backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អ្វីទៅជាជំងឺស្លេកស្លាំងកោសិកាឈាមក្រហមរាងកូចកណ្តៀវ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Prem Satya · កែ Aug 05, 2022

អ្វីទៅជាជំងឺស្លេកស្លាំងកោសិកាឈាមក្រហមរាងកូចកណ្តៀវ?

និយមន័យ

១- អ្វី​ជា​ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ?

ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ ជា​ប្រភេទ​ជំងឺ​ស្លេក​ស្លាំង​តំណ​ពូជ​ ​កើត​ឡើង​ដោយ​សារ​ខ្វះ​កោសិកា​ឈាម​ក្រហម​ល្អ​ៗ ​ដើម្បី​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​សារពាង្គកាយ។ ជា​ធម្មតា​កោសិកា​ឈាម​ក្រហម​មាន​រាង​មូល​ និង​ងាយ​ផ្លាស់​ទី​ក្នុង​សរសៃ​ឈាម​ ដើម្បី​នាំ​អុកស៊ីហ្សែន​ទៅ​ផ្គត់​ផ្គង់​រាង​កាយ​ ប៉ុន្ដែ​ពេល​យើង​​មាន​ជំងឺស្លេកស្លាំងមួយ​នេះ កោសិកាឈាមក្រហមនឹងប្រែ​រូប​រាង​ដូចជារាង​កណ្តៀវ និង​ទៅ​ជា​រួញ​ហើយ​ស្អិត។ រាង​មិនប្រក្រតី​របស់​កោសិកា​ឈាមទាំង​នេះ ​ធ្វើ​ឲ្យ​កោសិកា​ឈាម​ក្រហម​ពិបាក​ធ្វើ​ចលនា​ចូល​ក្នុង​សរសៃ​ឈាម​តូច​ៗ​ ​បណ្ដាល​ឲ្យ​ឈាម​​ហូរ​យឺត ​ឬ​លេង​ហូរ ​ធ្វើ​ឲ្យ​បាត់​បង់ការ​ដឹកនាំ​​អុកស៊ីហ្សែន​​ទៅ​ចិញ្ចឹម​រាងកាយ ហើយ​​ចុងបញ្ចប់ នឹង​​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ជាលិកា​ រួមនឹង​​សរីរាង្គ ​ដោយ​សារ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

២- ជំងឺ​នេះ​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ?

​គ្រួសារមាន​ហ្សែន​ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ ភាគ​ច្រើន​មាន​នៅ​តំបន់​អាហ្រិ្វក​ ឥណ្ឌា មេឌីទែរ៉ាណេ អារ៉ាប៊ីសាអូឌីត កោះ​កាតាការាបៀន អាមេរិក​ភាគ​កណ្ដាល​ និង​អាមេរិក​ភាគ​ខាង​ត្បូង​។ ពិសេស ជំងឺ​នេះ​ភាគ​ច្រើន ​កើត​ទៅ​លើ​ជនជាតិស្បែក​ខ្មៅ​។

រោគ​សញ្ញា

៣- រោគសញ្ញាមាន​អ្វី​ខ្លះ?

រោគសញ្ញាជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​កោសិកា​ឈាម​ក្រហម​រាង​ដូច​កណ្ដៀវ ជា​ទូទៅ​​មាន​៖

– ជំងឺ​ស្លេង​ស្លាំង​រ៉ាំរៃ​

បេះដូង​លោត​ញាប់

​- អស់​កម្លាំង

– ហើម​ដៃ​ និង​ជើង​ដោយ​សារ​ស្ទះ​សរសៃ​ឈាម​

– កើត​លឿង​ ពិបាក​ធំ​ធាត់

– ឈឺ​ទ្រូង​ ពោះ​ សន្លាក់​ និង​ឆ្អឹង​ធ្ងន់​ធ្ងរ​ ​មាន​រយៈ​ពេល​ពី​ ៣-៤ ​ម៉ោង​ ទៅ​ ៣-៤ ​សប្ដាហ៍។

ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ ជា​ជំងឺ​កើត​តាំង​ពី​កំណើត​ តែ​ក្រោយ​អាយុ​ ៤​ខែ​ ទើប​​ចេញ​ជា​រោគសញ្ញា​ថ្មី ហើយ​ផល​វិបាក​នៃ​ជំងឺ មាន​ដូច​ជា​ ជំងឺ​តម្រង​នោម​ និង​ភ្នែក​ ដំបៅ​ជើង​ ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ​និង​​បង្ក​រោគ ​ដូច​ជា ​រលាក​ឆ្អឹង រលាក​សួត។ ក្នុង​ករណី​ធ្ងន់​ធ្ងរ ខួរ​ឆ្អឹង​នឹង​ឈប់​ផលិត​កោសិកា​ឈាម​ក្រហម​តែ​ម្ដង។ ​

អាច​មាន​រោគសញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ​ ហេតុ​នេះ​បើ​​មាន​ក្ដី​បារម្ភ​​ទាក់​ទង​រោគសញ្ញាណា​មួយ ​​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។​

៤- ពេលណាត្រូវទៅជួបពេទ្យ?

ទោះ​​ជា​ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ ​តែង​កើត​ចំពោះ​កូន​ក្មេង​ក៏​ដោយ ​តែ​បើយើង​កើត​មាន​នូវ​បញ្ហា​ដូច​ខាង​ក្រោម​នេះ​ សូម​ទៅ​ជួប​​គ្រូពេទ្យ​ជា​បន្ទាន់​៖

– ​ឈឺ​ចាប់​ខ្លាំង​ដោយ​គ្មាន​មូល​ហេតុ​ ដូច​ជា ​ឈឺ​ពោះ​ ទ្រូង​ ឆ្អឹង​ ឬ​សន្លាក់

– ហើម​ដៃ​ ឬ​ជើង

– ហើម​ពោះ​ ពិសេស​ ឈឺ​ពេល​ប៉ះ

– គ្រុន​ក្ដៅ ​ព្រោះ​កើត​ជំងឺ​នេះ​ ​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​បង្ក​រោគ ​ខណៈ​អាការៈក្ដៅ​ខ្លួន ​ជា​សញ្ញា​ឆ្លង​មេរោគ​ដំបូង។

– ស្បែក​ស្លេកស្លាំង

– ស្បែក​លឿង​ ឬ​ភ្នែក​ស។

មាន​​រោគសញ្ញា​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ដូច​ជា​៖ 

– ស្ពឹក​ ខ្សោយផ្ទៃ​មុខ ​ឬដៃ ​ជើង​មួយ​ចំហៀង​

វង្វេង​វង្វាន់

– បាត់​បង់​គំហើញ​ភ្លាម​ៗ។

បើ​សិន​ជា​មាន​សញ្ញា​ណាមួយ​ ដូច​បាន​រៀប​រាប់​ខាង​លើ​ ឬ​មាន​សំណួរ​ពាក់​ព័ន្ធ​រោគសញ្ញា សូម​​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូល​ហេតុបង្ក

៥- មូលហេតុបង្ក​មាន​អ្វី​ខ្លះ?

ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ​ ជា​ជំងឺហ្សែន​តំណ​ពូជ ​បន្សល់​ទុក​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ​ករណី​ខ្លះ ម៉ាក់​ប៉ា ​កើតមាន​​ជំងឺ​នេះ​ កូន​នឹងអាច​៖

– ២៥​%​​ ទារក​​អាច​មិន​កើត​ជំងឺ​នេះ​

– ៥០​%​ កូន​កើត​មក​មាន​លាក់ហ្សែន​ជំងឺ​នេះ តែ​មិន​មាន​រោគ​សញ្ញា​នោះ​ទេ​

– ២៥​%​ កូន​កើត​ជំងឺលេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ​។​

ជំងឺស្លេកស្លាំង១

កត្តាប្រឈម

៦- កត្តា​ប្រឈម​មាន​អ្វី​ខ្លះ?

មាន​កត្ដា​ប្រឈម​តែ​​មួយ​គត់ ​ធ្វើ​ឲ្យយើង​កើត​ជំងឺ​នេះ​ គឺ​ប៉ា​ម៉ាក់​​មាន​ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ មាន​​ន័យ​ថាកូន​ទទួល​បាន​ហ្សែន និង​​​អេម៉ូក្លូប៊ីន​ធម្មតា​ និង​មួយ​ទៀត​មាន​ហ្សែន​សម្រាប់​ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវដូច​នេះ​ក្នុង​ឈាម ​មាន​ទាំង​អេម៉ូក្លូប៊ីន​ធម្មតា​ និង​មិន​ធម្មតា។ ទោះ​ជា​ពេល​ខ្លះ​ប៉ាម៉ាក់​​មិន​មាន​ជំងឺ​នេះ​ក្ដី ​ប៉ុន្ដែកូន​នៅ​តែ​មាន​ហានិភ័យ​ប្រឈម​ដល់​ទៅ​ ២៥​%។

អត្ថបទគួរអាន៖

រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យ ​នឹង​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​នេះ ​ដោយ​ផ្អែក​លើ​ប្រវត្តិ​ជំងឺ ​និង​គ្រួសារ ​ឬ​ធ្វើ​តេស្ដ​ឈាម​ ដើម្បី​រក​មើល​កោសិកា​ឈាមរាង​ដូច​កណ្ដៀវ​ និង​ការ​បំបែក​ខ្លួនរបស់​​​អេម៉ូក្លូប៊ីន។ ​ក្មេងៗ ​អាច​រក​ឃើញ​ជំងឺ​នេះ​បាន​លឿន​ បើ​​ធ្វើ​តេស្ដ​ឈាម​ភ្លាម​ៗ​ក្រោយ​ពេល​សម្រាល។

៨- ព្យាបាល​ដោយ​វិធី​ណា?

គេ​មិន​អាច​ព្យាបាល​ជំងឺ​នេះ​ជា​ដាច់​នោះ​ទេ ​គ្រូពេទ្យ​បាន​ត្រឹម​​ព្យាបាល​ទៅ​តាម​រោគសញ្ញា ​និង​បំបាត់​ការ​ឈឺ​ចាប់​ប៉ុណ្ណោះ។ បើ​យើង ឬ​កូន​យើង មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេក ​ទោះ​បី​ប្រើ​ប្រាស់​ថ្នាំ​ហើយ​ក៏​ដោយ​ នោះ​គ្រូពេទ្យ​នឹង​ប្ដូរទៅប្រើ​ថ្នាំចាក់​​បំបាត់​ការ​ឈឺ​ចាប់​ប្រភេទ​ Narcotic ​​តាម​សាច់​ដុំ ​ឬ​សន្លាក់​វិញ​ ​​ដើម្បី​ទប់​ប្រព័ន្ធ​ប្រសាទ​កុំ​ឲ្យ​រំញោច​ការ​ឈឺ​ចាប់។ ថ្នាំ​ Hydroxyurea inhibits erythrocyte pulp នឹង​ប្រើ​ដើម្បី​ការ​ពារអា​ការៈ​ឈឺ​ចាប់​កើត​ញឹក​ញ៉ាប់។​

លើស​ពី​នេះ​ យើង​ឬ​កូន​យើង ​នឹង​ត្រូវ​ការ​ទឹក​បន្ថែម ​និង​អាហារ​បំប៉ន​ ព្រម​ទាំង​ការ​បញ្ចូល​ឈាម​ឲ្យ​ទៀង​ទាត់​ជា​​ប្រចាំ ដើម្បី​ឲ្យទទួល​បាន​កោសិកា​ឈាម​​ល្អ ​ទៅ​ជំនួស​កោសិកា​​មិនប្រក្រតី។ រីឯ​​ក្មេង​ នឹងតម្រូវឲ្យ​លេបថ្នាំ​​ Penicillin​ ដើម្បី​ការពារ ​ការ​ឆ្លង​រោគ​ផ្សេងៗ​ ហើយ​គ្រូពេទ្យ​ ក៏​អាច​ធ្វើ​ការ​វះកាត់​​ផ្សាំខួរ​ឆ្អឹង ចំពោះ​យើង ​ឬ​កូន​យើង​ដូច​គ្នា ​តែ​វិធី​នេះ ​គឺ​ស្មុគស្មាញ​ ហើយ​ទាម​ទារ​លក្ខខណ្ខ​ជា​ច្រើន​ ដើម្បី​ទទួល​បាន​ជោគជ័យ។ ​ ​

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់នៅ

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ​មួយ​ចំនួន អាច​ជួយ​យើង​បង្ក​ជំងឺ​ស្លេក​ស្លាំង​ដោយសារ​កោសិកា​ឈាម​ក្រហម​រាង​ដូច​កណ្ដៀវ​បាន ដូចជា៖

– ផឹក​ទឹក​ឲ្យ​ច្រើន​ ដើម្បី​ការពារ​បញ្ហា​ខ្វះ​ជាតិ​ទឹក។

– ញ៉ាំអាហារ​មាន​សុខភាពល្អ ​ដូច​ជា​ បន្លែ​បៃតង ដែល​​សម្បូរ​ជាតិ​ Folate​​ ឲ្យ​បាន​រាល់​ថ្ងៃ។

– ហាត់​ប្រាណ​ល្មម​ៗ ​ដើម្បី​បង្កើន​ភាព​ស៊ាំ។

– ចាក់​វ៉ាក់សាំង​ទៅ​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ។

– កុំ​ជិះ​យន្ដ​ហោះ​ណា​​គ្មាន​បន្ទប់​ទប់​សម្ពាធ។

– កុំ​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ច្រើន​លើស​កម្រិត​ ទោះ​បី​ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ មិនអាច​ខ្វះ​បាន​ក៏​ពិត​មែន ​តែ​បើ​យើង​កើត​ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ ​គួរ​ប្រើ​ថ្នាំ​​តាម​វេជ្ជបញ្ជា​ និង​ត្រូវ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​មុន​ពេល​លេប ​ឬ​ប្ដូរ​ថ្នាំ​ថ្មី។

– កុំ​ផឹក​ជាតិអាល់កុល​ ស្រា​ និង​ថ្នាំ​ Narcotics​ បំបាត់​ការ​ឈឺ​ចាប់។

ចំណុចសំខាន់

ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ ជា​ប្រភេទ​ជំងឺ​ស្លេក​ស្លាំង​តំណ​ពូជ​ ​កើត​ឡើង​ដោយ​សារ​ខ្វះ​កោសិកា​ឈាម​ក្រហម​ល្អ​ៗ ​ដើម្បី​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​សារពាង្គកាយ។ ជា​ធម្មតា​កោសិកា​ឈាម​ក្រហម​មាន​រាង​មូល​ និង​ងាយ​ផ្លាស់​ទី​ក្នុង​សរសៃ​ឈាម​ ដើម្បី​នាំ​អុកស៊ីហ្សែន​ទៅ​ផ្គត់​ផ្គង់​រាង​កាយ​ ប៉ុន្ដែ​ពេល​យើង​​មាន​ជំងឺស្លេកស្លាំងមួយ​នេះ កោសិកាឈាមក្រហមនឹងប្រែ​រូប​រាង​ដូចជារាង​កណ្តៀវ និង​ទៅ​ជា​រួញ​ហើយ​ស្អិត។ រាង​មិនប្រក្រតី​របស់​កោសិកា​ឈាមទាំង​នេះ ​ធ្វើ​ឲ្យ​កោសិកា​ឈាម​ក្រហម​ពិបាក​ធ្វើ​ចលនា​ចូល​ក្នុង​សរសៃ​ឈាម​តូច​ៗ​ ​បណ្ដាល​ឲ្យ​ឈាម​​ហូរ​យឺត ​ឬ​លេង​ហូរ ​ធ្វើ​ឲ្យ​បាត់​បង់ការ​ដឹកនាំ​​អុកស៊ីហ្សែន​​ទៅ​ចិញ្ចឹម​រាងកាយ ហើយ​​ចុងបញ្ចប់ នឹង​​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ជាលិកា​ រួមនឹង​​សរីរាង្គ ​ដោយ​សារ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Prem Satya · កែ Aug 05, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម