backup og meta

ខ្វះគ្រាប់ឈាមមានរោគសញ្ញាអីខ្លះ ហើយត្រូវធ្វើដូចម្តេច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 06, 2021

    ខ្វះគ្រាប់ឈាមមានរោគសញ្ញាអីខ្លះ ហើយត្រូវធ្វើដូចម្តេច?

    ខ្វះឈាម ឬ​កង្វះ​គ្រាប់​ឈាម​ក្រហម បណ្តាល​មក​ពី​ការ​ថយ​ចុះ​នៃ​ការ​ផលិត​គ្រាប់​ឈាមរបស់ខួរឆ្អឹង និង​ការ​កើន​ឡើង​ការ​បំផ្លាញ​គ្រាប់​ឈាម របប​អាហារ​មិន​សម្បូរជាតិ​ដែក វីតាមីន បេ ១២ ឬ​ហ្វូឡាត។

    កង្វះ​គ្រាប់​ឈាម​ក្រហម ត្បិត​តែ​វា​មិន​មែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ក្តី តែ​យើង​មិន​ត្រូវ​បណ្តែត​បណ្តោយ​នោះ​ទេ ព្រោះ​អាច​មាន​បញ្ហា​សុខភាព បង្ក​ទៅ​ជា​ជំងឺ​ច្រើន​មុខ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    ១- រោគ​សញ្ញា​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម

    រោគ​សញ្ញា​ដែល​ងាយ​កត់​សម្គាល់​បំផុត​ចំពោះ​អ្នក​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​នោះ​គឺ ស្លេកស្លាំង តែ​ទោះ​យ៉ាង​ណា​ជំងឺ​នេះ​នៅ​មាន​សញ្ញា​សម្គាល់​ជា​ច្រើន​ទៀត ដូច​ជា៖

    – អស់កម្លាំង

    – ញ័រទ្រូង

    – ឈឺទ្រូង

    – ចង្វាក់​បេះដូង​ដើរ​មិន​ទៀង

    – ឆាប់​ហត់ ពិសេស​ពេល​កំពុង​ធ្វើការ

    – ឧស្សាហ៍​ក្តៅ​ខ្លួន

    – ត្រជាក់​ចុង​ដៃ​ចុង​ជើង

    – ឈឺក្បាល វិលមុខ

    – ជ្រុះ​សក់

    – ឃ្លាន​អាហារ​ខុស​ធម្មតា។

    ខ្វះគ្រាប់ឈាម

    ២- ខ្វះ​គ្រាប់​ឈាម​ក្រហម ធ្វើ​ដូច​ម្តេច?

    មូលហេតុ​នាំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម មក​ពី​កង្វះ​ជាតិ​​ដែក ដូច្នេះ​ការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ពិត​ជា​អាច​ជួយ​បំពេញ​កង្វះ​គ្រាប់​ឈាម ឬ​យ៉ាង​ណា? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា មិន​អ៊ីចឹង​ទាំង​អស់​នោះ​ទេ អ្នក​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ចាំបាច់​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ទើប​អាច​រក​រោគ​វិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ ព្យាបាល​ចំ​គោលដៅ។

    ក្រៅ​ពី​ការ​ព្យាបាល​បំពេញ​គ្រាប់​ឈាម​ក្រហម ដើម្បី​បំបាត់​ភាព​ស្លេក​ស្លាំង គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ញ៉ាំ​អាហារ​មួយ​ចំនួន​ដែល​ជួយ​ប៉ូវ​​គ្រាប់​ឈាម មាន​ដូចជា ទឹកដោះគោ បន្លែ ផ្លែឈើ និងសាច់ ដែល​សម្បូរ​ជាតិ​ដែក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម