ជំងឺឈាម

ចំណេះដឹងទូទៅ

ជំងឺឈាម

បែកញើសច្រើន និងចេញរោគសញ្ញា៤នេះទៀត អាចជាការបង្ករោគក្នុងឈាម

ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​​របស់​យើង​ឆ្លង​មេរោគ​ប្រភេទ​ណា​មួយ ហើយ​រាលដាល​ពាសពេញ​រាងកាយ ព្រម​ទាំង​​បង្កើន​ហានិភ័យ​នៃ​ការ​ខូច​សរីរាង្គ។ ស្ថានភាព​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ដែល​​យើង​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ ដើម្បី​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មួយ​នេះ គ្នា​យើង​គួរ​តែ​យកចិត្ត​ទុក​ដាក់​លើ​រោគសញ្ញា​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា យើង​កំពុង​តែ​មាន​ការ​បង្ក​រោគ​ក្នុង​ឈាម។ រោគសញ្ញា​ទាំង៥​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម ១. ពិបាក​ដកដង្ហើម អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយ​រោគសញ្ញា​មួយ​ដែល​អាច​កើត​មាន​នោះ គឺ​ការ​ពិបាក​ដកដង្ហើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ស្រៀវស្រាញ ជាមួយ​គ្នា​នេះ​ដែរ ការ​ឆ្លង​មេរោគ​ក្នុង​ឈាម​ អាច​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​របស់​យើង​ក្នុង​ពេល​តែ​មួយ​ ហើយ​អ្នក​ជំងឺ​ អាច​នឹង​​មាន​រោគសញ្ញា​ស្រៀវស្រាញ​​ក្នុង​ចំណោម​រោគសញ្ញា​ផ្សេង​ទៀត។ ៣. បែក​ញើស​ច្រើន​ជ្រុល ចំណែក​ឯ​ការ​បែក​ញើស​ច្រើន​ជ្រុល​ ក៏​ជា​រោគសញ្ញា​មួយ​ដែល​អ្នក​ជំងឺ​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ដូច​គ្នា។ [embed-health-tool-bmr] ៤. ធីងធោង ការ​បង្ក​រោគ​ដោយ​បាក់តេរី អាច​នាំ​ឲ្យ​កើត​មាន​ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ ពីព្រោះ​វា​អាច​ឆ្លង​ទៅ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​ ដោយ​បង្កើត​ជាសង្វាក់ប្រតិកម្ម​ ។ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​អារម្មណ៍​ធីងធោង នោះ​ក៏​អាច​ជា​រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​ដែរ។ ៥. នោម​ឈឺ ទន្ទឹម​នឹង​នេះ​ដែរ រោគសញ្ញា​មួយ​ចំនួន​​ក៏​អាច​លេច​ឡើង ​​ អាស្រ័យ​ទៅ​តាម​​ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​ដែល​បង្ក​ទៅ​ជា​ការ​ឆ្លង​មេរោគ​ក្នុង​ឈាម។ តួ​យ៉ាង​ដូចជា​ អាការៈ​នោម​ឈឺ ដែល​កើត​ចេញ​ពី​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?

ស្វែងរក ជំងឺឈាម

ជំងឺស្លេកស្លាំង

ចែកគ្នាដឹង! ខ្វះជាតិដែកធ្វើឲ្យប៉ះពាល់សុខភាព និងសម្រស់

មនុស្សភាគច្រើនគិតថា ការ​ខ្វះ​ជាតិ​ដែក ជារឿងសំខាន់​សម្រាប់តែ​អ្នក​មាន​ផ្ទៃពោះ តែ​ការពិត​ទៅ​មនុស្ស​ទូទៅ ក៏​ជា​បញ្ហា​ចោទ​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​បកស្រាយ​ថា អ្នក​ខ្វះ​ជាតិ​ដែក​មិន​ត្រឹមតែ​ប៉ះពាល់​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ សម្រស់​ក៏​ថមថយ​ទៅ​តាម​នោះ​ដែរ។ ១- ស្បែក​ស្លេកស្លាំង នៅ​ពេល​ខ្វះ​ជាតិ​ដែក ស្បែក​ប្រែ​ជា​ស្លេកស្លាំងខ្លាំង ព្រោះ​អេម៉ូក្លូប៊ីន​ផ្តល់​ឲ្យ​ស្បែក​ពណ៌ភ្លឺ​ថ្លា មាន​កម្រិត​ទាប​ជាង​មុន។ ប៉ុន្តែ​បើ​ស្បែក​យើង​បែប​នោះ​តាំងពី​ដើម​មក អាច​សង្កេត​មើល​ក្នុង​ភ្នែក ប្រសិនបើ​ខុស​ពី​ធម្មតា​នេះ​អាច​ជា​សញ្ញា​នៃ​កង្វះ​ជាតិ​ដែក។ ២- អណ្ដាត​បែក/ បបូរមាត់​ស្ងួត ប្រេះ បែក បើ​អណ្ដាត​មាន​សភាព​ហើម បែក​ដោយ​មាន​ភាព​ឈឺ​ចាប់ អាច​ជា​សញ្ញា​កង្វះ​ជាតិ​ដែក។ អ្នក​ខ្វះ​ជាតិ​ដែក​មិន​ត្រឹម​តែ​ធ្វើឲ្យ​ស្បែក​ស្លេក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើឲ្យ​បបូរ​មាត់​ស្ងួត ប្រេះ បែក ព្រម​ទាំង​ដំបៅ​នៅ​កៀន​បាត់ ក៏​ជា​សញ្ញា​ខ្វះ​ជាតិ​ដែក​ដែរ។ អត្ថបទពាក់ព័ន្ធ៖ សភាពស្បែកទាំង៨ នេះ បញ្ជាក់ថាសុខភាពកំពុងមាន​បញ្ហា​ រលាកស្បែក​ដោយពន្លឺព្រះអាទិត្យ ចេះវិធីនេះអាចជួយកែខៃបាន ស្ថានភាពស្បែក ​​៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួល​ថែទាំ ហេតុផលសំខាន់ ៣ យ៉ាង គ្រប់គ្នា​មិនគួរចូលគេងទាំងសក់នៅសើម នេះជាមូលហេតុ មុខឡើងក្រហមចេញសរសៃ ព្យាបាលធម្មតាមិនជាទេ ៣- ជើង​ធ្វើ​ចលនា​ដោយ​មិន​ដឹង​ខ្លួន នេះ​បណ្ដាល​មក​ពី​កង្វះ​ជាតិ​ដែក ដោយ​ធ្វើ​ឲ្យ​ជើង​ធ្វើ​ចលនា​ខ្លាំង​ៗ​ដោយ​មិន​បាន​ដឹង​ខ្លួន។ ភ្ញោច​ជើង​ដោយ​មិន​ចង់​ធ្វើ ហើយ​មាន​អារម្មណ៍​ដូច​មាន​អ្វី​វា​លើ​ជើង នាំ​ឲ្យ​ពិបាក​គេង។ ៤- ជ្រុះ​សក់ ការ​ជ្រុះ​សក់​បណ្ដាល​មកពី​កង្វះ​ជាតិ​ដែដែរ នៅ​ពេល​ដែល​ឫស​សក់​មិន​មាន​អុកស៊ីសែន​គ្រប់គ្រាន់ នឹង​ឈាន​ដល់​ដំណាក់កាល​ជ្រុះ​ហើយ​មិន​ដុះ​ឡើងវិញ។ […]


ជំងឺស្លេកស្លាំង

ញ៉ាំអាហារទាំងនេះ ជួយ​បង្កើន​គ្រាប់ឈាម​ក្រហម​បាន​

ប្រសិន​ជា​យើង​មាន​អារម្មណ៍​អស់​កម្លាំង​ល្ហិតល្ហៃ​ នេះ​អាច​ជា​រោគសញ្ញា​នៃការខ្វះគ្រាប់ឈាមក្រហមដែលកើត​ឡើង​ពេល​​កោសិកា​ឈាម​ក្រហម​ចុះទាប។ ក្នុង​ករណី​សង្ស័យ​ថា​គ្រាប់​ឈាម​ក្រហម​ថយ​ចុះ យើងត្រូវទៅពិគ្រោះជាមួយ​គ្រូពេទ្យ ព្រោះថា​ការថយចុះនេះអាច​បណ្ដាល​មកពី​យើងមាន​បញ្ហា​សុខភាព។ នៅពេលកោសិកាឈាមក្រហមថយចុះក្រៅពី​ទៅ​ពិភាក្សាជាមួយ​គ្រូពេទ្យ​ យើងអាចបង្កើនគ្រាប់ឈាមក្រហមបានតាមរយៈរបបអាហារទាំងនេះ។  ១. ជាតិដែក ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ដែក​អាច​បង្កើន​ការ​ផលិត​កោសិកា​ឈាម​ក្រហម​របស់​រាងកាយ។ អាហារ​សំបូរ​ជាតិ​ដែក​រួមមាន៖ សាច់សត្វ និង​សាច់​ត្រី គ្រឿង​ក្នុងសត្វ​ដូចជា​ក្រលៀន និង​ថ្លើម ផលិតផល​សណ្ដែក​សៀង​មាន​តៅហ៊ូ បន្លែ​ពណ៌បៃតង​ដូចជា​ស្ពៃពួយឡេង និង​kale ផ្លែឈើ​ក្រៀម​មាន​ផ្លែ​ព្រូន និង​ទំពាំងបាយជូរ​ក្រៀម ផ្កាខាត់ណាខៀវ ពពួក​សណ្ដែក​ពណ៌​បៃតង ស៊ុត។   ២. អាស៊ីតហ្វូលិក អាស៊ីត​ហ្វូលិក​គឺ​ជា​វីតាមីន B មួយ​ប្រភេទ​ដែល​យើង​គួរ​បន្ថែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ។ អាហារ​សំបូរ​ដោយ​អាស៊ីត​ហ្វូលិក (វីតាមីន B9)​មាន៖ សាច់​គោ ស្ពៃពួយឡេង បាយ សណ្ដែកដី សណ្ដែក​ក្រហម ផ្លែបឺរ សាលាដ។ ៣. ការ​ជួយ​រាងកាយ​ស្រូប​យក​ជាតិ​ដែក ការ​ជួយ​រាងកាយ​ក្នុង​ស្រូប​យក​ជាតិ​ដែក​គឺ​អាច​ជួយ​ដល់​ការ​ផលិត​កោសិកា​ឈាម​ក្រហម។ អាហារ​សំបូរ​ដោយ​វីតាមីន C ដូចជា​ពពួក​ផ្លែ​ក្រូច ស្ត្របឺរី និង​បន្លែ​ពណ៌​បៃតង​អាច​ជួយ​បង្កើន​បរិមាណ​ជាតិដែក​ដែល​រាងកាយ​ស្រូប​យក។ ក្រៅពី​វីតាមីន C វីតាមីន A និង​Beta-carotene ក៏​ជួយ​រាងកាយ​ឲ្យ​ស្រូប​យក​ជាតិ​ដែក​ដែរ។ អាហារ​ដែល​សំបូរ​ដោយ​វីតាមីន Aមាន សាច់ត្រី ថ្លើម ល្ពៅ និងដំឡូងជ្វា។ ចំណែក​ឯ​អាហារ​ដែល​មាន​ beta-carotene រួមមាន​បន្លែ​ដែល​មាន​ពណ៌​លឿង ក្រហម និង​ពណ៌ទឹកក្រូច​ដូចជា ការ៉ុត ដំឡូងជ្វា ល្ពៅ និង​ផ្លែ​ស្វាយជាដើម។ អត្ថបទពាក់ព័ន្ធ៖ ក្រោកអង្គុយ ឬគេងភ្លាម ចេះតែងងឹតមុខ បណ្តាលមកពីអី? ក្រៅពីក្រូច បន្លែ​ និងផ្លែឈើទាំងនេះក៏ជាប្រភពនៃវីតាមីន C ដែរ មានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក […]


ជំងឺស្លេកស្លាំង

គ្រាប់ឈាមសកើនឡើង អាចបណ្តាលមកពីមូលហេតុទាំងនេះ

មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ការ​កើន​ឡើង​នូវ​គ្រាប់​ឈាម​ស​ ឯ​គ្រាប់​ឈាម​ក្រហម​តិច មក​ពី​អ្នក​នោះ​កើត​ជំងឺ​មហារីក​ឈាម។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា បកស្រាយ​ការ​លើក​ឡើង​នេះ​ថា គ្រាប់​ឈាម​ស​ឡើង​ច្រើន អាចមក​ពី​កត្តា​ច្រើន​យ៉ាង មិន​មែនសុទ្ធតែកើត​ជំងឺ​មហារីក​ឈាម​នោះទេ។ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក និង​ឈាម រូប​នេះ​បាន​បន្ត​ថា ចំនួន​​គ្រាប់​ឈាម​ស​ឡើង​តិចតួច ត្រឹម២០ពាន់ មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ហើយ​ក៏​មិន​មែន​មាន​ន័យថា យើង​កើត​ជំងឺ​មហារីក​ឈាម​ដែរ។ ការ​កើត​ឡើង​បរិមាណ​គ្រាប់​ឈាម​ស​ពេល​នេះ ដោយសារ​តែ​មាន​មេរោគ ឬ​បាក់តេរី ចូល​ឈ្លាន​ពាន​ខ្លួន​យើង ហើយ​ខួរឆ្អឹង​យើង​ក៏​ផលិត​គ្រាប់​ឈាម​ស​ច្រើន ដើម្បី​ទប់ទល់​ជាមួយ​នឹង​ពពួកបាក់​តេរី និង​មេរោគ​ទាំង​នោះ។ [embed-health-tool-heart-rate] ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ឈា​មស​ដែល​កើន​ឡើង​ច្រើន​ខ្លាំង លើស​ពី​១០០ពាន់ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា យើង​កើត​ជំងឺ​មហារីក​ឈាម​ហើយ។  ពេល​មាន​ជំងឺ​មហារីក​ឈាម​ស មាន​ន័យ​ថា​ខួរ​ឆ្អឹង​មិន​អាច​បង្កើត​កោសិកា​ឈាម​ក្រហម​ និង​ប្លា​កែត​បាន​គ្រប់​គ្រាន់​ ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​រាង​កាយនោះឡើយ។ អត្ថបទពាក់ព័ន្ធ៖ មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម? ឥឡូវ​នេះ ​មាន​វិធី​​បម្លែង​ឈាម​គ្រប់ប្រភេទ ទៅ​ជា​ឈាម O បាន Blood Typing (​តេស្ត​ពិនិត្យ​ក្រុម​ឈាម) Hemochromatosis (​លើស​ជាតិ​ដែក​ក្នុង​ឈាម) ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ នៅអាមេរិកឥឡូវអាច​​លក់ថ្នាំព្យាបាល​មហារីកឈាមលើទីផ្សារបានហើយ “ពេល​ផលិត​មក គ្រាប់​ឈាម​ស​មាន​តួនាទី​ប្រឆាំង​ទប់ទល់​ជាមួយមេរោគ បាក់តេរី ប៉ុន្តែគ្រាប់ឈាមស ដែល​ខួរឆ្អឹង​ផលិត​ពេល​យើង​កើត​មហារីក​ឈាម គ្រាប់ឈាម​ស​នោះ​អត់បំពេញ​តួនាទី​សម្លាប់​មេរោគ​បាក់តេរី […]


ជំងឺស្លេកស្លាំង

ឮញឹកណាស់រឿងជំងឺឈាមស ស៊ីឈាមក្រហម តើការពិតយ៉ាងណា?

ជារឿយៗ យើង​តែង​តែ​ឮ​ពាក្យ “ឈាម​ស ស៊ី​ឈាម​ក្រហម” តើ​វា​​ជា​ប្រភេទ​ជំងឺឬ​យ៉ាង​ណា? ហេតុអី​បាន​ជា​គ្រាប់​ឈាម​ស ទៅ​ស៊ី​គ្រាប់​ឈាម​ក្រហម? លោក​សាស្ត្រាចារ្យ អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក បញ្ជាក់​ថា ឈាម​ដែល​យើង​បូម​មក​ឃើញ​ក្រហមៗ មិន​មែន​មាន​តែ​គ្រាប់​ឈាម​ក្រហមមួយ​មុខ​នោះ​ទេ តាម​ពិត​មាន​គ្រាប់​ឈាម ៣ ប្រភេទ ទី១ គឺ​គ្រាប់​ឈាម​ក្រហម​ដែល​មាន​បរិមាណ​ច្រើន​ជាង​គេ។ ទី២ គ្រាប់​ឈាម​ស និងទី៣ ជា​គ្រាប់​ឈាម​ពណ៌​លឿង​តូចៗ ​មាន​ឈ្មោះ​ថា ប្លាកែត។ លោក​វេជ្ជបណ្ឌិត​បាន​ប្រៀប​ធៀប​គ្រាប់​ឈាម​ស ទៅ​នឹង​ទាហាន ឬ​យោធា ដែល​មាន​តួនាទី​ប្រយុទ្ធប្រឆាំង និង​ទប់​ទល់​ជាមួយ​មេរោគ​ដែល​ចូល​ទៅ​ឈ្លាន​ពាន​ក្នុង​សរីរាង្គ​យើង បើសិន​ជា​គ្រាប់​ឈាម​ស ធ្វើ​សង្គ្រាម​ឈ្នះ មនុស្ស​យើង​មិន​កើត ឬ​ឆ្លង​ជំងឺ​នោះ​ទេ។ “ឧទាហរណ៍សាមញ្ញៗ​រឿង​វីរុស COVID-19 ហេតុអី​បាន​អ្នក​ឆ្លង​ខ្លះ​​ស្លាប់ អ្នក​ខ្លះ​មិន​ស្លាប់ អ្នក​អត់​ស្លាប់​ម៉ោ​ពី​ទាហាន​គេ​វា​ខ្លាំង ប្រព័ន្ធ​ការពារ​គេ​ខ្លាំង គេ​ទប់​ជាមួយ​វីរុស​ហ្នឹង​បាន ដល់​ពេល​មួយ​នេះ​គេ​ផលិត​អង់ទីករ​មក​សម្លាប់​អាវីរុស​នោះ​អស់ មក​ពី​ទាហាន​គេ​ខ្លាំង”។ សាស្ត្រាចារ្យ អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម លោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា ពន្យល់​ច្បាស់ៗថា គ្រាប់​ឈាម​ស មិន​ចេះ​ស៊ី​គ្រាប់​ឈាម​ក្រហម​នោះ​ទេ គ្រាប់​ឈាម​ស​ស៊ី​តែ​ពពួក​មេរោគ​ប៉ុណ្ណោះ។ ចំពោះ​ពាក្យ​ថា “គ្រាប់ឈាមស ស៊ីគ្រាប់ឈាមក្រហម” នោះ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ឈាម​រូប​នេះបញ្ជាក់ថា មិន​ដឹង​ពាក្យ​នេះ​មាន​ប្រភព​ចេញ​មក​ពី​អ្នក​ណា​នោះ​ទេ […]


ជំងឺឈាមផ្សេងទៀត

Uric Acid Blood Test (តេស្តអាស៊ីដអ៊ុយរិកក្នុងឈាម)

ចំណេះដឹងមូលដ្ឋាន១- តើការ​ធ្វើ​តេស្ត​អាស៊ីដ​អ៊ុយរិក​ជា​អ្វី ? ការ​ធ្វើ​តេស្ត​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម អាច​ឲ្យ​​​ដឹង​ពី​បរិមាណ​អាស៊ីដ​អ៊ុយរិក​ជាក់លាក់។​​ ចំណីអាហារ​ដែល​បរិភោគ​ និង​រំលាយ​ទៅ​វិញ​នឹង​បង្កើត​បាន​ជា​អាស៊ីដអ៊ុយរិក។ តម្រងនោម​ គឺជា​សរីរាង្គ​ដែល​ច្រោះ​អាស៊ីតអ៊ុយរិកចេញពី​រាង្គកាយ​តាម​ទឹកនោម​​ និង​មួយ​​ចំនួន​តូច​តាម​លាមក។ កម្រិត​អាស៊ីដ​អ៊ុយរិក​នៅ​ក្នុង​ឈាម​កើនឡើង​នៅពេល​តម្រងនោម​បាត់បង់​មុខងារ ឬ​ផលិត​វា​ច្រើន។ ប្រសិន​បើ​មនុស្ស​មាន​អាស៊ីដ​អ៊ុយរិក​នៅ​ក្នុង​រាង្គកាយ​ច្រើន វា​នឹង​ធ្វើ​ឲ្យអ្នក​នោះឈឺចាប់​​ដោយសារ​​ សារធាតុ​គ្រីស្តាល់​កកនៅ​ក្នុង​សន្លាក់​​​ដែល​ហៅថា​ជំងឺ​អាស៊ីដ​​​ក្នុង​សន្លាក់។ ប្រសិន​បើ​មិន​ព្យាបាលអាស៊ីដ​អ៊ុយរិក ​គ្រីស្តាល់​នឹង​កក​នៅ​ក្នុង​សន្លាក់​ និង​ជាលិកា​ក្បែរៗ ​ហើយ​នឹង​បង្កើត​ជា​កំពក​ឆ្អឹង។ ការ​កើន​ឡើង​កំរិត​អាស៊ីដអ៊ុយរិក​ខ្ពស់​អាច​បណ្តាល​ឲ្យ​មាន​គ្រួស​ក្នុង​តម្រងនោម ឬ​ខូច​តម្រងនោម។ ២- ហេតុអ្វី​ត្រូវ​តេស្ត​មើល​អាស៊ីដអ៊ុយរិក​ក្នុង​ឈាម? ប្រសិន​​​បើ​សង្ស័យ​ថា​មានកើន​ឡើង​អាស៊ីដអ៊ុយរិក​ ឬ​មាន​​ជំងឺអាស៊ីដ​​ក្នុង​សន្លាក់​វា​ជា​ការចាំបាច់​ ក្នុង​ការ​ធ្វើ​តេស្ត​​អាស៊ីដ​អ៊ុយរិក។ ចំពោះ​អ្នក​ជំងឺមហារីក​ដែល​ព្យាបាល​ដោយ​សារធាតុ​គីមី​ ឬ​​កាំរស្មី​​ គឺ​ត្រូវ​ត្រូតពិនិត្យ​​អាស៊ីដអ៊ុយរិក​ជា​ប្រចាំ។ តេស្ត​​អាស៊ីដអ៊ុយរិក​​ត្រូវ​ធ្វើ​នៅពេល​​អ្នក​ជំងឺ កើត​មានគ្រួស​ក្នុង​តម្រងនោម​ ឬអាស៊ីដ​ក្នុង​សន្លាក់​សារឡើង​វិញ​ ហើយនិង​ត្រូវ​តាមដាន​​ការ កកើត​នៃគ្រួស។ អ្វីដែលយើងគួរដឹងជាមុន៣- តើ​អ្វី​ដែល​គួរដឹង​​មុន​ពេល​ធ្វើ​តេស្ត​អាស៊ីដ​អ៊ុយរិក? ការ​​ធ្វើ​តេស្ត​អាស៊ីដអ៊ុយរិក​ក្នុង​ឈាម គឺជាវិធីដែលប្រាកដថាមាន​​អាស៊ីដ​ក្នុង​សន្លាក់​ឬអត់ ទោះបី​ជាកើន​ឡើង​អាស៊ីដអ៊ុយរិក​ និង​​មាន​ការឈឺចាប់​ក្នុង​សន្លាក់​ក៏ដោយ។ ​អាស៊ីដអ៊ុយរិក​ ​អាច​ពិនិត្យ​ក្នុង​ទឹកនោម។ ជាទូទៅ​​គ្រូពេទ្យ​ពិនិត្យ​ទឹកនោម​​ក្នុង​២៤ម៉ោង ​ដើម្បី​ដឹង​មូលហេតុ​នៃ ​ការ​ឡើង​ខ្ពស់​ដោយសារ​តែ​ការផលិត​​អាស៊ីដអ៊ុយរិក​ ឬ​ការបា​ត់បង់​​មុខងារ​តម្រងនោម​។ អាស៊ីដ​អ៊ុយរិក​​ក្នុង​​ឈាម​ប្រែប្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ហើយ​កម្រិត​វា​ខ្ពស់​នៅពេល​ព្រឹក និង​ទាបនៅពេល​​ល្ងាច។ ​អាស៊ីដអ៊ុយរិក​ក្នុង​ឈាម​ដែល​កើនឡើង​អំឡុង​​ពេល​មាន​ផ្ទៃពោះ​ ទោះបី​​ជា​ក្នុងកម្រិត​ធម្មតា​វា​អាច​គិត​ដល់​ជំងឺបំរុងក្រឡាភ្លើង​។ ត្រូវដឹងថាមានអ្វីកើតឡើងខ្លះ៤- តើ​គួរ​ត្រៀម​អ្វីខ្លះ​សម្រាប់​ការ​ធ្វើ​តេស្ត​អាស៊ីដអ៊ុយរិក​? លទ្ធផល​នៃ​​ការ​ធ្វើតេស្ត​អាច​ប្រែប្រួល​ដោយសារ​អាកុល ​ថ្នាំវីតាមីនC​ ឬ​ទឹកថ្នាំប្រើសំរាប់ការថត X-ray​ ដូចច្នេះគួរ ប្រាប់គ្រូពេទ្យ​ពីអ្វី​ដែល​អាច​ប៉ះពាល់​​ដល់​លទ្ធផល​។​ អ្នកមិន​ត្រូវ​ញ៉ាំអាហារ​មុនពេល​ធ្វើ​តេស្ត។ ៥- តើ​តេស្ត​អាស៊ីដអ៊ុយរិក​ធ្វើ​ដូចម្តេច​ខ្លះ? ការ​បូមឈាម​៖ ចង​​ខ្សែ​​នៅ​ដើមដៃ​ដើម្បី​បញ្ឈប់​លំហូរ​ឈាម​​ ធ្វើ​ឲ្យ​សរសៃរ​វែន​នៅ​ខាងក្រោម​រីកធំដើម្បី​ស្រួល​ចាក់​ម្ជុល ជូត​កន្លែង​ចាក់ម្ជុល​ជាមួយ​អាកុល ចាក់​ម្ជុល​ចូល​ក្នុង​សរសៃរ ​(វាអាចចាក់ច្រើនដង) ភ្ជាប់​បំពង់ទីប​នឹងម្ជុល​ដើម្បី​ដាក់​ឈាម ស្រាយ​ខ្សែរុំ​ពី​ដៃ​នៅពេល​បាន​ឈាម​ពេញ ទប់​​សំឡី​កន្លែង​ចាក់​ម្ជុល​ដើម្បី​ដក​ម្ជុល​ចេញ សង្កត់​កន្លែង​ចាក់​ហើយ​បិទ​បង់រុំ ៦- […]


ជំងឺស្លេកស្លាំង

អ្វីទៅជាជំងឺស្លេកស្លាំងកោសិកាឈាមក្រហមរាងកូចកណ្តៀវ?

និយមន័យ ១- អ្វី​ជា​ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ? ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ ជា​ប្រភេទ​ជំងឺ​ស្លេក​ស្លាំង​តំណ​ពូជ​ ​កើត​ឡើង​ដោយ​សារ​ខ្វះ​កោសិកា​ឈាម​ក្រហម​ល្អ​ៗ ​ដើម្បី​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​សារពាង្គកាយ។ ជា​ធម្មតា​កោសិកា​ឈាម​ក្រហម​មាន​រាង​មូល​ និង​ងាយ​ផ្លាស់​ទី​ក្នុង​សរសៃ​ឈាម​ ដើម្បី​នាំ​អុកស៊ីហ្សែន​ទៅ​ផ្គត់​ផ្គង់​រាង​កាយ​ ប៉ុន្ដែ​ពេល​យើង​​មាន​ជំងឺស្លេកស្លាំងមួយ​នេះ កោសិកាឈាមក្រហមនឹងប្រែ​រូប​រាង​ដូចជារាង​កណ្តៀវ និង​ទៅ​ជា​រួញ​ហើយ​ស្អិត។ រាង​មិនប្រក្រតី​របស់​កោសិកា​ឈាមទាំង​នេះ ​ធ្វើ​ឲ្យ​កោសិកា​ឈាម​ក្រហម​ពិបាក​ធ្វើ​ចលនា​ចូល​ក្នុង​សរសៃ​ឈាម​តូច​ៗ​ ​បណ្ដាល​ឲ្យ​ឈាម​​ហូរ​យឺត ​ឬ​លេង​ហូរ ​ធ្វើ​ឲ្យ​បាត់​បង់ការ​ដឹកនាំ​​អុកស៊ីហ្សែន​​ទៅ​ចិញ្ចឹម​រាងកាយ ហើយ​​ចុងបញ្ចប់ នឹង​​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ជាលិកា​ រួមនឹង​​សរីរាង្គ ​ដោយ​សារ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២- ជំងឺ​នេះ​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? ​គ្រួសារមាន​ហ្សែន​ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ ភាគ​ច្រើន​មាន​នៅ​តំបន់​អាហ្រិ្វក​ ឥណ្ឌា មេឌីទែរ៉ាណេ អារ៉ាប៊ីសាអូឌីត កោះ​កាតាការាបៀន អាមេរិក​ភាគ​កណ្ដាល​ និង​អាមេរិក​ភាគ​ខាង​ត្បូង​។ ពិសេស ជំងឺ​នេះ​ភាគ​ច្រើន ​កើត​ទៅ​លើ​ជនជាតិស្បែក​ខ្មៅ​។ [embed-health-tool-heart-rate] រោគ​សញ្ញា ៣- រោគសញ្ញាមាន​អ្វី​ខ្លះ? រោគសញ្ញាជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​កោសិកា​ឈាម​ក្រហម​រាង​ដូច​កណ្ដៀវ ជា​ទូទៅ​​មាន​៖ – ជំងឺ​ស្លេង​ស្លាំង​រ៉ាំរៃ​ – បេះដូង​លោត​ញាប់ ​- អស់​កម្លាំង – ហើម​ដៃ​ និង​ជើង​ដោយ​សារ​ស្ទះ​សរសៃ​ឈាម​ – កើត​លឿង​ ពិបាក​ធំ​ធាត់ – ឈឺ​ទ្រូង​ ពោះ​ សន្លាក់​ និង​ឆ្អឹង​ធ្ងន់​ធ្ងរ​ ​មាន​រយៈ​ពេល​ពី​ ៣-៤ ​ម៉ោង​ ទៅ​ ៣-៤ […]


ជំងឺស្លេកស្លាំង

Hemolytic Anemia (ជំងឺស្លេកស្លាំងព្រោះបែកគ្រាប់ឈាមក្រហម)

និយមន័យ១- អ្វីជាជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាមក្រហម? ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​បែក​គ្រាប់​ឈាមក្រហម សំដៅ​លើ​​ការ​បែក​គ្រាប់​ឈាម ដោយសារ​​ប្រព័ន្ធ​ការពាររាង​កាយ ទៅ​បំផ្លាញ​កោសិកា​គ្រាប់​ឈាម​ក្រហម​ខ្លួន​ឯង។ កត្តា​ពី​ខាង​ក្រៅ (Extrinsic) ​ដែល​ធ្វើឲ្យ​​អណ្តើកចាប់​យក​ និង​បំផ្លាញ​កោសិកា​គ្រាប់​ឈាម​ក្រហម​មាន​សុខ​ភាព​ល្អ ដោយ​កត្តាទាំង​នោះ​មាន​ដូច​ជា៖ – ឆ្លងរោគ – មានដុំ​សាច់ – ជំងឺ​​ប្រព័ន្ធ​ការពារ​ទៅ​បំផ្លាញ​ខ្លួន​ឯង – ផល​រំខាន​ដោយ​សារថ្នាំ – មហារីក​គ្រាប់​ឈាម​ស – មហារីក​កូន​កណ្តុរ កត្តា​ពី​ខាង​ក្នុង​ (Intrinsic) គឺ​ជា​តំណ​ពូជ ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​បែក​គ្រាប់​ឈាម​ក្រហម​ដូច​គ្នា ដែល​ជំងឺ​តំណពូជ អាច​មាន​ដូចជា ជំងឺស្លេក​ស្លាំង​ដោយ​សារ​គ្រាប់​ឈាម​ក្រហម​រាង​ដូច​កណ្តៀវ (Sickle cell anemia) ឬជំងឺតាលាសឺមៀ (Thalassemia)។ ២- ជំងឺនេះកើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? ជំងឺ​​គ្រាប់​ឈាម​ក្រហម​ប្រភេទ​នេះ​ ច្រើន​កើត​លើ​ជន​ជាតិ​អាមេរិក​ស្បែក​ខ្មៅ​ ជនជាតិ​អាស៊ី​ និង​អឺរ៉ុប​ស្បែក​ស ហើយ​​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ។ តែ​យើង​អាច​គ្រប់​គ្រង និង​កាត់​បន្ថយ​កត្តា​ប្រឈមបាន​។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ពត៌មាន​បន្ថែម។ រោគសញ្ញា៣‑ រោគសញ្ញាមានអ្វី​ខ្លះ? ដោយ​សារជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​បែក​គ្រាប់​ឈាម​ក្រហម បង្ក​ដោយ​​មូលហេតុ​ខុសៗ​គ្នា​ច្រើន ដូច​នេះ​គ្នា​យើង​មាន​ជំងឺ អាច​នឹង​មាន​រោគ​សញ្ញា​ខុសៗ។ តែ​ក៏​​មាន​រោគ​សញ្ញា​ប្រហាក់​ប្រហែល​គ្នា​មួយ​ចំនួន​ ដោយ​រោគ​សញ្ញា​ គឺ​ស្រដៀង​ជំងឺ​ស្លេក​ស្លាំង​ផ្សេងៗ​ទៀត​ដូច​ជា៖ – រោគ​សញ្ញា​ចម្បង៖ អស់​កម្លាំង ខ្សោយ​ ឬ​ធ្វើ​អ្វី​មិន​បាន​ច្រើន​ដូច​មុន ស្បែក​ស្លេក​ស្លាំង ក្តៅ​ខ្លួន វង្វេង​វង្វាន់ វិល​មុខ​ ឈឺ​ក្បាល។ – រោគ​សញ្ញា​កម្រ៖ ទឹក​នោម​ខ្មៅ​ ឬ​ពណ៌​ស្រអាប់​ខ្លាំង ភ្នែក​ និង​ស្បែក​ឡើង​លឿង បេះ​ដូង​មាន​សំឡេង​ខុស​ប្រក្រតី បេះដូង​លោត​ញាប់​ អណ្តើករីកធំ ថ្លើម​រីក​ធំ។ ជំងឺ​នេះ ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​បារម្ភពី​រោគសញ្ញា​ណា​មួយ​នោះ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។ ៤‑ ពេលណាត្រូវទៅជួបពេទ្យ? បើ​សិន​ជា​មាន​សញ្ញា​ណាមួយ​ ដូច​បាន​រៀប​រាប់​ខាង​លើ​ ឬ​មាន​សំណួរ​ពាក់​ព័ន្ធ​រោគសញ្ញា សូម​​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។ មូល​ហេតុបង្ក៥‑ មូលហេតុអ្វី​ខ្លះ​បង្ក​ជា​ជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាម? ខួរ​ឆ្អឹង​ខ្នង​ ជា​កន្លែង​ផលិត​គ្រាប់​ឈាម​គ្រប់​ប្រភេទ ​រួម​ទាំង​គ្រាប់​ឈាម​ក្រហម​ផង​ដែរ។ ជំងឺ​​ស្លេក​ស្លាំងដោយ​សារ​បែក​គ្រាប់​ឈាម ​កើត​មាន​ឡើង​ដោយ​សារ​ខួរ​ឆ្អឹង​ខ្នង មិន​អាច​ផលិត​គ្រាប់​ឈាមជំនួស​គ្រាប់​ឈាម​ក្រហម​ដែល​បែក​បាន។ មូល​ហេតុ​​ធ្វើ​ឲ្យបែក​គ្រាប់​ឈាម​រួម​មាន៖ – ជំងឺ​ប្រព័ន្ធ​ការពារ​ប្រឆាំង​ខ្លួន​ឯង ដោយ​​ទៅ​បំផ្លាញ​កោសិកា​ឈាម​ក្រហម ព្រោះ​យល់​ខុស​ថា​គ្រាប់​ឈាម​ក្រហម​ជា​មក​ពី​ខាង​ក្រៅ។ – ជំងឺ​តំណ​ពូជ […]


ជំងឺស្លេកស្លាំង

ខ្វះគ្រាប់ឈាមមានរោគសញ្ញាអីខ្លះ ហើយត្រូវធ្វើដូចម្តេច?

ខ្វះឈាម ឬ​កង្វះ​គ្រាប់​ឈាម​ក្រហម បណ្តាល​មក​ពី​ការ​ថយ​ចុះ​នៃ​ការ​ផលិត​គ្រាប់​ឈាមរបស់ខួរឆ្អឹង និង​ការ​កើន​ឡើង​ការ​បំផ្លាញ​គ្រាប់​ឈាម របប​អាហារ​មិន​សម្បូរជាតិ​ដែក វីតាមីន បេ ១២ ឬ​ហ្វូឡាត។ កង្វះ​គ្រាប់​ឈាម​ក្រហម ត្បិត​តែ​វា​មិន​មែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ក្តី តែ​យើង​មិន​ត្រូវ​បណ្តែត​បណ្តោយ​នោះ​ទេ ព្រោះ​អាច​មាន​បញ្ហា​សុខភាព បង្ក​ទៅ​ជា​ជំងឺ​ច្រើន​មុខ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- រោគ​សញ្ញា​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម រោគ​សញ្ញា​ដែល​ងាយ​កត់​សម្គាល់​បំផុត​ចំពោះ​អ្នក​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​នោះ​គឺ ស្លេកស្លាំង តែ​ទោះ​យ៉ាង​ណា​ជំងឺ​នេះ​នៅ​មាន​សញ្ញា​សម្គាល់​ជា​ច្រើន​ទៀត ដូច​ជា៖ – អស់កម្លាំង – ញ័រទ្រូង – ឈឺទ្រូង – ចង្វាក់​បេះដូង​ដើរ​មិន​ទៀង – ឆាប់​ហត់ ពិសេស​ពេល​កំពុង​ធ្វើការ – ឧស្សាហ៍​ក្តៅ​ខ្លួន – ត្រជាក់​ចុង​ដៃ​ចុង​ជើង – ឈឺក្បាល វិលមុខ – ជ្រុះ​សក់ – ឃ្លាន​អាហារ​ខុស​ធម្មតា។ អត្ថបទពាក់ព័ន្ធ៖  គេងលក់ស្កប់ស្កល់ជួយរាងកាយយើងបានច្រើនដល់ម្ល៉ឹង! ​ក្រោក​ពី​គេង​មាន​អារម្មណ៍​ថា​ខ្សោះៗ​ខ្លួន មកពី​បែប​នេះ​សោះ! ២- ខ្វះ​គ្រាប់​ឈាម​ក្រហម ធ្វើ​ដូច​ម្តេច? មូលហេតុ​នាំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម មក​ពី​កង្វះ​ជាតិ​​ដែក ដូច្នេះ​ការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ពិត​ជា​អាច​ជួយ​បំពេញ​កង្វះ​គ្រាប់​ឈាម ឬ​យ៉ាង​ណា? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា មិន​អ៊ីចឹង​ទាំង​អស់​នោះ​ទេ អ្នក​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ចាំបាច់​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ទើប​អាច​រក​រោគ​វិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ ព្យាបាល​ចំ​គោលដៅ។ ក្រៅ​ពី​ការ​ព្យាបាល​បំពេញ​គ្រាប់​ឈាម​ក្រហម ដើម្បី​បំបាត់​ភាព​ស្លេក​ស្លាំង គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ញ៉ាំ​អាហារ​មួយ​ចំនួន​ដែល​ជួយ​ប៉ូវ​​គ្រាប់​ឈាម មាន​ដូចជា ទឹកដោះគោ បន្លែ ផ្លែឈើ និងសាច់ ដែល​សម្បូរ​ជាតិ​ដែក។


ជំងឺឈាមផ្សេងទៀត

Blood Typing (​តេស្ត​ពិនិត្យ​ក្រុម​ឈាម)

និយមន័យ១- អ្វីទៅជាតេស្ត​ពិនិត្យក្រុមឈាម? តេស្ត​ពិនិត្យ​ក្រុមឈាម សំដៅ​លើ​ការ​​ពិនិត្យ​​​ប្រភេទ​ឈាម ដើម្បី​រក​ឃើញ​​អង់​ទី​ហ្សែន ABO និង​រ៉េស៊ីស នៅ​ក្នុង​ឈាម​ទាំង​អ្នក​ផ្តល់​ និង​អ្នក​ទទួល​ការ​ផ្តល់​ឈាម។ គេ​ធ្វើ​តេស្ត​មួយ​នេះ ក៏​ដើម្បី​ចង់​ដឹង​អំពី​ប្រភេទ​ឈាម​ ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​កូន​ក្មេង​ទើប​កើត​ផង​ដែរ។ នៅ​ក្នុង​អត្ថ​បទ​នេះ​ យើង​ក៏​មាន​និយាយ​អំពី​ក្រុម​ឈាម ABO រ៉េស៊ីស និង ប្រតិកម្ម​រក្រុម​ឈាម​នៅ​ខាង​ក្រោម​នេះ​ដែរ។ ប្រភេទ​​ឈាម គេ​បែង​ចែក​ក្រុម​ឈាម​ ដោយ​យោង​ទៅ​តាមវត្តមាន ឬ​អវត្តមាន​ របស់​អង់​ទី​ហ្សែន A និង B។ នៅ​តាម​សំបក​​គ្រាប់​ឈាម​ក្រហម​ ប្រភេទ​ឈាម A មាន​ផ្ទុក​អង់​ទី​ហ្សែន A និង​នៅ​ក្នុង​សំបក​​គ្រាប់​ឈាម​ប្រភេទ B មាន​ផ្ទុក​អង់​ទី​ហ្សែន B ហើយ​បើ​នៅ​ក្នុង​ប្រភេទ​ឈាម AB វិញ វា​មាន​ទាំង​អង់​ទី​ហ្សែន​ A និង B នៅ​លើ​សំបក​របស់​វា។ ប៉ុន្តែ​សម្រាប់​ប្រភេទ​ឈាម​ O គឺ​​មិន​មាន​អង់​ទីហ្សែន A ឬ B ​ឡើយ។ ជា​ទូទៅ​នៅ​ក្នុង​​សេរ៉ូម​​មនុស្ស​មាន​ផ្ទុក​អង់​ទី​ករ ​ត្រូវ​គ្នា​ជាមួយ​អង់​ទី​ហ្សែន មាន​នៅ​លើ​សំបក​គ្រាប់​ឈាម​ក្រហម មាន​​ន័យ​ថា អង់​ទី​ហ្សែន A (​ឈាម​ប្រភេទ A) […]


ជំងឺស្លេកស្លាំង

Vitamin B12 Deficiency Anemia (ជំងឺ​ស្លេក​ស្លាំង​ ដោយសារ​ខ្វះ​វីតាមីន​ B12)

និយមន័យ១- ​អ្វី​ទៅ​ជា​ជំងឺ​ស្លេក​ស្លាំង​ដោយ​ការ​ខ្វះ​វីតាមីន B12?​ ជំងឺ​នេះ គឺ​សំដៅ​នៅពេល​រាង​កាយ​យើង​ខ្វះ​វីតាមីន​ B12 ទើប​បណ្តាល​ឲ្យ​ស្លេក​ស្លាំង ដោយសារ​វីតាមីន B12 មាន​នាទី​ផលិត​គ្រាប់​ឈាម​ក្រហម ហេតុ​នេះ​បើ​យើង​​ខ្វះ​វីតាមីន B12 មាន​ន័យ​ថា​ រាងកាយ​មាន​អុកស៊ីហ្សែន និង​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់​ទេ ធ្វើ​ឲ្យយើងឆាប់​នឿយ​ហត់​ អស់​កម្លាំង។ លើស​ពី​នេះទៀត​ ក៏​បណ្តាល​ឲ្យ​ខូច​សរសៃ​ប្រសាទ​ ​អាច​​ប៉ះពាល់​ដល់​ការ​ចងចាំ និង​ការ​គិតផង​ដែរ។ ២- ​ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់​ប៉ុនណា?     ភាគ​ច្រើន​ជំងឺ​នេះ ​ច្រើន​កើត​មាន​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ ពិសេស​ចំពោះ​មនុស្ស​ចាស់។ យ៉ាង​ណា​មិញ យើង​នៅ​តែ​​អាច​គ្រប់គ្រង​ជំងឺនេះ​បាន​ ដោយ​កាត់​បន្ថយ​នូវ​កត្តា​ប្រឈម។ បើ​មាន​ចម្ងល់​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ រោគសញ្ញា៣- រោគ​សញ្ញា​ជំងឺឲមាន​អ្វីខ្លះ? ​បើ​យើង​​បាត់​បង់​វីតាមីន​ B12 ​ក្នុង​កម្រិត​តិច​តួច នោះ​នឹង​គ្មានលេច​​រោគ​សញ្ញា​អ្វី​ធ្ងន់​ធ្ងរទេ ខណៈ​រោគ​សញ្ញា​ជំងឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ភាព​ចាស់​ជរា​ដែរ។ ក្នុង​ករណី​ស្ថាន​ភាព​ជំងឺ​ធ្ងន់​ធ្ងរ​ជាង​មុន រោគ​សញ្ញា​អាច​នឹង​មាន​ដូច​ជា៖ – មាន​អារម្មណ៍​ខ្សោយ ហត់​ និង​ធេងធោង – ​ស្បែក​ស្លេក – ឈឺ​អណ្តាត ហើយ​ក្រហម ឬ​មាន​ហូរ​ឈាម​តាម​អញ្ចាញ – ឈឺ​ក្រពះ​ និង​ស្រក​គីឡូ – រាក ឬ​ទល់​លាមក ​បើ​កម្រិត​​វីតាមីន B12 ចុះ​ទាប​ក្នុង​រយៈពេល​យូរ ​អាច​ធ្វើ​ឲ្យ​សរសៃ​ប្រសាទ​ខូចខាត ក្នុង​​ករណី​នេះ​ អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា៖ – ស្ពឹកចុង​ដៃ​ ចុង​ជើង – បាត់​បង់​លំនឹង – ​បាក់​ទឹក​ចិត្ត – […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស