ប្រព័ន្ធរបត់ឈាមគឺជាប្រព័ន្ធដ៏សំខាន់របស់សារពាង្គកាយយើង។ ចលនាឈាមរត់នាំទៅជាមួយនឹងអុកស៊ីហ្សែន សារធាតុចិញ្ចឹម និងសារធាតុរ៉ែតាមសរសៃអាទ័រទៅចិញ្ចឹមសរីរាង្គកាយរបស់យើងដើម្បីមានការលូតលាស់ និងបន្តមុខងារបានល្អ។ សញ្ញាដែលមានលំហូរឈាមមិនគ្រប់គ្រាន់រួមមានការរមាស់ ឬឆៀបៗចុងដៃ ឬតំបន់ដែលប៉ះពាល់នោះខុសពីធម្មតាតែម្ដង។ ការឈឺចាក់ៗនៅតំបន់ដែលប៉ះពាល់ក៏ដូចជាការកន្ត្រាក់សាច់ដុំអាចជាសញ្ញាបញ្ជាក់ថាមានលំហូរឈាមមិនគ្រប់គ្រាន់។
អត្ថបទពាក់ព័ន្ធ៖ តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ
មានវិធីងាយស្រួលដើម្បីដោះស្រាយពេលមានចលនាឈាមរត់ខ្សោយ និងធ្វើឲ្យមានការរមួលសាច់ដុំឬរមួលក្រពើនេះ។នៅពេលយើងមានសាច់ដុំរមួល យើងត្រូវក្រោកឈរឡើងហើយដើរចុះឡើងដើម្បីឲ្យឈាមមានចលនារត់ទៅតំបន់ដែលប៉ះពាល់។ យើងមិនត្រូវប្រើពេលវេលាសង្កត់ ឬស្អំដោយមិនព្រមធ្វើចលនាយូរពេកនោះទេ។ យើងត្រូវផ្លាស់ប្ដូរឥរិយាបថដើម្បីឲ្យប្រព័ន្ធរបត់ឈាមធ្វើការបានដូចជាក្រោកដើរជាដើម។