backup og meta

ប្រុសៗ​មានកម្ពស់ខ្ពស់ អត្រា​ប្រឈម​បញ្ហាជំងឺ​​វង្វេងកាន់​តែ​ទាប

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    ប្រុសៗ​មានកម្ពស់ខ្ពស់ អត្រា​ប្រឈម​បញ្ហាជំងឺ​​វង្វេងកាន់​តែ​ទាប

    ប្រុសៗ​គ្នា​យើង​ដែល​មាន​កម្ពស់​ខ្ពស់ៗ មិន​ត្រឹម​តែ​មើល​ទៅ​សង្ហារ​ទេ ថែម​ទាំង​ត្រូវ​គេ​ជឿ​ថា​មាន​សុខភាព​ល្អ​ទៀត​ផង ខណៈ​ការសិក្សា​ថ្មីទើប​រក​ឃើញ​ថា ប្រុសៗ​ខ្ពស់ៗ ប្រឈម​បញ្ហា​វង្វេង​វង្វាន់ទាប​ជាង​ប្រុសៗ មាន​កម្ពស់​ទាប។

    ក្នុង​ការ​សិក្សា​ដែល​វិភាគ​ទៅ​លើ​ទិន្នន័យ​ប្រុសៗ​រាប់​សែន​នាក់ រក​ឃើញ​ទំនាក់​ទំនង​រវាង​កម្ពស់ និង​ការ​លូតលាស់​នៅ​វ័យ​កុមារភាព ជាមួយ​នឹង​បញ្ហា​វង្វេង​វង្វាន់

    យោង​តាម​អង្គការ​សុខភាព​ពិភពលោក WHO មាន​កត្តា​មួយ​ចំនួន នាំ​ឲ្យ​មនុស្ស​ប្រមាណ ៥០​លាន​នាក់ ជុំ​វិញ​ពិភពលោក ប្រឈម​ជំងឺ​វង្វេង​វង្វាន់ ដូច​ជា​ជំងឺ​ចាស់​វង្វេង (Alzheimer) ហើយ​បច្ចុប្បន្ន​នេះ ក៏​មិន​ទាន់​មាន​ថ្នាំ អាច​ព្យាបាល​ជំងឺ​វង្វេង​វង្វាន់​នេះ​នៅ​ឡើយ នាំ​ឲ្យ​អ្នក​ស្រាវជ្រាវ ចាប់​អារម្មណ៍​ខ្លាំង ទៅ​លើ​កត្តា​ហានិភ័យ ដែល​អាច​ជួយ​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ចាត់​វិធាន​ការណ៍​ឲ្យ​បាន​ទាន់​ពេល។

    ថ្មីៗ​នេះ ការ​សិក្សា​របស់​សាកល​វិទ្យាល័យ Copenhagen ប្រទេស​ដាណាម៉ាក់ បាន​រកឃើញ​ទំនាក់​ទំនង​ជា​ច្រើន រវាង​កម្ពស់ និង​កត្តា​ប្រឈម​ជំងឺ​វង្វេង​វង្វាន់ (Dementia) ដែល​ការសិក្សា​មុនៗ​មិន​ធ្លាប់​រក​ឃើញ។

    ជំនួយ​ការ​សាស្ត្រាចារ្យនៃ​សាកល​វិទ្យាល័យ Copenhagen លោកស្រី Terese Sara Høj Jørgensen ដែល​ជា​អ្នក​ដឹកនាំ​ការសិក្សា​នេះ បញ្ជាក់​ថា កម្ពស់​ប្រហែល​ជា​មាន​ទំនាក់​ទំនង​នឹង​កត្តា​ប្រឈម​សុខភាព​ខួរ​ក្បាល។ ដើម្បី​ទទួល​បាន​លទ្ធផល ពី​ការ​សិក្សា​ដែល​ថា កម្ពស់​មាន​ទំនាក់​ទំនង​ជា​មួយ​ជំងឺ​វង្វេង​វង្វាន់ លោក Terese Sara និង​ក្រុម​ការងារ ពិនិត្យ​ទៅ​លើ​ពិន្ទុ​នៃ​ភាព​វ័យ​ឆ្លាត កម្រិត​អប់រំ កត្តា​បរិស្ថាន និង​ហ្សែន។

    ផ្អែក​​លើ​ទិន្នន័យ​ស្រាវជ្រាវ​ពីមុនៗ​លើ​បុរស កើត​ចន្លោះ​ឆ្នាំ ១៩៣៩-១៩៥៩ មាន​អ្នក​ចូល​រួម​សរុប ៦៦៦ ៣៣៣នាក់ ដោយ​បាន​ចុះ​បញ្ជី​ដើម្បី​តាម​ដាន​រហូត​ដល់​ឆ្នាំ ២០១៦ រកឃើញ​ថា ក្នុង​ចំណោម​អ្នក​ចូល​រួម​ទាំង​អស់ មាន ១០ ៥៩៩នាក់ បាន​វិវត្ត​ទៅ​រក​រោគសញ្ញា​ខ្លះ​នៃ​ជំងឺ​វង្វេង​វង្វាន់ អាស្រ័យ​លើ​លក្ខខណ្ឌ​មួយ​ចំនួន។ អ្នក​ស្រាវជ្រាវ​ក៏​បាន​សង្កេត​លើ​លក្ខខណ្ឌ​កម្ពស់ និង​កត្តា​ប្រឈម​ជំងឺ​វង្វេង​វង្វាន់ ពិសេស​ចំពោះ​ប្រុសៗ​មាន​កម្ពស់​ខ្ពស់ មិន​សូវ​ជា​ប្រឈម​កើត​ជំងឺ​ប្រភេទ​នេះ​នោះ​ទេ។

    ក្នុង​ការ​សិក្សា​ដដែល រកឃើញ​ថា (ស្តង់ដារ​អឺរ៉ុប) ប្រុសៗ​កើត​ក្នុង​ឆ្នាំ ១៩៣៩ មាន​កម្ពស់ ១,៧៥​ម៉ែត្រ មាន​អត្រា​ប្រឈម​ជំងឺ​វង្វេង​វង្វាន់ តិច​ជាង​ប្រុសៗ​កម្ពស់​ទាប​ជាង​នេះ ប្រមាណ ១០%។

    អត្ថបទពាក់ព័ន្ធ៖

    ទោះ​ជា​យ៉ាង​ណា លោកស្រី Terese Sara បញ្ជាក់​ថា ការ​សិក្សា​លើ​​ការ​វិវត្ត​របស់​ហ្សែន​តែ​មួយ​មុខ ក៏​មិន​អាច​បញ្ជាក់​ច្បាស់​ពី​ទំនាក់​ទំនង​រវាង​កម្ពស់ និង​ជំងឺ​វង្វេង​វង្វាន់​បាន​ដែរ ហើយ​ទាមទារមាន​​ការ​សិក្សា​ជា​ច្រើន​បន្ថែម​ទៀត ដូច​ជា​បរិស្ថាន និង​កត្តា​សុខភាព​ផង​ដែរ។

    អត្ថបទពាក់ព័ន្ធ៖ 

  • ចិនដាក់លក់ថ្នាំព្យាបាលជំងឺភ្លេចភ្លាំង ក្រោយស្រាវជ្រាវជាង ២០​ឆ្នាំ
  • អ្នក​ណា​ខ្លះឧស្សាហ៍ភ្លេច? គួរកែទម្លាប់ខ្លះដើម្បីបង្កើនការចងចាំ
  • នេះជាប្រភេទក្រុមថ្នាំ អាចបង្កជំងឺភ្លេចភ្លាំង បើយើងឧស្សាហ៍ប្រើ
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម