backup og meta

បើខូចតម្រងនោមត្រូវលាងឈាម ឬប្តូរតម្រងនោម នេះវិធីការពារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 31, 2023

    បើខូចតម្រងនោមត្រូវលាងឈាម ឬប្តូរតម្រងនោម នេះវិធីការពារ

    តម្រង​នោម​ជា​សរីរាង្គ​ដែល​បំពេញ​មុខងារ​សំខាន់​ៗ​ជា​ច្រើន​នៅ​ក្នុង​រាងកាយ។ ជាក់ស្ដែង ចំពោះ​អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​ជា​ប្រចាំ​ ដូចជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ លើស​សម្ពាធ​ឈាម​ សុទ្ធ​តែ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​តម្រង​នោម។ ជា​ទូទៅ ជំងឺ​តម្រង​នោម​កម្រ​បង្ហាញ​រោគសញ្ញា​​នៅ​​ដំណាក់កាល​ដំបូង​ណាស់ ហេតុ​នេះ​ហើយយើង​អាច​ដឹង​ពី​ជំងឺ តម្រងនោមនេះ​បាន​ នៅ​ពេល​ដែល​​វា​បង្ក​ការ​បំផ្លាញ​ដែល​មិន​អាច​ជួសជុល​បាន​ទៅ​ហើយ​ ហើយ​ជា​លទ្ធផល​ អ្នក​ជំងឺ​មាន​តែ​ជម្រើស​២​ប៉ុណ្ណោះ ​គឺ​លាង​ឈាម​ និង​ប្ដូរ​តម្រង​នោម​។

    លក្ខខណ្ឌ​មួយ​ចំនួន​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រង​នោម​

    • លើស​សម្ពាធ​ឈាម​
    • ជំងឺ​ទឹក​នោម​ផ្អែម
    • ​ជក់​បារី
    • ធាត់​ជ្រុល
    • ជំងឺ​បេះដូង
    • ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​តម្រង​នោម​
    • ប្រើប្រាស់​ថ្នាំ​ជាក់លាក់​រយៈពេល​យូរ​ ដូចជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​
    • ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង
    • ក្រួស​តម្រង​នោម​
    • ការ​បង្ក​រោគ​​លើ​ផ្លូវ​ទឹក​នោម​
    • អ្នក​មាន​វ័យ​ចំណាស់

    ការ​ថែទាំ​ និង​ពិនិត្យ​សុខភាព​តម្រង​នោម​ជា​ប្រចាំ​​ គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​ ជា​ពិសេស​ប្រសិនបើ​យើង​មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​តម្រង​នោម។ ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​​តម្រង​នោម​​ អាច​មាន​ភាព​ខុស​ៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ ហើយ​កត្តា​មួយ​ចំនួន​ ដែល​បង្កើន​ហានិភ័យ​នោះ​គឺ​ អាយុ​ ហ្សែន​ ឬ​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​តម្រង​នោម។ យ៉ាង​ណា​មិញ យើង​នៅ​តែ​អាច​គ្រប់គ្រង​​កត្តា​​ទាំង​នេះ​បាន​ តាម​រយៈ​ការ​ញ៉ាំ​​អាហារ​ត្រឹមត្រូវ​ និង​បែបបទ​រស់នៅ​ល្អ​។

    ជំងឺតម្រងនោម៦

    កម្មវិធី​ពិនិត្យ​ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ​អនឡាញ

    កម្មវិធីពិនិត្យជំងឺហឺតអនឡាញ

    គណនា BMI

    គណនា BMR

    តិចនិក​ទាំង​៩ ជួយ​ពង្រឹង​សុខភាព​តម្រង​នោម​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង

    ១. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ដោយ​ញ៉ាំ​ទឹក​​យ៉ាង​ហោច​ណាស់​២​លីត្រ​ក្នុង​មួយ​ថ្ងៃ​។

    ២. រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សមស្រប​

    ៣. ញ៉ាំ​បន្លែ និង​ផ្លែឈើ​ ដោយ​​ជៀសវាង ឬ​កាត់​បន្ថយ​​ញ៉ាំ​​អាហារ​កែច្នៃ ឬ​​​អាហារ​ដែល​មាន​ខ្លាញ់​​ច្រើន​ ជា​ពិសេស គួរ​កាត់បន្ថយ​ការ​ញ៉ាំ​​អាហារ​​ប្រៃ​។

    ៤. ហាត់​ប្រាណ​​ជា​ទៀងទាត់​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​តម្រង​នោម​ ក៏​ដូចជា​ហានិភ័យ​នៃ​​បញ្ហា​ធាត់​ជ្រុល​ លើស​សម្ពាធ​ឈាម​ និង​ទឹក​នោម​ផ្អែម​។

    ៥. ត្រួតពិនិត្យ​​សម្ពាធ​ឈាម​ជា​ទៀងទាត់

    ៦. គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ប្រសិនបើ​យើង​​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ពីព្រោះ​បញ្ហា​​ខូច​តម្រង​នោម​ ដោយ​សារ​តែ​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​បង្ការ​បាន​ នៅ​ពេល​ដែល​យើង​​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​។

    ៧. ​បញ្ឈប់​ការ​ជក់​បារី​ ពីព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង និង​ជំងឺ​តម្រង​នោម​

    ៨. ជៀសវាង​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ជា​ប្រចាំ​

    ៩. ត្រួត​ពិនិត្យ​​​មុខងារ​តម្រង​នោម​ជា​ទៀងទាត់​ ប្រសិនបើ​យើង​​មាន​ជំងឺ​ទឹកនោម​ផ្អែម​ លើស​សម្ពាធ​ឈាម​ ធាត់​ជ្រុល​ និង​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​តម្រង​នោម​។​​

    ​​

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 31, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម