backup og meta

បែកញើសច្រើន និងចេញរោគសញ្ញា៤នេះទៀត អាចជាការបង្ករោគក្នុងឈាម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 14, 2023

    បែកញើសច្រើន និងចេញរោគសញ្ញា៤នេះទៀត អាចជាការបង្ករោគក្នុងឈាម

    ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​​របស់​យើង​ឆ្លង​មេរោគ​ប្រភេទ​ណា​មួយ ហើយ​រាលដាល​ពាសពេញ​រាងកាយ ព្រម​ទាំង​​បង្កើន​ហានិភ័យ​នៃ​ការ​ខូច​សរីរាង្គ។ ស្ថានភាព​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ដែល​​យើង​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។

    ដើម្បី​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មួយ​នេះ គ្នា​យើង​គួរ​តែ​យកចិត្ត​ទុក​ដាក់​លើ​រោគសញ្ញា​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា យើង​កំពុង​តែ​មាន​ការ​បង្ក​រោគ​ក្នុង​ឈាម។

    រោគសញ្ញា​ទាំង៥​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម

    ១. ពិបាក​ដកដង្ហើម

    អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយ​រោគសញ្ញា​មួយ​ដែល​អាច​កើត​មាន​នោះ គឺ​ការ​ពិបាក​ដកដង្ហើម

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ២. ស្រៀវស្រាញ

    ជាមួយ​គ្នា​នេះ​ដែរ ការ​ឆ្លង​មេរោគ​ក្នុង​ឈាម​ អាច​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​របស់​យើង​ក្នុង​ពេល​តែ​មួយ​ ហើយ​អ្នក​ជំងឺ​ អាច​នឹង​​មាន​រោគសញ្ញា​ស្រៀវស្រាញ​​ក្នុង​ចំណោម​រោគសញ្ញា​ផ្សេង​ទៀត។

    ការបង្ករោគក្នុងឈាម

    ៣. បែក​ញើស​ច្រើន​ជ្រុល

    ចំណែក​ឯ​ការ​បែក​ញើស​ច្រើន​ជ្រុល​ ក៏​ជា​រោគសញ្ញា​មួយ​ដែល​អ្នក​ជំងឺ​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ដូច​គ្នា។

    ៤. ធីងធោង

    ការ​បង្ក​រោគ​ដោយ​បាក់តេរី អាច​នាំ​ឲ្យ​កើត​មាន​ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ ពីព្រោះ​វា​អាច​ឆ្លង​ទៅ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​ ដោយ​បង្កើត​ជាសង្វាក់ប្រតិកម្ម​ ។ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​អារម្មណ៍​ធីងធោង នោះ​ក៏​អាច​ជា​រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​ដែរ។

    ៥. នោម​ឈឺ

    ទន្ទឹម​នឹង​នេះ​ដែរ រោគសញ្ញា​មួយ​ចំនួន​​ក៏​អាច​លេច​ឡើង ​​ អាស្រ័យ​ទៅ​តាម​​ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​ដែល​បង្ក​ទៅ​ជា​ការ​ឆ្លង​មេរោគ​ក្នុង​ឈាម។ តួ​យ៉ាង​ដូចជា​ អាការៈ​នោម​ឈឺ ដែល​កើត​ចេញ​ពី​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម