backup og meta

សញ្ញាទាំងនេះបញ្ជាក់ថារចន្តឈាមរត់មិនល្អ នេះជាវិធីកែខៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 20, 2022

    សញ្ញាទាំងនេះបញ្ជាក់ថារចន្តឈាមរត់មិនល្អ នេះជាវិធីកែខៃ

    ប្រព័ន្ធឈាម (រចន្តឈាម) មាននាទីដឹកនាំឈាមពីបេះដូងដែលផ្ទុកទៅដោយអុកស៊ីសែន និង សារធាតុ​ចិញ្ចឹមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយរួមទាំងសរីរាង្គសំខាន់ៗ ហើយដឹកនាំឈាម​ត្រលប់​ទៅកាន់​បេះដូងវិញ។ លំហូរ​ឈាម​ក៏​ជួយ​ដឹកជញ្ជូន​កាកសំណល់​ចេញពី​ជាលិកា​រាងកាយ​ទៅកាន់​តម្រងនោម និង​សួត​ដែរ។ ចុះមានរឿងអ្វីកើតឡើង​បើ​ចន្តឈាមរត់មិនល្អ? ហើយយើងគួរបង្កើន​ចរន្ត​ឈាមរត់តាមវិធីណា?

    នៅពេលចន្តឈាមរត់មិនល្អ កោសិកានៅក្នុងរាងកាយយើងមិនអាចទទួលបានអុកស៊ីសែន និង​សារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការ ដែល​ធ្វើឱ្យកោសិកាទាំងនោះមិនអាចដំណើរការបានល្អ ឬ​ងាប់ និងអាច​បណ្តាលឱ្យសរីរាង្គសំខាន់ៗខូចទៀតផង។ ជាលទ្ធផលយើងអាចមានអាការៈដូចជា៖

  • មានស្បែកស្លេកស្លាំង ឬស្ងួត
  • មានក្រចកផុយ
  • អស់កម្លាំង ឬខ្សោយ
  • មិនអាចផ្តោតអារម្មណ៍ ឬភ្លេចភ្លាំង
  • ជ្រុះសក់
  • ត្រជាក់ចុងដៃចុងជើង ឬស្ពឹកដៃស្ពឹកជើង
  • ងាប់លិង្គ
  • ក្រជាពីរបួស
  • ហើម
  • រមួលក្រពើ
  • ប៉ោងសរសៃវ៉ែន
  • ខាងក្រោមជាវិធីសាស្រ្តមួយចំនួនដែលអាចជួយឱ្យចរន្តឈាមរត់បានល្អ៖

    ១. ហាត់លំហាត់ប្រាណជំនួយបេះដូង

    លំហាត់ប្រាណជំនួយបេះដូង ឬលំហាត់ប្រាណបែបអ៊ែរ៉ូបិកដូចជា ការរត់ ដើរលឿនៗ ហែលទឹក ជិះកង់ រាំ ចែវទូក លើក​ទម្ងន់ លោតអន្ទាក់ជាដើមគឺជាលំហាត់ប្រាណបែបដុតបំផ្លាញជាតិខ្លាញ់ ពង្រឹងសាច់ដុំបេះដូង និងបង្កើនចង្វាក់បេះដូង​ ធ្វើឱ្យ បេះដូង​យើង​ច្របាច់ឈាមបន្ថែម​ដើម្បី​ចែកចាយទៅគ្រប់ផ្នែកនៃរាងកាយ។

    ២. ញុំាទឹកឱ្យបានគ្រប់គ្រាន់

    ឈាមរបស់យើងមួយភាគធំគឺផ្សំពីទឹក ហើយបើរាងកាយយើងគ្មានជាតិទឹកគ្រប់គ្រាន់ទេ បរិមាណ​ឈាម​របស់យើងថយចុះ ហើយបណ្តាលឱ្យសរីរាង្គសំខាន់ៗ​នៅក្នុងរាងកាយមិនអាចទទួល​បាន​អុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ។

    ៣. បញ្ឈប់ការជក់បារី

    ជាតិនីកូទីននៅក្នុងបារីអាចបំផ្លាញជញ្ជាំងសរសៃឈាម និងសរសៃ​ឈាម​បេះដូង ធ្វើឱ្យឈាម​យើង​ខាប់ និងបណ្តាលឱ្យមានកំណកកំបោរនៅក្នុងសរសៃឈាមវ៉ែន។

    ៤. ចៀសវាងអង្គុយយូរ

    ការអង្គុយយូរអាចធ្វើបន្ថយល្បឿនឈាមរត់ ដូច្នេះយើងគួរឧស្សាហ៍​ងើបដើរ ពត់ដៃពត់ជើង និងសន្ធឹងជើងដើម្បីឱ្យឈាមរត់បានល្អ។

    អង្គុយ

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ៥. ញុំាអាហារជួយឱ្យរំហូរឈាមរត់បានល្អ

    វីតាមីន B3៖ អាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ដែលជាហេតុធ្វើឱ្យសរសៃឈាម និងសរសៃ​ឈាមបេះដូងឡើងរឹង និងក្រិន។ ​វីតាមីន B3 សម្បូរនៅក្នុងអាហារដូចជា សាច់គោ ត្រី សាច់ទ្រូងមាន់ ​គ្រាប់ល្ពៅ សណ្ដែកដី គ្រាប់ផ្កាឈូករ័ត្ន និង​ប្រូខូលីជាដើម។

    វីតាមីន E៖ អាចជួយពង្រីកសរសៃឈាមដែលធ្វើឱ្យឈាមរត់បានល្អ។ ម្យ៉ាងទៀត រាងកាយយើងត្រូវការវីតាមីន E ដើម្បីផលិតកោសិកាឈាមក្រហម និងការពារការកកឈាម។ អាហារសម្បូរវីតាមីន E រួមមាន បន្លែស្លឹកបៃតង គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រេងបន្លែជាដើម។

    វីតាមីន C៖ ជួយការពារការកកំណកក្នុងសរសៃឈាមដែលរាំរាំងរំហូរ​ឈាម ធ្វើឱ្យសរសៃឈាម​មាន​ភាពយឺត និងជួយរាងកាយស្រូបយកជាតិដែកបានល្អ។ វីតាមីន C សម្បូរនៅក្នុងផ្លែស្ត្របឺរី ក្រូច ឪឡឹក គីវី ក្រូចល្ហុង ស្វាយ ប៉េងប៉ោះ ប្រូខូលី បន្លែស្លឹកបៃតងជាដើម។

    វីតាមីន B6៖ អាចប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់ដែលបណ្តាលឱ្យមានជាតិសរសៃឈាមឡើងរឹង ហើយ​សម្បូរនៅក្នុងអាហារដូចជា ត្រីធូណា ត្រីសាល់ម៉ុន សាច់ទ្រូងមាន់ ខ្ទឹមស ដំឡូងបារាំង ខ្ទឹមបារាំង ស្បៃពួយឡេង ចេក បឺរ ស្វាយ​ ម្នាស់ និង​ទំពាំងបាយជូរជាដើម។

    អាស៊ីដខ្លាញ់អូមេហ្កា-៣៖ ជួយបង្កើនកូលេស្តេរ៉ូលល្អ និងជួយកម្ចាត់កូលេស្តេរ៉ូលអាក្រក់ ការពារ​ការកកកំណកខ្លាញ់ក្នុងសរសៃឈាម និងការពារសរសៃឈាមពីការឡើងរឹង ហើយសម្បូរនៅក្នុង​អាហារដូចជា ត្រីសាលម៉ុន ត្រីធូណា គ្រាប់ឈៀ គ្រាប់វ៉ុលណាត់ និង​ផ្លែបឺរជាដើម។

    ដើម្បីឱ្យរចន្តឈាមរត់បានល្អ យើងគួរប្រកាន់ខ្ជាប់របៀបរស់នៅដែលល្អចំពោះសុខភាពដូចជា ហាត់ប្រាណ ចៀសវាងជក់បារី ញុំាអាហារសម្បូរ​សារធាតុចិញ្ចឹមល្អៗជាដើម។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ខាងក្រោមជាវិធីសាស្រ្តមួយចំនួនដែលអាចជួយឱ្យចរន្តឈាមរត់បានល្អ៖
    • ហាត់លំហាត់ប្រាណជំនួយបេះដូង
    • ញុំាទឹកឱ្យបានគ្រប់គ្រាន់
    • បញ្ឈប់ការជក់បារី
    • ចៀសវាងអង្គុយយូរ
    • ញុំាអាហារជួយឱ្យរំហូរឈាមរត់បានល្អ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 20, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម