និយមន័យ
១- អ្វីជាជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ?
ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ ជាប្រភេទជំងឺស្លេកស្លាំងតំណពូជ កើតឡើងដោយសារខ្វះកោសិកាឈាមក្រហមល្អៗ ដើម្បីនាំអុកស៊ីហ្សែនទៅចិញ្ចឹមសារពាង្គកាយ។ ជាធម្មតាកោសិកាឈាមក្រហមមានរាងមូល និងងាយផ្លាស់ទីក្នុងសរសៃឈាម ដើម្បីនាំអុកស៊ីហ្សែនទៅផ្គត់ផ្គង់រាងកាយ ប៉ុន្ដែពេលយើងមានជំងឺស្លេកស្លាំងមួយនេះ កោសិកាឈាមក្រហមនឹងប្រែរូបរាងដូចជារាងកណ្តៀវ និងទៅជារួញហើយស្អិត។ រាងមិនប្រក្រតីរបស់កោសិកាឈាមទាំងនេះ ធ្វើឲ្យកោសិកាឈាមក្រហមពិបាកធ្វើចលនាចូលក្នុងសរសៃឈាមតូចៗ បណ្ដាលឲ្យឈាមហូរយឺត ឬលេងហូរ ធ្វើឲ្យបាត់បង់ការដឹកនាំអុកស៊ីហ្សែនទៅចិញ្ចឹមរាងកាយ ហើយចុងបញ្ចប់ នឹងធ្វើឲ្យខូចខាតដល់ជាលិកា រួមនឹងសរីរាង្គ ដោយសារខ្វះឈាមទៅចិញ្ចឹម។