីរាង្គ។ ស្ថានភាព​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ដែល​​យើង​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ ដើម្បី​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មួយ​នេះ គ្នា​យើង​គួរ​តែ​យកចិត្ត​ទុក​ដាក់​លើ​រោគសញ្ញា​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា យើង​កំពុង​តែ​មាន​ការ​បង្ក​រោគ​ក្នុង​ឈាម។ រោគសញ្ញា​ទាំង៥​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម ១. ពិបាក​ដកដង្ហើម អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយ​រោគសញ្ញា​មួយ​ដែល​អាច​កើត​មាន​នោះ គឺ​ការ​ពិបាក​ដកដង្ហើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ស្រៀវស្រាញ ជាមួយ​គ្នា​នេះ​ដែរ ការ​ឆ្លង​មេរោគ​ក្នុង​ឈាម​ អាច​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​របស់​យើង​ក្នុង​ពេល​តែ​មួយ​ ហើយ​អ្នក​ជំងឺ​ អាច​នឹង​​មាន​រោគសញ្ញា​ស្រៀវស្រាញ​​ក្នុង​ចំណោម​រោគសញ្ញា​ផ្សេង​ទៀត។ ៣. បែក​ញើស​ច្រើន​ជ្រុល ចំណែក​ឯ​ការ​បែក​ញើស​ច្រើន​ជ្រុល​ ក៏​ជា​រោគសញ្ញា​មួយ​ដែល​អ្នក​ជំងឺ​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ដូច​គ្នា។ [embed-health-tool-bmr] ៤. ធីងធោង ការ​បង្ក​រោគ​ដោយ​បាក់តេរី អាច​នាំ​ឲ្យ​កើត​មាន​ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ ពីព្រោះ​វា​អាច​ឆ្លង​ទៅ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​ ដោយ​បង្កើត​ជាសង្វាក់ប្រតិកម្ម​ ។ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​អារម្មណ៍​ធីងធោង នោះ​ក៏​អាច​ជា​រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​ដែរ។ ៥. នោម​ឈឺ ទន្ទឹម​នឹង​នេះ​ដែរ រោគសញ្ញា​មួយ​ចំនួន​​ក៏​អាច​លេច​ឡើង ​​ អាស្រ័យ​ទៅ​តាម​​ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​ដែល​បង្ក​ទៅ​ជា​ការ​ឆ្លង​មេរោគ​ក្នុង​ឈាម។ តួ​យ៉ាង​ដូចជា​ អាការៈ​នោម​ឈឺ ដែល​កើត​ចេញ​ពី​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?

ស្វែងរក ជំងឺឈាម

ជំងឺអេម៉ូហ្វីលៀ

មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក

ជំងឺ​ឈាម​ក្រ​កក(Hemophilia) ជា​ជំងឺ​ដ៏​កម្រ​ ដែល​ឈាម​នៅន្លែង​​មាន​របួសមិន​ងាយ​នឹង​កក ដោយ​សារ​តែប្រូតេអ៊ីន​ជួយ​ឲ្យ​ឈាម​កក​មាន​មិន​គ្រប់​គ្រាន់​​ ​។ បើ​សិន​ជា​យើង​មាន​ជំងឺ ឈាម​ក្រកក ពេល​មាន​របួសយើង​នឹងហូរ​ឈាម​យូរ​ជាង​​អ្នក​ដែល​មិន​មាន​ជំងឺ​នេះ​។​ បើ​យើងមាន​របួស​តូច​តាច​មិន​ជា​បញ្ហា​នោះទេ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​គឺ​​ពេល​យើង​មាន​ជំងឺ​នេះ​ធ្ងន់​ធ្ងរ អាច​មាន​ការ​ហូរ​ឈាម​ផ្នែក​ខាង​ក្នុង​រាង​កាយ ជា​ពិសេស​នៅ​ត្រង់សាច់​ដុំ សន្លាក់ ត្រគាក និង​ជង្គង់។ ការ​ហូរ​ឈាម​​ក្នុង​រាង​កាយ​អាច​បំផ្លាញ​សរីរាង្គ ​និង​ជាលិកា ដែល​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង។ ជំងឺ​នេះ​ភាគ​ច្រើន​ប៉ះ​ពាល់​ដល់បុរស​ស្ទើរ​ទាំង​ស្រុង និង​កម្រ​កើត​មាន​លើ​ស្ត្រី។ ១.រោគ​សញ្ញា រោគ​សញ្ញា​នៃ​ជំងឺ​នេះ ការ​ហូរ​ឈាម​ខាង​ក្រៅ​យូរ ឬ​មាន​ស្នាម​ជាំ​បន្ទាប់​ពី​មាន​របួស​តិច​តួច ឬ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់។ រោគ​សញ្ញា​អាច​ប្រែ​ប្រួល​អាស្រ័យ​លើ ជំងឺ​មាន​ទម្រង់​ស្រាល មធ្យម ឬ​ធ្ងន់ធ្ងរ​ដោយ៖ ហូរ​ឈាម​ច្រើន​ក្រោយ​ត្រូវ​របួស ឬ​មុត ឬ​ក្រោយ​វះកាត់ ឬ​ព្យាបាល​ធ្មេញ​ លេច​ចេញ​ស្នាម​ជាំ​លើ​ស្បែក ហូរឈាម​ខុស​ធម្មតា​ក្រោយ​ចាក់វ៉ាក់សាំង​រួច ឈឺចាប់ ហើម ឬ​តឹង​នៅ​ត្រង់​សន្លាក់​ ឈាម​ក្នុង​ទឹក​នោម ឬ​លាមក​ ឈាម​ច្រមុះ​ដោយ​មិន​ដឹង​មូល​ហេតុ គ្នា​យើង​ដែល​មាន​ជំងឺ​នេះ​អាច​មាន​ការ​ហូរ​ឈាម​ពី​ខាង​ក្នុង​រាង​កាយ ប៉ុន្តែ​ភាគ​ច្រើន​កើត​ឡើង​នៅ សាច់​ដុំ និង​សន្លាក់ ដូច​ជា កែង​ដៃ ជង្គង់ ត្រគាក ស្មា និង ​ក​ជើង។ គ្នា​យើង​ខ្លះ​អាច​នឹង​មិន​មាន​ការ​ឈឺ​ពេល​ដំបូង ប៉ុន្តែ​ប្រសិន​បើ​ការ​ហូរ​ឈាម​នៅ​តែ​បន្ត​ហូរ ​សន្លាក់​អាច​ឡើង ក្ដៅ ហើម និង​ឈឺ ​នៅ​ពេល​ដែល​ធ្វើ​ចលនា។ ចំពោះ​ជំងឺ​នេះ​អាច​និង​មាន​បញ្ហា​ធ្ងន់ធ្ងរ ប្រសិន​បើ​គ្នា​យើង​មាន​ការ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល។ ធ្វើ​ការ​ជួប​ជា​មួយ​គ្រូ​ពេទ្យ​ប្រសិន​បើ​គ្នា​យើង​មាន​សញ្ញា​ដូច​ខាង​ក្រោម ៖ មាន​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ ងងុយ​គេង​ខុស​ធម្មតា ឈឺ​ក្បាល​មិន​បាត់ ហូរ​ឈាម​មិន​ឈប់​ មាន​បញ្ហា​ភ្នែក ក្អួត ប្រកាច់ សន្លាក់​ហើម​​មិន​​បាត់​ ពិបាក​បត់​បែន​​ ២.តើ​យើង​អាច​ការពារ​ជំងឺ​នេះ​បាន​ទេ? គ្នា​យើង​អាច​នឹង​ពិបាក​ក្នុង​ការ​ការពារ​ជំងឺ​នេះ […]


ជំងឺឈាមផ្សេងទៀត

ឧស្សាហ៍ឡើងជាំ ឬអុជក្រហមលើស្បែក អាចជាសញ្ញាបញ្ហាគ្រាប់ឈាម

គ្នា​យើង​មួយ​ចំនួន​ធំ ពេល​ឃើញ​មាន​រោគ​សញ្ញា​ចម្លែក​ដូច​ជា​ជាំ ឬ​ឡើង​កន្ទួល​លើ​ស្បែក​២-៣​កន្លែង មិន​សូវ​ជា​ខ្វល់​ខ្វាយ​រក​មូល​ហេតុ​បង្ក​ប៉ុន្មាន ភាគ​ច្រើន​គិត​ថា វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង។ ផ្ទុយ​ទៅ​វិញ ការ​ប្រែ​ប្រួល​លើ​ស្បែក​យើង​ដោយ​ខ្លួន​ឯង​អាច​ជា​សញ្ញា​របស់​បញ្ហា​សុខភាព​ណា​មួយ​ដូច​ជា បញ្ហា​គ្រាប់​ឈាម​ជា​ដើម។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់សរសៃឈាមអនឡាញ​ យោង​តាម​ការ​ផ្សាយ​របស់​មន្ទីរពេទ្យ​ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​ខាង​វេជ្ជសាស្ត្រ​អះ​អាង​ថា អាការៈ​បែប​នេះ​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​បញ្ហា​គ្រាប់​ឈាម ហើយ​ជំងឺ​គ្រាប់​ឈាម​ទាំង​នេះ អាច​បណ្ដាល​មក​ពី​វិបត្តិ​កំណក​ឈាម ឬ​គ្រាប់​បា្លកែត​ថយ​ចុះ​ខ្លាំង​ខុស​ប្រក្រតី។ មូលហេតុ​បញ្ហា​គ្រាប់​ឈាម ២ ធំៗ បណ្ដាល​ឲ្យ​ឡើង​ជាំ ឬ​អុជៗ ១. ការ​ផលិត​គ្រាប់​ឈាម​ប្លាកែត​ថយ​ចុះ កង្វះ​ជីវជាតិ B12 ផឹក​ស្រា​លើស​ចំណុះ និង​រយៈ​ពេល​យូរ ជំងឺ​ឆ្លង​ខ្លះ​បណ្ដាល​មក​ពី​វីរុស (ឧទាហរណ៍ ជំងឺ​ផ្ដាសាយ ជំងឺ​គ្រុន​ឈាម ជាដើម។) ជំងឺ​មហារីក​ឈាម ២. ការ​បំផ្លាញ​ប្លាកែត​ក្នុង​សរសៃ​ឈាម អ្នក​ជំងឺ​មាន​អង្គ​បដិបក្ខ​ប្រឆាំង​នឹង​ប្លាកែត ប្រើប្រាស់​ថ្នាំ​ផ្សះ​ច្រើន ស្ត្រី​មាន​ផ្ទៃ​ពោះ​ខ្លះ ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ធ្វើការ​ខុស​ប្រក្រតី លក្ខណៈ​ជា​ប្រព័ន្ធ ក្រៅ​ពី​ឡើង​ជាំ និង​អុជ​ក្រហម​ដូច​មូស​ខាំ​ដោយ​គ្មាន​មួល​ហេតុ​ច្បាស់​លាស់ រោគ​សញ្ញា​ប៉ុន្មាន​ខាង​ក្រោម​ជា​រោគ​សញ្ញា​រួម​ផ្សំ​គ្នា​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដូច​ជា៖ ស្នាម​ជាំ​ពេល​ប៉ះពាល់​តិច​តួច ឬ​ក្រោយ​ពេល​ចាក់ថ្នាំ អាច​ចេញ​ឈាម​តាម​ជើង​ធ្មេញ​ដោយ​ឯក​ឯង ឬ​ពេល​ដុស​ធ្មេញ ចំពោះ​ស្ត្រី មាន​រដូវ​មក​ច្រើន និង​ក្នុង​រយៈ​ពេល​វែង​ខុស​ធម្មតា អាច​មាន​លាមក​ពណ៌​ខ្មៅ​ ឬ​ទឹក​នោម​មាន​ឈាម (សញ្ញា​ធ្ងន់​ធ្ងរ) ក្នុង​ករណី​គ្នា​យើង​ចេះ​តែ​ឡើង​អុជៗ​លើ​ស្បែក ឬ​ឡើង​ជាំ​ដោយ​មិន​មាន​មូលហេតុ​ញឹក​ញាប់ ​គួរ​ទៅ​ជួប​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​រក​មួល​ហេតុ និង​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ ដើម្បី​ការពារ​សុខភាព​ពី​ការ​កើត​ជំងឺ​ធ្ងន់ធ្ងរ។


ជំងឺឈាមផ្សេងទៀត

មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ?

កូនកណ្តុរ ឬក្រពេញទឹករងៃគឺជាក្រពេញតូចប៉ុនគ្រាប់សណ្តែក ហើយក្រពេញ​នេះមាន​ពាសពេញ​រាងកាយ​របស់មនុស្ស​យើង។ នៅពេលដែលប្រព័ន្ធការពាររាង​កាយ​ក្មេងៗមិន​អាចទប់ទល់​នឹង​ការឆ្លងមេរោគពីខាងក្រៅ កូនកណ្តុរអាចចាប់បាក់តេរី វីរុស ឬកោសិកាមិនប្រក្រតីទាំងនោះទុក ដែលជាហេតុបណ្តាល​ឱ្យ​ហើមកូនកណ្តុរ ។ តើក្មេងៗហើមកូនកណ្តុរដោយសារមូលហេតុអ្វីខ្លះ? ជាធម្មតាកូនកណ្តុរនឹងហើមនៅជិតកន្លែងដែលមានការបង្ករោគ។ ឧទាហរណ៍ ទារកដែល​មាន​មេរោគ​លើស្បែកក្បាលអាចហើមកូនកណ្តុរនៅខាងក្រោយក។ អូនតូចដែល​ហើមកូនកណ្តុរ​នៅ​ជុំវិញ​ថ្គាមអាចជាសញ្ញានៃការឆ្លងមេរោគនៅក្នុងធ្មេញ ឬមាត់។ ក្មេងៗហើម​កូនកណ្តុរ​អាច​បណ្តាល​មក​ពី៖ ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ ដូចជា គ្រុនផ្តាសាយ ការឆ្លងបាក់តេរីដូចជា រលាកបំពង់ក ឬការឆ្លងមេរោគក្នុងត្រចៀក ការឆ្លងវីរុសដូចជា​ ជំងឺ mononucleosis អុតស្វាយ ឬកញ្រ្ជិល ជំងឺកម្រមួយចំនួនដែលប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ មហារីក តែកម្រណាស់ ចង់ស្វែងយល់ពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ ជាទូទៅគ្រូពេទ្យនឹងព្យាបាលការហើមកូនកណ្តុរតាមប្រភេទជំងឺ ឬការបង្ករោគ។ កូនកណ្តុរនឹង​វិល​ត្រឡប់មកទំហំធម្មតាវិញ បន្ទាប់ពីជាពីជំងឺ ឬការបង្ក​រោគណាមួយ។ យ៉ាងណាមិញ​គ្រូពេទ្យនឹង​ធ្វើ​ការ​ពិនិត្យឱ្យអូនតូចបន្ថែម​ទៀត ប្រសិនបើ៖ កូនកណ្តុរហើមធំជាង ២,៥ សង់ទីម៉ែត្រ បន្ទាប់ពីការព្យាបាលហើយ អូនតូចនៅតែហើមកូនកណ្តុរ កូនកណ្តុរដែលហើមឡើងរឹង គ្មានការឈឺចាប់ និងស្ថិតជាប់នៅមួយកន្លែង ស្រកទម្ងន់ដោយគ្មានមូលហេតុ ឬបែកញើសពេលយប់ ហើមកូនកណ្តុរពេញរាងកាយ ប្រសិនបើអូនតូចមានរបួស ប៉ាម៉ាក់អាចការពារអូនតូចមិនឱ្យហើម​កូនកណ្តុរដោយ​សម្អាតរបួស​របស់​អូនតូចឱ្យបានត្រឹមត្រូវ និងត្រូវឱ្យអូនតូច​ញុំា​ថ្នាំ​ផ្សះតាម​វេជ្ជបញ្ជា​ ប្រសិនបើរបួសនោះធ្ងន់ធ្ងរ និងមានការអនុញ្ញាតិពីគ្រូពេទ្យ។


ជំងឺស្លេកស្លាំង

អាហារ​​ល្អៗ ជួយការពារ​បញ្ហា​ខ្វះ​ជាតិ​ដែក

ជាតិដែក ជា​រ៉ែ​សំខាន់​មួយ​ប្រភេទ​មាន​ក្នុង​របបអាហារ សម្រាប់​ទ្រទ្រង់​រាង​កាយ។ ក្នុង​ករណី​រាង​កាយ​មិន​អាច​ស្រូប​យក​ជាតិ​ដែក​ពី​អាហារ​​បាន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​កង្វះជាតិ​ដែក នាំ​ឲ្យ​រាង​កាយ​ប្រែ​ជា​ស្លេកស្លាំង។ កង្វះ​ជាតិ​ដែក​អាច​ធ្វើ​ឲ្យ​កោសិកា​ឈាម​ក្រហម​មិន​អាច​ផលិត​អុកស៊ីសែន​បាន​គ្រប់​គ្រាន់​សម្រេច​បំពេញ​តម្រូវ​ការ​រាង​កាយ​ដែរ​។​ ជាតិ​ដែក​គឺ​ជា​សារធាតុ​ដែល​សំខាន់​នៅ​ក្នុង​របប​អាហារ​ដែល​រាង​កាយ​របស់​យើង​មិន​អាច​បង្កើត​បាន​ដោយ​ខ្លួន​ឯង​ទេ។ ប្រសិន​បើ​រាង​កាយ​របស់​យើង​ស្រូប​យក​ជាតិ​ដែក​មិន​គ្រប់​គ្រាន់​វា​អាច​និង​ធ្វើ​ឲ្យ​មាន​បញ្ហា​​កង្វះ​ជាតិ​ដែក។ នៅ​ពេល​ដែល​យើង​កង្វះ​ជាតិ​ដែក​ក្នុង​ខ្លួន​នោះ​យើង​អាច​និង​ចេញ​រោគ​សញ្ញា ស្លេក​ស្លាំង​​វា​បង្ហាញ​ថា​នៅ​ក្នុង​រាង​កាយ​របស់​យើង​មាន​កម្រិត​ជាតិ​ដែក​ទាប​ដែល​អាច​ធ្វើ​ឲ្យ​កោសិកា​ឈាម​ក្រហម​មិន​អាច​បង្កើត​អុកស៊ីហ្សែន​បាន​គ្រប់​គ្រាន់។ ១.រោគ​សញ្ញា​កង្វះ​ជាតិ​ដែក អស់​កម្លាំង ស្បែក​និង​ក្រចក​ដៃ​ឡើង​ស្លេក ខ្សោយ វិលមុខ ឈឺក្បាល រលាក​មាត់ ២.ប្រភព​​ជាតិ​ដែក រាង​កាយ​របស់​យើង​ស្រូប​យក​ជាតិ​ដែក​ពី​ប្រភព​សាច់​សត្វ​ច្រើន​ជាង​ពីរ​ទៅ​បី​ដង​ពី​បន្លែ។ ប្រភព​សាច់​សត្វ​ដែល​មាន​ជាតិ​ដែក​ល្អ​បំផុត​មាន៖ សាច់​គោ​គ្មាន​ខ្លាញ់ អយស្ទ័រ សាច់​មាន់ មាន់​តួកគី បន្លែ​ជា​ប្រភព​នៃ​ជាតិ​ដែក​ សណ្ដែក តៅហ៊ូ ដំឡូង​ដុត គ្រាប់​ស្វាយ​ចន្ទី បន្លែ​ស្លឹក​បៃតង​ នំប៉័ង ​និង​គ្រាប់​ធញ្ញជាតិ ៣.អ្នក​ណាខ្លះ​អាច​មាន​ហានិភ័យនេះ? អ្នក​ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​​កង្វះ​ជាតិ​ដែក​មាន៖ ស្ត្រី​មាន​ផ្ទៃ​ពោះ ៖ បរិមាណ​ឈាម​របស់​ស្រ្តី​មាន​ផ្ទៃ​ពោះ​កើន​ឡើង នាំឲ្យ​តម្រូវ​ការ​ជាតិ​ដែក​​កើន​ឡើង​ដែរ ដើម្បី​ដឹក​នាំ​អុក​ស៊ីសែន​ទៅ​ចិញ្ចេឹម​កូន​ក្នុង​ផ្ទៃ និង​សរីរាង្គ​បន្តពូជ។ ម៉ាក់ៗ​បារម្ភ​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក​ពេល​មាន​ផ្ទៃ​ពោះ​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​អាច​ទទួល​បាន​ការណែនាំពី​ប្រភព​ជាតិដែរ​ក្រៅពី​អាហារ​។ កុមារ​តូច ៖ ទារក​អាច​មាន​ជាតិ​ដែក​គ្រប់​គ្រាន់​ក្នុង​រយៈ​ពេល ៦ខែ​ដំបូង​បន្ទាប់ពី​សម្រាល​។ បន្ទាប់​ពី​៦ ខែ​ តម្រូវ​ការ​ជាតិ​ដែក​របស់ក្មេង​​កើន​ឡើង។ ទឹក​ដោះ​ម្ដាយ​គឺ​ជា​ប្រភព​ជាតិ​ដែក​អាច​ផ្គត់​ផ្គង់​ដល់​ទារក ឬ​ម្សៅ​ទឹក​ដោះសត្វ​មាន​បន្ថែម​ជាតិ​ដែក​។ ទឹក​ដោះ​គោ ​​មាន​​ប្រភព​ជាតិ​ដែកទាប​​ កុមារ​អាច​នឹង​ស្លេកស្លាំង​ប្រសិន​បើ​​ញាំ​ទឹក​ដោះ​គោ​ច្រើន​ មិន​សូវ​ញ៉ាំអាហារ បន្លែ ផ្លែ​ឈើ ឬសាច់។ ស្ត្រី​ក្នុង​វ័យ​បន្តពូជ៖ ស្ត្រី​ក្នុងវ័យបន្តពូជ​មាន​រដូវ​ច្រើន​ពេក​ក៏​អាច​វិវដ្ត​ទៅ​ជា​កង្វះ​ជាតិ​ដែក។ ៤.វិធីរ​ការពារបញ្ហា​កង្វះ​ជាតិ​ដែក ការ​ញាំ​របប​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​គឺ​ជា​វីធីការពារ​ល្អ​បំផុត​មួយ​ចំពោះ​បញ្ហា​​កង្វះ​ជាតិ​​ដែក។ ដូច្នេះ​យើង​គួរ​តែ​បញ្ចូល​បន្លែ​ដែល​មាន​ជាតិ​ដែក​ និង​វីតាមីន C ចូល​ទៅ​ក្នុង​របប​អាហារ។ ប្រសិន​បើ​យើងសង្ស័យ​ថា​មាន​​បញ្ហា​កង្វះ​ជាតិ​ដែក ​គួរ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​។ គ្រូ​ពេទ្យ​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ពី​ស្ថាន​ភាព​ជាតិ​ដែក​ក្នុង​ខ្លួន​យើង​ និង​កំណត់​ទម្រង់​នៃ​ការ​ព្យាបាល​ដោយ​រួម​បញ្ចូល​ទាំង​ការ​ផ្លាស់​ប្ដូរ​របប​អាហារ​ ឬ​ការ​ញាំ​ជា​ថ្នាំ​គ្រាប់ជាតិ​ដែក​។


ជំងឺឈាមផ្សេងទៀត

ឧស្សាហ៍មានអាការៈហត់ អាច​ជា​សញ្ញា​នៃ​ការ​កក​ឈាម​​ក្នុង​រាងកាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណើរ​​ការ​ធ្វើ​ឲ្យ​មាន​ឈាម​កក​មាន​ភាព​ចាំបាច់​​ណាស់​ដើម្បី​​បញ្ចៀស​ការ​ហូរ​ឈាម​ច្រើន​​ជ្រុល​​ នៅ​ពេល​ដែល​យើង​មាន​របួស ឬ​រលាត់​ស្បែក​។ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​មាន​កំណក​ឈាម​នៅ​ទីតាំង​ផ្សេង​​ទៀត​នៅ​ក្នុង​រាងកាយ ជា​ពិសេស​នៅ​ក្នុង​សរសៃ​ឈាម​ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​យើងទៅ​វិញ​​។ ជាក់​ស្ដែង កំណក​ឈាម​នៅ​ក្នុង​សរសៃ​​​​ឈាម​វ៉ែន​ ឬ​សរសៃ​ឈាម​ក្រហម​ ​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ការ​ស្ទះ​សរសៃ​ឈាម​សួត គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ ជាទូទៅ កំណក​ឈាម​ដែល​មិន​ផ្លាស់ទី មិន​បង្ក​ជា​គ្រោះថ្នាក់​ឡើយ​ ប៉ុន្តែ​ប្រសិនបើ​វា​ធ្វើ​ដំណើរ​ទៅ​កាន់​បេះដូង ខួរ​ក្បាល​ និង​សួត​ វា​អាច​រារាំង​​លំហូរ​ឈាម​ទៅ​កាន់​សរីរាង្គ​ទាំង​នោះ​។ ​​​​​​កំណក​ឈាម​កើត​ឡើង​ដោយ​សារ​អ្វី​? កំណក​ឈាម​​កើត​ឡើង​នៅ​ពេល​ដែល​ផ្នែក​ខ្លះ​នៃ​ឈាម​​ឡើង​ក្រាស់​ ហើយ​ប្រែប្រួល​ពី​រាវ​ទៅ​ខាប់​អន្ធិល​​ ឬ​ពាក់​កណ្ដាល​រឹង។ កត្តា​ជាច្រើន​ ដែល​អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​កំណក​ឈាម​ រួម​មាន​៖ ចរន្ត​ឈាម​ខ្សោយ​ ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​ អង្គុយ​ ឬ​គេង​យូរ​ពេក​ ជក់​បារី​ ជំងឺ​បេះដូង​ សម្ពាធ​ឈាម​ខ្ពស់​ កូលេស្តេរ៉ូល​ខ្ពស់​ របួស​ធ្ងន់ធ្ងរ​ មាន​ផ្ទៃពោះ​ ធាត់​ជ្រុល ​ប្រភេទ​មហារីក​ជាក់លាក់​ (មហារីក​លំពែង សួត ឬ​ជំងឺ​មហារីក​ដែល​ទាក់ទង​នឹង​ឈាម​)។ ​សញ្ញា​បញ្ជាក់​ថា​មាន​កំណក​ឈាម​នៅ​ក្នុង​រាងកាយ​ កំណក​ឈាម​អាច​កកើត​ឡើង​នៅ​ក្នុង​សរសៃ​ឈាម​​វ៉ែន​ ឬ​សរសៃ​ឈាម​ក្រហម​។ កំណក​ឈាម​នៅ​ក្នុង​សរសៃ​ឈាម​អាច​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ ចំណែក​ឯ​ការ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ ជា​ប្រភេទ​កំណក​ឈាម​ធ្ងន់ធ្ងរ​បំផុត​ ហើយ​វា​​កើត​ឡើង​ជា​ទូទៅ​នៅ​ជើង​ម្ខាង​។ ​កំណក​ឈាម​ក៏​អាច​កើត​ឡើង​នៅ​ក្នុង​ដៃ អាង​ត្រគាក​ សួត ឬ​សូម្បី​តែ​ខួរ​ក្បាល​។ គ្នា​យើង​អាច​សង្កេត​មើល​សញ្ញា​ព្រមាន​​ ដែល​បញ្ជាក់​ថា​យើង​មាន​កំណក​ឈាម​ដូច​ខាង​ក្រោម​។ ១. កំណក​ឈាម​ក្នុង​ជើង ឬ​ដៃ​ កំណក​ឈាម​កើត​ឡើង​ភាគ​ច្រើន​នៅ​ជើង​ផ្នែក​ខាង​ក្រោម​ ហើយ​វា​​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ដូចជា​ ហើម​ ឈឺ​ចាប់​ មាន​អារម្មណ៍​ក្ដៅ​ភាយ​​ៗ និង​ស្នាម​ក្រហម​នៅ​បរិវេណ​ដែល​មាន​បញ្ហា​។ ​២. កំណក​ឈាម​ក្នុង​បេះដូង​ ​​បេះដូង​ជា​ទីតាំង​ដែល​​មិន​សូវ​មាន​កំណក​ឈាម​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​មាន​កំណក​ឈាម​ក្នុង​បេះដូង វា​អាច​បណ្ដាល​ឲ្យ​គាំង​បេះដូង​បាន​។ ក្នុង​ករណី​ដែល​យើង​មាន​កំណក​ឈាម​នៅ​ក្នុង​បេះដូង យើង​អាច​មាន​អាការៈ​ឈឺ​ទ្រូង វិល​មុខ​ និង​អាការៈ […]


ជំងឺស្លេកស្លាំង

ចំណុចគួរប្រយ័ត្ន លើអ្នកជំងឺ​ស្លេក​ស្លាំង​ដោយសារ​បែក​គ្រាប់​ឈាម​ក្រហម

ជំងឺ​ស្លេក​ស្លាំង​ដោយសារ​បែក​គ្រាប់​ឈាម​ក្រហម ជា​​ជំងឺ​ឈាម​មួយ​ប្រភេទ កើត​ឡើង​ដោយ​សារ​តែ​គ្រាប់​ឈាម​ក្រហម​ត្រូវ​ខូច​ខាត​លឿន​​ជាង​អាយុ​របស់​វា​។ គ្រាប់​ឈាម​ក្រហម​មាន​តួនាទី​នាំ​យក​អុកស៊ីសែន​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ ហើយ​នៅ​ពេល​ដែល​គ្រាប់​ឈាម​ក្រហម​មាន​តិច​ជា​ង​ចំ​នួន​ធម្មតា នោះ​យើង​នឹង​មាន​ជំងឺ​ស្លេក​ស្លាំង​​។​ ពេល​យើង​មាន​ជំងឺ​ស្លេក​ស្លាំង ​ឈាម​មិន​អាច​នាំ​យក​អុកស៊ីសែន​គ្រប់​គ្រាន់​​ទៅ​កាន់​ជាលិកា និង​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ​បាន​ទ​។ គ្មាន​អុកស៊ីសែន រាង​កាយ​មិន​អាច​ដំណើរ​ការ​បាន​ល្អ ដូច​ប្រក្រតី​នោះ​ដែរ​​។ មូល​ហេតុ​អ្វី​នាំ​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយសារ​បែក​គ្រាប់​ឈាម​ក្រហម? ១. មូល​ហេតុ​បង្ក​ មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​បែក​គ្រាប់​ឈាម​ក្រហម មាន​ពីរ​សំខាន់​៖ ដំណ​ពូជ ជំងឺ​នេះ​អាច​​ជា​ជំងឺ​ដំណ​ពូជ ដោយ​ម្ដាយ​​ឬ​ឪ​ពុក​បាន​បន្ត​ហ្សែន​​​មាន​ជំងឺ​នេះ​មក​កាន់​កូន​ៗ។ មូល​ហេតុ​ទូទៅ​ចំនួន​ពីរ​បង្ក​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​នេះ គឺ​ការ​ស្លេក​ស្លាំង​កើត​ពី​កោសិកាឈាម​ក្រហម​រាង​ដូច​កណ្ដៀវ (sickle cell anemia) និង​ជំងឺ thalassemia ។ ​បញ្ហា​សុខ​ភាព​ទាំង​ពីរ​យ៉ាង​នេះ ធ្វើ​ឲ្យ​ការ​ផលិត​កោសិកា​ឈាម​ក្រហម​មាន​អាយុ​ខ្លី​ជាង​ធម្មតា​។ បង្ក​ដោយ​ជំងឺ​ផ្សេងៗ​ ការ​ស្លេក​ស្លាំង​បែប​នេះ​​មិន​មាន​ជា​ជំងឺ​ដំណ​ពូជ​ទេ បាន​ន័យ​ថា​តាំង​ពី​កើត​មក​​រាង​កាយ​យើង​ផលិត​កោសិកា​ឈាម​ក្រហម​ធម្មតា ប៉ុន្តែ​នៅ​ពេល​មួយ​កោសិកា​នេះ​ក៏​រង​ការ​ខូច​ខាត​។ ការណ៍​នេះ​អាច​កើត​ឡើង​ដោយ​៖ ការ​ឆ្លង​រោគ​ណាមួយ អាច​ជា​វីរុស ឬ​បាក់តេរី ការ​ប្រើ​ប្រាស់​ថ្នាំ​ជាក់​លាក់​មួយ​ចំនួន​ ជំងឺ​មហារីក​ឈាម ​ជំងឺ​ប្រព័ន្ធភាព​ស៊ាំ​ខុស​ប្រក្រតី ដូច​ជា​ជំងឺ​ឡុយពុស​(lupus) ឬ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ជា​ដើម​។ មាន​ដុំ​សាច់​ អណ្ដើក​រីកធំ ​​ដំណើរការប្រឹសបេះដូង ដែល​អាច​ធ្វើ​ឲ្យ​កោសិកា​ឈាម​ក្រហម​បែក​​ពេល​ចេញ​ពី​បេះ​ដូង​ ប្រតិកម្ម​ធ្ងន់​ធ្ងរ​ពេល​បញ្ចូល​ឈាម ជំងឺ​ស្លេក​ស្លាំង​ដោយសារ​បែក​គ្រាប់​ឈាម​ក្រហម​ដែល​បង្ក​ឡើង​ដោយ​បញ្ហា​សុខ​ភាព ពេល​ខ្លះ​កើត​ឡើង​ក្នុង​រយៈពេល​ខ្លី តែ​ពេល​ខ្លះ​អាច​ជា​បញ្ហា​រ៉ាំរ៉ៃ ដែល​បាត់​ហើយ កើត​វិញ ជា​បន្ត​បន្ទាប់​។ ២. អ្នកមាន​ជំងឺ​ប្រភេទ​នេះ​គួរ​ប្រុង​ប្រយ័ត្ន​បែប​ណា? ​បើ​យើង​ជា​មនុស្ស​មាន​ជំងឺ​បែប​​នេះ​ជា​ការ​ល្អ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​វិធី​កាត់​បន្ថយ​ហានិភ័យ​នាំ​ឲ្យ​បែក​គ្រាប់​ឈាម​ក្រហម​ និង​ការ​ឆ្លង​រោគ​ផ្សេង​ៗ​។ ឧទាហរណ៍​ដូច​ជា​រដូវ​ត្រជាក់ អាច​ធ្វើ​ឲ្យ​យើង​ងាយ​ផ្ដាសាយ នាំ​ឲ្យ​បញ្ហា​បែក​គ្រាប់​ឈាម​ក្រហម​កើត​ឡើង​បាន​ដែរ​។ ដូច​នេះ យើង​ត្រូវ​ការពារ​ខ្លួន​កុំ​ឲ្យ​កើត​ជំងឺ​ផ្ដាសាយ​។ តិចនិក​ការ​ពារ​ខ្លួន​កុំ​ឲ្យ​ងាយ​ឆ្លង​រោគ​៖ នៅ​ឲ្យ​ឆ្ងាយ​​​ពី​អ្នក​មាន​ជំងឺ​ ចៀស​វាង​កន្លែង​ណា​មាន​មនុស្ស​ច្រើន​ លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ កុំ​ញ៉ាំ​អាហារ​ឆៅ ដុស​សម្អាត​ធ្មេញ​ឲ្យ​បាន​ទៀង​ទាត់ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្ដាសាយ​។ ៣. រោគ​សញ្ញា​ មនុស្ស​ម្នាក់​ៗ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ៗ​គ្នា​។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ដែល​អាច​កើត​មាន​​ចំពោះ​អ្នក​មាន​ជំងឺ​ស្លេកស្លាំង​ដោយ​បែក​គ្រាប់​ឈាម​ក្រហម៖ ស្បែក​មាន​សភាព​ស្លេក​ កើត​លឿង​​លើ​ស្បែក ភ្នែក មាត់​ ទឹកនោម​ពណ៌​ក្រមៅ ក្ដៅ​ខ្លួន វិលមុខ វង្វេង​វង្វាន់​ មិន​អាច​ធ្វើ​ចលនា​បាន​ស្រួល រីក​អណ្ដើក និង​ថ្លើម​ ​បេះ​ដូង​លោត​ញាប់ បេះដូង​លោត​មាន​ឮ​សំឡេង រោគ​សញ្ញា​ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះ​អាច​ដូច​ទៅ​នឹង​រោគ​សញ្ញា​នៃ​ជំងឺ​ឈាម​ផ្សេង​ទៀត ឬ​បញ្ហា​​សុខភាព​ផ្សេង​ដែរ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បើ​មាន​រោគ​សញ្ញា​សង្ស័យ​ណា​មួយ​។


ជំងឺឈាមផ្សេងទៀត

ចេញ​រោគ​សញ្ញាទាំងនេះ អាចជាជំងឺរលាកសរសៃឈាម

ជំងឺ​រលាក​សរសៃ​ឈាម​ បង្ក​ឲ្យ​សរសៃ​ឈាម​ដែល​រលាក​រីក​ធំ​ ហើយ​ជា​លទ្ធ​ផល​​អាច​កម្រិត​ដល់​​លំហូរ​ឈាម​ក្នុង​រាង​កាយ​។ ការ​កម្រិត​លំហូរ​ឈាម​ក្នុង​រាង​កាយ​ អាច​ធ្វើ​ឲ្យ​ខូច​ខាត​​សរីរាង្គ​​ ដែល​កើត​មាន​បញ្ហា​នេះ​។ ជំងឺ​រលាក​សរសៃឈាម​​អាច​​ប៉ះ​ពាល់​ដល់​សរីរាង្គ​តែ​មួយ ឬ​ច្រើន​កន្លែង​លើ​រាង​កាយ និង​អាច​ជា​បញ្ហា​សុខភាព​រយៈ​ពេល​ខ្លី និង​វែង​ផង​ដែរ​។ មូលហេតុ​នាំ​ឲ្យ​មាន​ជំងឺ​រលាក​សរសៃ​ឈាម យន្ត​ការ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​នេះ​នៅ​មិន​ដឹង​ច្បាស់​នៅ​ឡើយ​។ យ៉ាងណា មាន​ហេតុ​ផល​​​​ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​អាលែកហ្ស៊ី ឬ​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ទៀត អាច​​នាំ​ឲ្យ​កើត​ជំងឺ​នេះ។ ដូច​គ្នា​ដែរ ការ​ឆ្លង​រោគ​អាច​រំញោច​ឲ្យ​មានការ​ឆ្លើយ​តប​ខ្លាំង​ពី​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​នាំ​ឲ្យ​មាន​ការ​ខូច​ខាត​ដល់​សរសៃឈាម​។ បញ្ហា​សុខ​ភាព​នេះ​ អាច​មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ ដូច​ជា​ជំងឺ​ឡុយពុស​​(lupus) ឬ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ ផង​ដែរ​។ រោគ​សញ្ញា​ទូទៅ​​ជំងឺ​រលាក​សរសៃឈាម​រួម​មាន៖ ឈឺក្បាល ក្ដៅ​ខ្លួន មាន​អារម្មណ៍​ហត់នឿយ​ខ្លាំង​ ស្រក​ទម្ងន់​ រោគ​សញ្ញា​មួយ​ចំនួន​ទៀត អាច​កើត​មាន​អាស្រ័យ​លើ​ទីតាំង​ដែល​កើត​មាន​បញ្ហា​រលាក​សរសៃឈាម​នេះ។ ប្រព័ន្ធ​រំលាយអាហារ៖ បើ​សិន​ជា​ប្រព័ន្ធ​រំលាយអាហារ​រង​ផល​ប៉ះពាល់​ យើង​អាច​នឹង​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​ក្រោយ​ពី​ញ៉ាំ​បាយ​ភ្លាម​ៗ។ ដូច​គ្នា​ដែរ យើង​ក៏​អាច​មាន​ដំបៅ ហើយ​ជា​លទ្ធផល អាច​មាន​ឈាម​ក្នុង​លាមក​ទៀត​ផង​។ ត្រចៀក​៖ ត្រចៀក​ដែល​មាន​បញ្ហា​រលាក​សរសៃឈាម អាច​ធ្វើ​ឲ្យ​យើង​វិល​មុខ ឬ​អាច​ឈាន​ដល់​បាត់បង់​ការ​ស្ដាប់​ ។ ភ្នែក​៖ ជំងឺ​រលាក​សរសៃ​ឈាម​នេះ​អា​ច​កើត​មាន​នៅ​ភ្នែក​ដែរ ដែល​ធ្វើ​ឲ្យ​ភ្នែក​ឡើង​ក្រហម ឬ​រមាស់។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ ភ្នែក​ដែល​មាន​ជំងឺ​នេះ​អាច​មើល​មិន​ឃើញ​​ក្នុង​រយៈពេល​ណា​មួយ ឬ​ពិការ​ភ្នែក​ម្ខាង ឬ​ទាំង​ពីរ​ក៏​មាន​។ ដៃ និង​ជើង៖ ជំងឺ​រលាក​សរសៃ​ឈាម​ប្រភេទ​ខ្លះ​អាច​ធ្វើ​ឲ្យ​ស្ពឹក ឬ​ខ្សោយ​ នៅ​លើ​ដៃ ឬ​ជើង​ម្ខាង​។ បញ្ហា​នេះ អាច​ធ្វើ​ឲ្យ​បាត​ដៃ ឬ​បាត​ជើង​ឡើង​ហើម​ដែរ​។ សួត៖ សួត​កើត​មាន​ជំងឺ​រលាក​សរសៃ​ឈាម អាច​ធ្វើ​ឲ្យ​យើង​ឆាប់​ហត់ ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លះ​អាច​បង្ក​ឲ្យ​មាន​ក្អក​ឈាម​ទៀត​ផង​​។ ស្បែក៖ ជំងឺ​រលាក​សរសៃ​កើត​លើ​ស្បែក អាច​បង្ក​ឲ្យ​ចេញ​ឈាម​នៅ​ក្រោម​ស្បែក ដែល​អាច​បង្ក​ឲ្យ​លេច​ចេញ​​ស្នាម​ក្រហម​លើ​ស្បែក​។ ផល​វិបាក ជំងឺ​រលាក​សរសៃឈាម​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ។ សរសៃឈាម​ខ្សោយ​អាច​បង្ក​ឲ្យ​​ទៅ​ជា​ជំងឺ​ប៉ោង​សរសៃឈាម​ក្រហម ដែល​អាច​នាំ​ឲ្យ​សរសៃ​ឈាម​បែក […]


ជំងឺវិបត្តិគ្រាប់ឈាមស

មូលហេតុ​អ្វី​បណ្ដាលឲ្យ​​គ្រាប់​ឈាម​ស​ធ្លាក់​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាប់​ឈាម​ស​ធ្លាក់​ចុះ​ សំដៅ​ទៅ​លើ​ការ​​ធ្លាក់​ចុះ​នៃ​កោសិកា​ឈាម​ស​ក្នុង​ឈាម​។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​​ជាក់លាក់​ ការ​ព្យាបាល​ជំងឺ​មហារីក​ ឬ​បញ្ហា​ហ្សែន​មួយ​ចំនួន​។ សម្រាប់​​មនុស្ស​ពេញ​វ័យ​​មាន​កោសិកា​ឈាម​ស​​ធម្មតា គឺ​នៅ​​ចន្លោះ​ពី​៤ ៥០០​ដល់​១១ ០០០​ ក្នុង​​ឈាម​មួយ​មិល្លីម៉ែត្រ​គូប​។ ចំនួន​នេះ​ខ្ពស់​ជាង​​បន្តិច​ចំពោះ​កុមារ​។ មូលហេតុ​​​ដែល​គ្រាប់​ឈាម​ស​ធ្លាក់​ចុះ​ ជាក់​ស្ដែង គ្រាប់​ឈាម​ស​ធ្លាក់​ចុះ​​ អាច​បណ្ដាល​ម​ក​ពី​ជំងឺ និង​​ការ​ប្រើប្រាស់​ថ្នាំ​ផ្សេង​ៗ​ ដូច​ខាង​ក្រោម​នេះ​។ ១. ​ខូច​ខួរ​ឆ្អឹង បញ្ហា​នេះ​កើត​ឡើង​បណ្ដាល​មក​ពី​ការ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​គីមី ឬ​ជាតិ​ពុល​ ការ​ព្យាបាល​​ជំងឺ​មហារីក​ដោយ​ប្រើ​គីមី ការ​ព្យាបាល​ដោយ​ប្រើប្រាស់​កាំរស្មី និង​ថ្នាំ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ការ​ផលិត​កោសិកា​ទាំង​អស់​នៃ​ខួរ​ឆ្អឹង​ធ្លាក់​ចុះ ជា​ហេតុ​នាំ​ឲ្យ​កោសិកា​ឈាម​ស​ធ្លាក់​​ចុះ និង​​កើត​ជំងឺ​ស្លេកស្លាំង​។ ២. ​ជំងឺ​ខួរ​ឆ្អឹង​ ក្នុង​លក្ខខណ្ឌ​នេះ ខួរ​ឆ្អឹង​មិន​ផលិត​កោសិកា​ឈាម​ស​គ្រប់គ្រាន់​ ឬ​​ផលិត​កោសិកា​​ឈាម​ស​ប្រភេទ​ណា​មួយ​ច្រើន​ជ្រុល​ ដែល​នាំ​ឲ្យ​ខ្វះ​កោសិកា​ឈាម​ស​ប្រភេទ​ដទៃ​ទៀត ហើយ​វា​បង្ក​ឡើង​ដោយ​ជំងឺ​​មហារីក​myelodysplastic syndrome ជំងឺ​មហារីក​គ្រាប់​ឈាម​ស  កង្វះ​វីតាមីន​B12 និង​ហ្វូឡេត​។ ​៣. ជំងឺ​មហារីក​​រាលដាល​ដល់​ខួរ​ឆ្អឹង​ ចំពោះ​ជំងឺ​មហារីក​ដែល​រាលដាល​ដល់​ខួរ​ឆ្អឹង​អាច​បង្ក​ជា​ជំងឺ​គ្រាប់​ឈាម​ស​ធ្លាក់​ចុះ  ដែល​ជា​ទូទៅ កើត​ឡើង​​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​មហារីក​កូន​កណ្ដុរ និង​ជំងឺ​មហារីក​ដទៃ​ទៀត​។ ៤. ជំងឺ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​មិន​ស្គាល់​កោសិកា​របស់​ខ្លួន​ និង​ចាប់ផ្ដើម​វាយ​ប្រហារ​ប្រឆាំង​នឹង​​កោសិកា​ទាំង​នោះ។ ក្នុង​ករណី​​ដែល​គ្រាប់​ឈាម​​ស​ធ្លាក់​ចុះ កោសិកា​ឈាម​ស​​ត្រូវ​បាន​​ចាត់​ទុក​ថា​ជា​វត្ថុ​ចម្លែក​ និង​ត្រូវ​បាន​វាយ​ប្រហារ​។ ៥. ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ ទន្ទឹម​នឹង​នេះ​ដែរ ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​​អាច​ធ្វើ​ឲ្យ​កោសិកា​ឈាម​ស​ក្នុង​រាងកាយ​ចុះ​ខ្សោយ និង​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​កោសិកា​ឈាម​ស​ធ្លាក់​ចុះ។ ៦. អណ្ដើក​រីក​ធំ នេះ​បណ្ដាល​មក​ពី​ការ​រីក​ធំ​នៃ​អណ្ដើក​ (សរីរាង្គ​ម្យ៉ាង​ក្នុង​ខ្លួន​) ដែល​បំផ្លាញ​កោសិកា​ឈាម​ ជា​ហេតុ​នាំ​ឲ្យ​គ្រាប់​ឈាម​​ស​ធ្លាក់​ចុះ ក៏​ដូចជា​កើត​ជំងឺ​ស្លេកស្លាំង​។ ៧. លក្ខខណ្ឌ​សុខភាព​ដទៃ​ទៀត​ ចំណែក​ឯ​លក្ខខណ្ឌ​សុខភាព​ដទៃ​ទៀត​អាច​បង្ក​ឲ្យ​មាន​បញញហា​នេះ មាន​ដូចជា​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ការ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ដោយ​សារ​ខួរ​ឆ្អឹង​ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ  ការ​ឆ្លង​ប៉ារ៉ាស៊ីត កង្វះ​វីតាមីន​ […]


ជំងឺឈាមផ្សេងទៀត

ដុំកំណកឈាម បង្កគ្រោះ​ថ្នាក់បែបណា? ការពារ​ម៉េច?

ដុំ​កំណក​ឈាម ជា​ការ​ប្រមូល​ផ្ដុំ​នៃ​ឈាម​ដែលមាន​សណ្ឋាន​ដូច​ជា​ជែល​នៅ​ក្នុង​សរសៃឈាម​វែន ឬ​អាក់ទែ ហើយ​ឈាម​ដែល​ធ្លាប់​តែ​រាវ ប្រែ​ទៅ​ជា​កក​ដុំៗ​។ ដុំកំណក​ឈាម​កើត​ឡើង​ជា​រឿង​ធម្មតា ប៉ុន្តែ​អ្វី​ដែល​មិន​ធម្ម​តា ពេល​វាកក​ជា​ដុំ​ ហើយមិន​រលាយ​ទៅ​វិញ​ដោយ​ខ្លួន​ឯង នោះ​នឹង​បង្ក​ជា​គ្រោះ​ថ្នាក់​។ ការ​ព្យាបាល​បញ្ហា​នេះ អាច​ប្រើ​ប្រាស់​ថ្នាំ ឬ​អាច​ឈាន​ដល់​វះ​កាត់​។​ តើ​អ្វី​ទៅ​ជា​ដុំ​កំណក​ឈាម? ការ​កក​ឈាម ​គឺ​ជា​បណ្ដុំ​ឈាម​ដែល​មាន​រាង​ដូច​ជែល​ដែល​បង្កើត​នៅ​ក្នុង​សរសៃ​វ៉ែន​ឬ​សរសៃ​ឈាម​ក្រហម​របស់​អ្នក​នៅ​ពេល​ដែល​ឈាម​ផ្លាស់​ប្ដូរ​ពី​រាវ​ទៅ​រឹង។ ការ​កក​ឈាម ​គឺ​ជា​មុខ​ងារ​ធម្មតា​ បញ្ឈប់​រាង​កាយ​របស់​អ្នក​ពី​ការ​ហូរ​ឈាម​ច្រើន​នៅ​ពេល​ដែល​អ្នក​មាន​របួស។ ជា​ធម្មតា​ឈាម​ចាប់​ផ្ដើម​កក​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​របួស​កើត​មាន​លើ​សរសៃឈាម​។ ជា​ដំបូង​ឈាម​នឹង​នៅ​មួយ​កន្លែង ហើយ​ផ្លាកែត និង​fibrin (ជាសារធាតុ​មាន​សណ្ឋាន​ជា​សរសៃ​រឹង) បាន​រួម​បញ្ចូល​គ្នា ដើម្បី​បញ្ឈប់ ឬ​បិទ​មុខ​របួស​។​ ក្នុង​ករណី​មាន​ដុំ​កំណក​ឈាម​នៅ​ក្នុង​សរសៃឈាម​នៅ​នឹង​មួយ​កន្លែង​​ ឬ​​​ធ្វើ​ចលនា ដែល​ការ​មាន​ចលនានេះ វា​រឹត​តែ​​បង្ក​ជាគ្រោះ​ថ្នាក់​ដល់​យើង​ថែម ទៀត​​។​ ដូច​នេះ ដោយ​ការ​កក​ឈាម​ដែល​កើត​ឡើង​នៅ​កន្លែង​ខ្លះ​ហើយ​មិន​រលាយ​ដោយ​ខ្លួន​ឯង​វា​អាច​និង​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យើង។ រោគសញ្ញា រោគ​សញ្ញា​នៃ​ការ​មាន​ដុំ​កំណក​ឈាម​ កើត​ឡើង​អាស្រ័យ​ទៅ​លើ​កន្លែង​ដែល​ដុំ​ឈាម​កក​ បាន​កើត​ឡើង​នៅ​ក្នុង​ខ្លួន​របស់យើង​។ចំពោះ​បញ្ហា​ខ្លះ​វា​អាច​នឹង​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់។ ការ​កក​ឈាម​អាច​កើត​ឡើង​នៅ​ក្នុង៖ ពោះ៖ កក​ឈាម​នៅ​ក្នុង​តំបន់​ក្បាល​ពោះ​អាច​បណ្ដាល​ឱ្យ​មាន​ការ​ឈឺ​ចាប់​ ឬ​ចង្អោរ​ និង​ការ​ក្អួត ដៃ​ឬ​ជើង៖ឈាម​កក​នៅ​ជើង ​ឬ​ដៃ​អាច​មាន​អារម្មណ៍​ឈឺ​ចាប់​ ឬ​ទន់​នៅ​ពេល​ប៉ះ។ ការ​ហើម​ឡើង​ក្រហម​ និង​ក្ដៅ​គឺ​ជា​សញ្ញា​ទូ​ទៅ​ផ្សេង​ទៀត​នៃ​ការ​កក​ឈាម ខួរក្បាល៖ ឈាម​កក​ក្នុង​ខួរ​ក្បាល (គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល) អាច​បណ្ដាល​ឱ្យ​មាន​រោគ​សញ្ញា​ជា​ច្រើន​អាស្រ័យ​ទៅ​លើ​ផ្នែក​ណា​មួយ​នៃ​ខួរ​ក្បាល​ដែល​ពួក​គេ​ប៉ះ​ពាល់។ ចំពោះ​បញ្ហា​​ទាំង​នេះ​អាច​ និង​បណ្ដាល​ឱ្យ​មាន​បញ្ហា​ក្នុង​ការ​និយាយ​ឬ ពិបាក​ក្នុង​ការ​មើល​ឬ​មិន​អាច​កម្រើក​ខ្លួន​ឬ​មួយ​ចំហៀង​ខ្លួន​ និង​ពេល​ខ្លះ​ប្រកាច់។ បេះដូង​ឬ​សួត៖ កំណក​ឈាម​នៅ​ក្នុង​បេះដូង​នឹង​បណ្ដាល​ឲ្យ​​មាន​រោគ​សញ្ញា​នៃ​ការ​គាំង​បេះដូង ​ដូច​ជា​ការ​ឈឺ​ទ្រូង […]


ជំងឺឈាមផ្សេងទៀត

ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន

ឈាម​មាន​នាទី​ដឹក​នាំ​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​ជាលិកា សរីរាង្គ​ទាំង​អស់ និង​កម្ចាត់​កាក​សំណល់​ចេញ​ពី​រាងកាយ​យើង។ ឈាម​ផ្សំ​ឡើង​ដោយ​សារធាតុ​ជា​ច្រើន​ដូចជា គ្រាប់​ឈាម​ក្រហម គ្រាប់​ឈាម​ស ប្លាកែត និង​ប្លាស្មា។ និយាយ​រួម រាងកាយ​យើង​មិន​អាច​ខ្វះ​ឈាម​បាន​ទេ តែ​បើ​យើង​ជួប​គ្រោះ​ថ្នាក់​បាត់បង់​ប៉ុន្មាន​លីត្រ​ទើប​អាច​ប៉ះពាល់​ជីវិត? យើង​ត្រូវ​ដឹង​ជា​មុន​ថា បរិមាណ​ឈាម​នៅ​ក្នុង​ខ្លួន​មនុស្ស ជា​ទូទៅ​ស្មើ​នឹង ៧%​ នៃ​ទម្ងន់​រាងកាយ ហើយ​វា​ក៏​អាស្រ័យ​ទៅ​លើ​ទម្ងន់ ភេទ និង​ទីតាំង​ដែល​យើង​រស់​នៅ។ ធម្មតា បរិមាណ​នៅ​ក្នុង​រាងកាយ​សម្រាប់​មនុស្ស​មាន៖ ទារក៖ ទារក​កើត​មក​មាន​សុខភាព​ល្អ មាន​បរិមាណ​ឈាម​ប្រមាណ ៧៥ មិល្លីលីត្រ/គីឡូក្រាម​នៃ​ទម្ងន់។ បើ​ទារក​មាន​ទម្ងន់ ៣​គីឡូក្រាម មាន​ន័យ​ថា រាងកាយ​អា​អូន​មាន​ឈាម​ប្រមាណ ២៧០​​ មិល្លីលីត្រ។ កុមារ៖ ចំពោះ​កុមារ​ដែល​មាន​ទម្ងន់ ៣៥-៣៦​ គីឡូក្រាម បរិមាណ​ឈាម​ក្នុង​ខ្លួន​អាច​មាន ២៦៥០ មិល្លីលីត្រ។ មនុស្ស​ពេញ​វ័យ៖ សម្រាប់​មនុស្ស​ពេញ​វ័យ​ទូទៅ ដែល​មាន​ទម្ងន់​ពី ៦៨-៨១ គីឡូក្រាម មាន​បរិមាណ​ឈាម​ប្រហែល ៤៥០០ មិល្លីលីត្រ (៤.៥ លីត្រ) ដល់ ៥៧០០ មិល្លីលីត្រ (៥.៧លីត្រ)។ ស្ត្រី​ពពោះ៖ ដើម្បី​ទ្រទ្រង់​ដល់​ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ ម៉ាក់​ៗ​មាន​ផ្ទៃ​ពោះ ជា​ទូទៅ​មាន​បរិមាណ​ពី ​៣០-៥០%​ ច្រើន​ជាង​ស្ត្រី​មិន​ពពោះ។ នេះ​មាន​ន័យ​ថា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស